បងស្រីក្វាច់ធីអ៊ុក នៅភូមិកំពង់ប្រើស ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ ខេត្តត្រាវិញ តែងឈានមុខរាល់ការចលនារបស់សមាគមនារី។ បងស្រីបានបង្វែរផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប ងាកមកដាំដំណាំផ្ដល់ប្រាក់ចំណូលលំនឹង។

បងស្រីក្វាច់ធីអ៊ុក (កណ្តាល) កំពុងប្រមូលផលបន្លែជាមួយសមាជិកក្រុមសហការដាំដំណាំ។
គ្រួសារមានដីផលិតតិចតួច ម៉្លោះហើយបងស្រីអ៊ុក តែងរិះរកវិធីប្រើប្រាស់ដីឱ្យមានប្រសិទ្ធភាពបំផុត។ ការជ្រើសយកដំណាំសមស្របនឹងដីរបស់ខ្លួន ពិសេស ស្វែងរកច្រកចេញដើម្បីធានាតម្លៃលំនឹងនៅរាល់រដូវកាល។ ផ្តើមពីនោះ ក្រៅពីការបង្វែរផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប ប្រមាណ ១.៥០០ ម៉ែត្រការ៉េ របស់គ្រួសារ ងាកមកដាំដំណាំ បងស្រីនៅទាំងស្នើភូមិភាគ បង្កើតក្រុមសហការដាំដំណាំ ដើម្បីធានាបរិមាណផលសម្រាប់បម្រើទីផ្សារដើមទងនិងឈ្មួញ។ សំណើរបស់បងស្រី ត្រូវបានសមាគមសហព័ន្ធនារីឃុំនិងគ្រប់គណៈផ្នែកអនុញ្ញាតឱ្យបង្កើតក្រុមសហការដាំដំណាំនៅភូមិកំពង់ប្រើស ឆ្នាំ២០១៨ មានសមាជិកសមាគមនារីភូមិចូលរួម ២០ នាក់ ក្រុមសហការមានផ្ទៃដីផលិតប្រមាណ ៤ ហិកតា ដាំដំណាំទាំងប្រាំងវស្សា។ ជារៀងរាល់ថ្ងៃ សមាជិកក្រុមសហការផ្គត់ផ្គង់បន្លែបង្ការគ្រប់ប្រភេទ ប្រមាណ ៣០០ គីឡូក្រាមដល់ឈ្មួញនិងផ្សារដើមទង។
ចំពោះចំណែកដីរបស់គ្រួសារ បងស្រីអ៊ុក បានដាំប្រភេទបន្លែបង្ការ មានដូច៖ ស្ពៃ ប៉េងប៉ោះ ម្ទេសចង្អុលមេឃ ។ល។ ទាំងប្រាំងវស្សាដើម្បីលក់ឱ្យឈ្មួញ។ អាស្រ័យមានបទពិសោធន៍ច្រើនឆ្នាំក្នុងការដាំបន្លែ ក៏ដូចជាបានចូលរួមវគ្គហ្វឹកហ្វឺនផ្ទេរវិទ្យាសាស្ត្របច្ចេកទេសទៅទស្សនសិក្សាបទពិសោធន៍ពីទម្រង់ល្អៗមួយចំនួននៅភូមិភាគផ្សេងៗ បានជាការដាំបន្លែបង្ការរបស់គ្រួសារនាំមកប្រសិទ្ធភាពខ្ពស់ ជៀសវាងផលប៉ះពាល់នៃកត្តាអាកាសធាតុ។
បងស្រីក្វាច់ធីអ៊ុក ចែករំលែក៖ “មានតែដាំប្រភេទដំណាំរយៈពេលខ្លីនិងដាំទាំងប្រាំងវស្សា ទើបរកបានប្រាក់ចំណូលជាប្រចាំ។ អាស្រ័យ ការបង្វែររចនាសម្ព័ន្ធផលិតកម្មត្រូវទិសដៅនិងការជ្រើសយកដំណាំដាំ សមស្របនឹងចំណែកដីរបស់ខ្លួន ដូច្នេះ ទើបសេដ្ឋកិច្ចគ្រួសារបានកែលម្អ”។
អ្នកស្រី ឡេថាញត្រា ប្រធានសមាគមសហព័ន្ធនារីឃុំអាងក្វាងហ៊ឺវ ឱ្យដឹង៖ “បងស្រីក្វាច់ធីអ៊ុក តែងចូលរួមអនុវត្តល្អការចលនារបស់សមាគម លើកកម្ពស់ស្មារតីទទួលខុសត្រូវ អនុវត្តសម្រេចល្អភារកិច្ចដែលប្រគល់ឱ្យ។ ក្នុងការបង្វែររចនាសម្ព័ន្ធផលិតកម្ម បងស្រីជាអ្នកឈានមុខបង្កើតទម្រង់ផ្តល់ប្រាក់ចំណូលលំនឹង។ ផ្តើមពីទម្រង់របស់បងស្រីសមាគមពង្រីកវិសាលភាពដល់សមាជិកផ្សេងៗដើម្បីរួមគ្នាបង្កើនប្រាក់ចំណូល។ បងស្រីក្វាច់ធីអ៊ុក ក៏បានសមាគមនារីឃុំជូនលិខិតសរសើរនិងជូនរង្វាន់ពីព្រោះអនុវត្តសម្រេចល្អភារកិច្ច”៕
សើុងម៉ាល័យ-មុនី