ក្នុងក្របខណ្ឌបុណ្យវិសាខបូជា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា ដាវង៉ុកយុង ទទួលជួបលោក ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា។

រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា ដាវង៉ុកយុង ទទួលជួបលោក ឆាត សុឆេត
រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា។
ក្នុងកិច្ចជំនួប រដ្ឋមន្ត្រី ដាវង៉ុកយុង បានអរគុណលោក ឆាត សុឆេត បានចំណាយពេលមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងចូលរួមបុណ្យវិសាខបូជា ឆ្នាំ២០២៥។ រដ្ឋមន្ត្រី ដាវង៉ុកយុង សម្តែងនូវក្តីរីករាយដែលទទួលជួបរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាក់ព័ន្ធដល់បញ្ហាសាសនារវាងប្រទេសទាំងពីរ។
លោក ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា បានពាំនាំនូវបិយវាចារបស់លោកនេត សាវឿន ឧបនាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរវៀតណាមនិងផ្ញើនូវបិយវាចាសួរសុខទុក្ខដល់រដ្ឋមន្ត្រី ដាវង៉ុកយុង។ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា វាយតម្លៃបុណ្យវិសាខបូជា ឆ្នាំ២០២៥ វៀតណាមរៀបចំសម្រេចជោគជ័យ រួមចំណែកបង្កើតទំនាក់ទំនងសន្តិភាព សហប្រតិបត្តិការ ដើម្បីរួមអភិវឌ្ឍន៍ជាមួយប្រទេសនានាលើសកលលោក។
អរគុណនូវការវាយតម្លៃរបស់រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា ចំពោះវៀតណាម រដ្ឋមន្ត្រី ដាវង៉ុកយុង បានអះអាង៖ ជាច្រើនឆ្នាំកន្លង បក្សនិងប្រជាជនទាំងពីរប្រទេស មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទូលំទូលាយនិងស៊ីជម្រៅ។ រដ្ឋមន្ត្រី រំពឹងថា ភាគីទាំងពីរនឹងសហការស្អិតល្មួតក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោះដូរបទពិសោធន៍ក្នុងការងារអភិបាលកិច្ចអំពីសាសនារវាងប្រទេសពីរ និងការហ្វឹកហ្វឺនកម្មាភិបាល…។
លោក ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា បានបញ្ជាក់៖ មុននេះ រវាងកម្ពុជានិងវៀតណាម ក៏ធ្លាប់បានដោះដូរ ចែករំលែកបទពិសោធន៍ ពិសេសគឺវិស័យសេរីភាពសាសនា ហើយកម្ពុជាគាំទ្រវៀតណាមយ៉ាងពេញទំហឹង។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាគីទាំងពីរឆ្ពោះទៅរកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជិតស្និទ្ធ៕
យោង៖ vietnamnet.vn-មុនី