28/04/2025 - 10:08

តើ​មនុស្ស​ម្នាក់​អាច​ទិញ​លំ​នៅ​ឋាន​សង្គម​បាន​ប៉ុន្មាន​ខ្នង? 

យោង​តាម​ប្រ​ការ ៦ ប្រ​ការ ៧ មា​ត្រា ៨៨ នៃ​ច្បាប់​លំ​នៅ​ឋាន ឆ្នាំ ២០២៣ បាន​កំ​ណត់៖

រូប​ថត​ជា​ឧទា​ហរណ៍។

មាត្រា ៨៨ គោល​ការណ៍​លក់​ឱ្យ​ជួល​ទិញ ឱ្យ​ជួល​លំ​នៅ​ឋាន​សង្គម

៦. មុខ​សញ្ញា​នីមួយៗ​ដែល​បាន​កំ​ណត់​ត្រង់​ប្រ​ការ ១, ២, ៣, ៤, ៥, ៦, ៨, ៩ និង ១០ មាត្រា ៧៦ នៃ​ច្បាប់​នេះ អនុញ្ញាត​ឱ្យ​ទិញ​ឬ​ជួល​ទិញ​លំ​នៅ​ឋាន​សង្គម បាន​តែ ១ ខ្នង។ មុខ​សញ្ញា​ដែល​បាន​កំ​ណត់​ត្រង់​ប្រ​ការ ៧ មាត្រា ៧៦ នៃ​ច្បាប់​នេះ អនុញ្ញាត​ឱ្យ​ទិញ​ឬ​ជួល​ទិញ​លំ​នៅ​ឋាន​សង្គម​ឬ​លំ​នៅ​ឋាន​សម្រាប់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​បាន​តែ​១​ខ្នង។

៧.មុខ​សញ្ញា​នីមួយៗ​ដែល​បាន​កំ​ណត់​ត្រង់​ប្រ​ការ ១, ២, ៣, ៤, ៥, ៦, ៨, ៩, ១០ និង ១១ មាត្រា ៧៦ នៃ​ច្បាប់​នេះ នៅ​គ្រប់​ពេល គឺ​អនុញ្ញាត​ឱ្យ​ជួល​លំ​នៅ​ឋាន​សង្គម​បាន​តែ ១ ខ្នង។ មុខ​សញ្ញា​ដែល​បាន​កំ​ណត់​ត្រង់​ប្រ​ការ​៧ មាត្រា ៧៦ នៃ​ច្បាប់​នេះ នៅ​គ្រប់​ពេល​គឺ អនុញ្ញាត​ឱ្យ​ជួល​លំ​នៅ​ឋាន​សង្គម ឬ​លំ​នៅ​ឋាន​សម្រាប់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​បាន​តែ ១ ខ្នង។

ដូច្នេះ មនុស្ស​ម្នាក់​អាច​ទិញ​លំ​នៅ​ឋាន​សង្គម​បាន​តែ ១ ខ្នង។

* តើ​មនុស្ស​ម្នាក់ៗ​អាច​ទិញ​លំ​នៅ​ឋាន​សង្គម​បាន​ប៉ុន្មាន​ដង?

យោង​តាម​ប្រ​ការ ៦ មាត្រា​៨៨​នៃ​ច្បាប់​លំ​នៅ​ឋាន ឆ្នាំ ២០២៣ បាន​កំ​ណត់​ច្បាស់​អំពី​គោល​ការណ៍​លក់​ឱ្យ​ជួល​ទិញ ឱ្យ​ជួល​លំ​នៅ​ឋាន​សង្គម​មាន​ដូច​ខាង​ក្រោម៖

មាត្រា ៨៨ គោល​ការណ៍​លក់​ឱ្យ​ជួល​ទិញ ឱ្យ​ជួល​លំ​នៅ​ឋាន​សង្គម

៦. មុខ​សញ្ញា​នីមួយៗ​បាន​កំ​ណត់​ត្រង់​ប្រ​ការ ១, ២, ៣, ៤, ៥, ៦, ៨, ៩ និង ១០ មាត្រា ៧៦ នៃ​ច្បាប់​នេះ អនុញ្ញាត​ឱ្យ​ទិញ ឬ​ជួល​ទិញ​លំ​នៅ​ឋាន​សង្គម បាន​តែ ១ ខ្នង។ មុខ​សញ្ញា​ដែល​បាន​កំ​ណត់​ត្រង់​ប្រ​ការ ៧ មាត្រា​៧៦​នៃ​ច្បាប់​នេះ អនុញ្ញាត​ឱ្យ​ទិញ ឬ ជួល​ទិញ​លំ​នៅ​ឋាន​សង្គម ឬ​លំ​នៅ​ឋាន​សម្រាប់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​បាន​តែ ១ ខ្នង។

ដូច្នេះ ប្រ​ជា​ជន​ម្នាក់​អាច​ទិញ​លំ​នៅ​ឋាន​សង្គម​បាន​តែ ១ ខ្នង​ប៉ុណ្ណោះ។

   យោង៖ luatvietnam.vn-មុនី

ចែករំលែកអត្ថបទ