ក្រោយរយៈពេល៣០ឆ្នាំបង្កើតសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង បានក្លាយជាថ្នាលបណ្តុះបណ្តាលកម្មាភិបាលខ្មែរដ៏ពិតប្រាកដរបស់តំបន់ណាមបូ។

សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ប្រគេនអាហារូបករណ៍ដល់សមណសិស្សរៀនពូកែ។
ក្នុងរយៈពេល៣០ឆ្នាំកន្លង សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានទទួលបណ្តុះបណ្តាសមណសិស្ស ១.៣៩៥ អង្គ ហើយចេញសាលាបាន ២៧ ជំនាន់ ដោយមានសមណសិស្ស ៨៤១ អង្គ។ ក្នុងនោះ សមណសិស្សប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិបាន ៧៤៨ អង្គ; ប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិនិងភាសាខ្មែរគ្រប់ជំនាន់ លទ្ធផលជាប់១០០%។ ក្នុងចំណោមសមណសិស្សដែលប្រឡងចេញសាលា មានសមណសិស្សជាច្រើនបានចូលរួមបម្រើការងារប្រកបមុខរបរលើវិស័យផ្សេងៗ ដូចជា៖ អប់រំ សុខាភិបាល សារព័ត៌មាន វិទ្យុ-ទូរទស្សន៍ កងទ័ព នគរបាល កីឡា-ទេសចរណ៍ មន្ទីរជនជាតិនិងសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តនានាតំបន់ណាមបូ ៘ ទន្ទឹមនឹងនោះ សមណសិស្ស អង្គខ្លះថែមទាំងនិមន្តទៅសិក្សានៅបរទេស ដូចជា៖ មីយ៉ាន់ម៉ា ថៃ ស្រីលង្កា ៘ និងសមណសិស្សខ្លះទៀត កំពុងសិក្សានៅតាមអនុមហាវិទ្យាល័យ មហាវិទ្យាល័យឬវិទ្យាស្ថានក្នុងប្រទេស។

ថ្នាក់រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង។
លោកគ្រូយ័ញម៉េន អនុប្រធានការិយាល័យអប់រំនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ជាអតីតសិស្សរបស់សាលាឱ្យដឹង៖ “ដោយសាររៀននៅសាលាបានរដ្ឋគិតគូរទាំងស្រុងប្រាក់សាលាមានអាហារូបករណ៍រៀងរាល់ខែ និងបានហូបចុក ស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ម្ល៉ោះហើយ ខ្ញុំមានឱកាសរៀនដើម្បីប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ និងសម្រេចបំណងប្រាថ្នាធ្វើជាគ្រូបង្រៀន។ សព្វថ្ងៃ ខ្ញុំបញ្ចប់ការសិក្សាមហាបរិញ្ញាបត្រ ទទួលបន្ទុកបង្រៀនភាសាខ្មែរនៅក្នុងសាលា”។ ចំណែកសមណសិស្ស យ័ញតៀង កំពុងសិក្សាថ្នាក់ទី ១២ ពិតឱ្យដឹង៖ “អាត្មាភាពស្រុកកំណើតនៅគៀងយ៉ាង រៀនក្នុងសាលាបានស្នាក់នៅអន្តេវាសិកដ្ឋាន ទទួលបានសិក្ខូបករណ៍រៀនសូត្រ ប្រជុំជីវភាពគ្រប់គ្រាន់ មានអាហារដ្ឋានសម្រាប់សមណសិស្ស។ ពិសេស លោកគ្រូអ្នកគ្រូរបស់សាលាតែងយកទុកដាក់ ឧបត្ថម្ភបង្កលក្ខណសម្បត្តិរៀនសូត្របានល្អ ផ្តល់ពិគ្រោះតម្រង់ទិសវិជ្ជាជីវៈជាក់ស្តែង ម្ល៉ោះហើយពេលប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ អាត្មាភាពនឹងបន្តសិក្សាមហាវិទ្យាល័យ ដើម្បីមានអនាគតភ្លឺស្វាង”។
តាមប្រសាសន៍លោកគ្រូថាច់ឫទ្ធិ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង លក្ខណៈពិសេសរបស់សាលា គឺសិក្ខាកាម សុទ្ធតែជាព្រះសង្ឃ ហើយនិមន្តមកពីបណ្ដាវត្តខ្មែរនានាក្នុងតំបន់ណាមបូ ម្ល៉ោះហើយកម្មវិធីបណ្ដុះបណ្ដាលរួមមាន២ផ្នែកគឺ៖ ៧៥% ជាកម្មវិធីសម្រាប់ចំណេះដឹងទូទៅ និង២៥% ជាកម្មវិធីសម្រាប់ភាសាបាលីនិងភាសាខ្មែរ។ ពេលបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅ ក្រៅពីទទួលបានវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ នោះគឺសាលាថែមទាំងជូនលិខិតបញ្ជាក់ថ្នាក់ទី ១២ ភាសាខ្មែរ និងមធ្យមសិក្សាភាសាបាលីទៀតផង។ អាស្រ័យហេតុនេះ ពេលសិក្ខាកាមប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅចេញពីសាលានឹងមានឱកាសជាច្រើនបំពេញការងារនៅតាមស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធដល់ការងារជនជាតិ និងសាសនា។
ទន្ទឹមនឹងនោះ សាលាថែមទាំងសហការជាមួយគណៈចង្អុលការគម្រោងបណ្តុះបណ្តាលភាសាខ្មែរ បានបណ្តុះបណ្តាលសិក្ខាកាមជាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកបានជាង ១.៥៥០ នាក់កំពុងបម្រើការងារនៅតាមស្ថាប័ន អង្គភាពក្នុងខេត្ត; សហការជាមួយបញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បើកវគ្គបំប៉នភាសាជនជាតិនិងចំណេះដឹងជនជាតិជាច្រើនថ្នាក់សម្រាប់កម្មាភិបាល យុទ្ធជនទៀតផង៕
យ្វីអាញ- លីសៀ