ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/05/2025 - 10:08

ប្ដេជ្ញា​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ក្នុង​ទូទាំង​ប្រ​ទេស​ឱ្យ​សម្រេច​ស្ថា​ពរ​មុន​ថ្ងៃ ៣១ ខែ​តុលា ឆ្នាំ​២០២៥ 

គណៈ​ចង្អុល​ការ​មជ្ឈិម​ផ្សព្វ​ផ្សាយ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ក្នុង​ទាំង​ប្រ​ទេស បាន​បើក​កិច្ច​ប្រ​ជុំ អន​ឡាញ​ទូទាំង​ប្រ​ទេស​លើក​ទី៤។

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​ភ្ជាប់​បណ្ដាញ​នៃ​សាល​ប្រ​ជុំ​
គណៈកម្មាធិការប្រជាជនក្រុងកឹងធើ។

បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​លើក​ទី​៣ ស្ថា​ប័ន​មជ្ឈិម​បាន​ចេញ​ឯក សារ​ចំ​នួន ៥ ប្រ​កាស​សេចក្ដី​សន្និដ្ឋាន​និង​ណែ​នាំ​អនុវត្ត; ក្នុង​នោះ មាន​ខ្លឹម​សារ​ជំ​ពាក់​ជំ​ពិន​ដែល​ភូមិ​ភាគ​ជា​ច្រើន បាន​ស្នើ​ឡើង​ទាក់​ទង​នឹង​ការ​រៀប​ចំ​ដី​សាង​សង់​លំ​នៅ​ឋាន សម្រាប់​គ្រួសារ​ដែល​ជួប​លំ​បាក​ខាង​ដី​សង់​លំ​នៅ​ឋាន ត្រូវ​បាន​ក្រ​សួង​ជំ​នាញ​ចេញ​ឯក​សារ​ណែ​នាំ។ តាម​ទិន្ន​ន័យ របាយ​ការណ៍​របស់​ភូមិ​ភាគ​នានា​នៅ​លើ​ផ្នែក​ទន់​ដែល​ធ្វើ បច្ចុប្បន្ន​ភាព​ដល់​ថ្ងៃ​ទី ៧ ខែឧសភា ឆ្នាំ​២០២៥ ក្នុង​ទូទាំង​ប្រ​ទេស បាន​ឧបត្ថម្ភ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​បាន​ជិត ២០៩.០០០ ខ្នង សម្រេច​ប្រ​មាណ ៧៧% ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះទ្រុឌ​ទ្រោម ដែល​ចាំ​បាច់​ត្រូវ​លុប​បំ​បាត់​សម្រាប់​មុខ​សញ្ញា​ទាំង​៣។ ក្នុង​នោះ មាន​ផ្ទះ ១១១​.០០០ ខ្នង​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​និង​ផ្ដើម​សាង​សង់ ផ្ទះ​កំ​ពុង​សាង​សង់​មាន ៩៨.០០០​ខ្នង; ចាប់​ពី​កិច្ច​ប្រ​ជុំ​លើក​ទី​៣​រហូត មក​ទល់​បច្ចុប្បន្ន កើន​ជិត ៨៧.០០០ ខ្នង។ មាន​ភូមិ​ភាគ​ចំ​នួន ១៥ អនុវត្ត​សម្រេច​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។ ក្នុង​នោះ បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​លើក​ទី ៣ មក​ទល់​ពេល​នេះ មាន​ភូមិ​ភាគ​៨​ទៀត បាន​សម្រេច​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ស្រប​ក្នុង​ឱកាស​ខួប​អនុ​ស្សាវ​រីយ៍ ៥០ ឆ្នាំ ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (ថាយ​ង្វៀង​តី​និញ ប៊ិញ​ភឿក កឹង​ធើ វិញ​ឡុង ត្រា​វិញ គៀង​យ៉ាង និង​ខាញ់​ហ្វា)។

អញ្ជើញ​ចូល​រួម​និង​ថ្លែង​សរុប​សេចក្ដី​ក្នុង​កិច្ច​ប្រ​ជុំ នា​យក រដ្ឋ​មន្រ្តី ផាម​មិញ​ជិញ បាន​សង្កត់​ធ្ងន់​ទិស​ដៅ​មិន​ផ្លាស់​ប្ដូរ ដាច់​ខាត់​មិន​ទុក​ឱ្យ​នរ​ណា​ម្នាក់​រស់​នៅ​ក្នុង​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ឡើយ; មាន​តែ​ពិ​ភាក្សា​ធ្វើ មិន​ពិ​ភាក្សា​ថយ​ក្រោយ; ជា​មូល​ដ្ឋាន​អនុវត្ត​សម្រេច​ទិស​ដៅ​លុប​បំ​បាត់​ផ្ទះ បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ក្នុង​ទូទាំង​ប្រ​ទេស​មុន​ថ្ងៃ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៥។ អា​ទិភាព​លើ​ការ​បែង​ប្រ​ភព​កម្លាំង​សម្រាប់​ជំ​នួយ​សង់​ផ្ទះ​សាច់​ញាតិ​យុទ្ធ​ជន​ពលី (សម្រេច​មុន​ថ្ងៃ​ទី ២៧ ខែ​កក្ក​ដា ឆ្នាំ​២០២៥) និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ (សម្រេច​មុន​ថ្ងៃ​ទី ២ ខែ​កញ្ញា ឆ្នាំ​២០២៥) ។ល។ នា​យក​រដ្ឋ​មន្រ្តី សំ​ណូម​ពរ​ដល់​ប្រ​ធាន​ស្ថា​ប័ន​និង​ភូមិ​ភាគ​នានា ត្រូវ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​និង​ខិត​ខំ​ប្រឹង​ប្រែង​ថែម​ទៀត; បើ​និយាយ​គឺ​ត្រូវ​ធ្វើ បើ​សន្យា​ត្រូវ​អនុវត្ត; បើ​ធ្វើ​បើ​អនុវត្ត គឺ​ត្រូវ​មាន​លទ្ធ​ផល; និយាយ​ពិត​ធ្វើ​ពិត ប្រ​សិទ្ធ​ភាព​ពិត ប្រ​ជា​ជន​បាន​ទទួល​ផល​ពិត​។ល។ លើក​ទឹក​ចិត្ត សរ​សើរ​ជូន​រង្វាន់​ទាន់​ពេល កន្លែង​ដែល​ធ្វើ​ល្អ​និង​ពិន័យ កន្លែង​ប្រ​ព្រឹត្ត​ល្មើស ឬ​យឺត​យ៉ាវ។ បង្កើន​ការ​ងារ​ផ្ដល់​ព័ត៌​មាន ផ្សព្វ​ផ្សាយ​ទម្រង់​ល្អៗ របៀប​ធ្វើ​ល្អៗ កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង ដើម្បី​បង្កើត​ភាព​សាយ​ភាយ​ក្នុង​សង្គម​ដើម្បី​អ្នក​រាល់​គ្នា​គាំ​ទ្រ ចែក​រំលែក ព្រួត​ដៃ​ជំ​នួយ រួម​ដំ​ណើរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ជា​មួយ​នឹង​ស្មារ​តី “មិន​ទុក​ចោល​នរ​ណា​ម្នាក់​ឱ្យ​នៅ​ខាង​ក្រោយ”៕

  ង៉ុក​ក្វៀង - ថាច់​ធី

ចែករំលែកអត្ថបទ