26/05/2025 - 12:53

ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធីគោលន​យោ​បាយ​ជន​ជាតិ​នៅ​ខេត្ត​អាង​យ៉ាង 

ការ​ងារ​ជន​ជាតិ​តែង​បាន​ខេត្ត​អាង​យ៉ាង ចាត់​ទុក​ជា​ភារ​កិច្ច​យុទ្ធ​សាស្រ្ត ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព ធា​នា​សុខុ​មាល​ភាព​សង្គម និង​រក្សា​ខ្ជាប់​ភាព​លំ​នឹង​នយោ​បាយ ការ​ពារ​ប្រ​ទេស - សន្ដិ​សុខ​នៅ​តំ​បន់​ព្រំ​ដែន ម្ល៉ោះ​ហើយ​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន។

ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ខេត្ត​អាង​យ៉ាង មាន​ភាព​ប្រ​
សើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចំនួន​ប្រ​ជា​ជន​ទូ​ទាំង​ខេត្ត​មាន​ជាង ១,៩ លាន​នាក់ ក្នុង​នោះ ជន​ជាតិ​ភាគ​តិច​មាន​ប្រ​ហែល ៤% ភាគ​ច្រើន​គឺ​ជន​ជាតិ​ខ្មែរ​ប្រ​មូល​ផ្ដុំ​នៅ​ស្រុក​ទ្រី​តូង ចូវ​ថាញ់​ ចូវ​ភូ​និង​ទី​រួម​ខេត្ត​ទិញ​បៀង។ នេះ​ក៏​ជា​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច - សង្គម​នៅ​លំ​បាក ដោយ​មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​និង​ប្រ​កៀក​បន្ទាត់​ក្រ​ខ្ពស់​ជាង​កម្រិត​មធ្យម​ភាគ​ក្នុង​ទូ​ទាំង​ខេត្ត។

រយៈ​ពេល​កន្លង ខេត្ត​អាង​យ៉ាង​បាន​ផ្ដោត​លើ​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​គោល​នយោ​បាយ​ជន​ជាតិ​របស់​មជ្ឈិម ហើយ​សម្រេច​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន។ តាម​រយៈ​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច រៀង​រាល់​ឆ្នាំ​ថយ​ចុះ​ពី ៣% ទៅ ៤%។ ឃុំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច មាន​ផ្លូវ​ក្រាល​កៅ​ស៊ូ ឬ​ចាក់​បេតុង​ដល់​មជ្ឈ​មណ្ឌល​ឃុំ ១០០%; ភូមិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច មាន​ផ្លូវ​មាំ​មួន​ចុះ​ទៅ​ដល់​មជ្ឈ​មណ្ឌល ៧០% ។ ចំ​នួន​អគារ​សិក្សា បន្ទប់​រៀន សា​លា​អន្តេ​វា​សិក​និង​ដំ​ណាក់​សុខា​ភិបាល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​កសាង​រឹង​មាំ ១០០%។ ខេត្ត​ក៏​បាន​អនុវត្ត​សម្រេច​ជា​មូល​ដ្ឋាន​នូវ​ការ​ងារ​ស្ថិរ​វប្ប​កម្ម ស្ថិរ​និវេសន៍; រៀប​ចំ​ឱ្យ​មាន​ស្ថិរ​ភាព​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចំ​នួន ៩០% ដែល​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​មិន​តាម​ផែន​ការ។ គម្រោង​ជម្លៀស​រៀប​ចំ ៦០% ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​រាយ​ប៉ាយ កន្លែង​ប្រ​ឈម​នឹង​ហា​និភ័យ​គ្រោះ​ស្រុត​បាក់​ដី។ ដោះ​ស្រាយ​ជា​សារ​វន្ត​ស្ថាន​ភាព​ខ្វះ​ដី​សង់​លំ​នៅ ដី​ផលិត​កម្ម​ជូន​ជន​រួម​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​នោះ ខេត្ត​អាង​យ៉ាង​ក៏​ពង្រឹង​ការ​ងារ​សុខា​ភិបាល ដើម្បី​ជន​រួម​ជាតិ​ភាគ​តិច​ទទួល​បាន​សេវា​ថែ​ទាំ​សុខ​ភាព​ទំ​នើប; បន្ត​បង្រ្កាប​និង​ឈាន​ដល់​លុប​បំ​បាត់​ជំងឺ​រាត​ត្បាត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច; ជន​រួម​ជាតិ​ភាគ​តិច​ជាង ៩៨% បាន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល។  ពល​ករ​ស្ថិត​ក្នុង​អា​យុពល​កម្ម​លើ​ភូមិ​សាស្រ្ត​ខេត្ត ៥០% ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​សម​ស្រប​នឹង​តម្រូវ​ការ​លក្ខណ​សម្បត្តិ​របស់​ជន​ជាតិ​ភាគ​តិច​និង​លក្ខណៈ​ដោយ​ឡែក​នៃ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​លើ​ភូមិ​សាស្រ្ត​ស្រុក​។ល។

ទាក់​ទិន​នឹង​លទ្ធ​ផល​ខាង​លើ លោក​ង្វៀង​ភូ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​អាង​យ៉ាង បាន​ឱ្យ​ដឹង៖ គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ចង្អុល​ការ​ផ្សព្វ​ផ្សាយ បញ្រ្ជាប​និង​រៀប​ចំ​អនុវត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ស្ដី​ការ​ងារ​ជន​ជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ។ ការ​យល់​ដឹង​របស់​កម្មា​ភិបាល បក្ខ​ជន អ្នក​មុខ​អ្នក​ការ​សាសនា​និង​ជន​រួម​ជាតិ​ភាគ​តិច​អំ​ពី​បញ្ហា​ជន​ជាតិ សាសនា​និង​គោល​នយោ​បាយ​ជន​ជាតិ មាន​ជំ​ហាន​វិវឌ្ឍន៍​ជា​វិជ្ជ​មាន។ ប្រ​ការ​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ងារ​ជាក់​ស្ដែង រួម​ចំ​ណែក​ជំ​រុញ​ខ្លាំង​ក្លា​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច និង​ប្រ​ព័ន្ធ​នយោ​បាយ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​ពង្រឹង; ផែន​មហា​សាមគ្គី​ជន​ជាតិ សាសនា​ត្រូវ​បាន​ពង្រីក​រក្សា​លំ​នឹង​អំពី​សន្ដិ​សុខ​នយោ​បាយ សណ្ដាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម; ពង្រឹង​មាំ​ក្ដី​ជំ​នឿ​របស់​ជន​រួម​ជាតិ ចំ​ពោះ​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ៕

      ថាញ​ឡុង - ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ