លោកផាមឌិញង៉ាយ អគ្គនាយកនិងជាអ្នកស្ថាបនិករោងចក្រ Sokfarm ឱ្យដឹង៖ រោងចក្រ Sokfarm ទើបនាំចេញជាផ្លូវការ container ២០ feet ដំបូងដែលមានផ្ទុកជាតិទឹកស្ករផ្កាដូងសរីរាង្គជាង៧តោន ទៅទីផ្សារសហរដ្ឋអាមេរិក។ ផលិតផលនេះ គឺជាវត្ថុធាតុដើមដែលផលិតចេញពីថាមពលដ៏បរិសុទ្ធនិងប្រភេទនំសារធាតុចិញ្ចឹមល្អសម្រាប់សុខភាព។ ភាពជោគជ័យនេះ មិនត្រឹមតែសញ្ញាបង្ហាញពីរបត់ដ៏ធំក្នុងយុទ្ធនាការបើកទូលាយទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងសបញ្ជាក់ពីគុណភាពផលិតផល និងសមត្ថភាពផលិតជាលក្ខណៈស្តង់ដាររបស់រោងចក្រ Sokfarm ទៀតផង។

រោងចក្រ Sokfarm នាំចេញ container ទឹកស្ករផ្កាដូងសរីរាង្គដំបូងទៅសហរដ្ឋអាមេរិក។

ផលិតផលត្រូវបានត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់។
ទឹកស្ករផ្កាដូងសរីរាង្គត្រូវបានផលិតឡើងពីទឹកដមផ្កាដូងខ្ចី - វត្ថុធាតុដើមបានមកពីចម្ការដូងសរីរាង្គសម្រេចបទដ្ឋានអន្តរជាតិរបស់រោងចក្រ Sokfarm នៅត្រាវិញ។ រោងចក្រ Sokfarm ដែលមានទីតាំងនៅតំបន់ដាំដូងសរីរាង្គដ៏ធំលំដាប់លេខពីរវៀតណាម ជួយធានាផ្គត់ផ្គង់ប្រភពវត្ថុធាតុដើមលំនឹងជាបន្តបន្ទាប់។ ក្នុងមួយខែ រោងចក្រ Sokfarm នាំចូលវត្ថុធាតុដើមទឹកស្ករផ្កាដូងខ្ចីប្រមាណ ៨០ តោន នាំទៅកាន់ទីផ្សារ ប្រមាណ២០តោនផលិតផល ស្មើនឹងបរិមាណផល មធ្យមភាគ ២៤០ តោនក្នុងមួយឆ្នាំ៕
ថាញឡុង- លីសៀ