ផ្នែកសុខាភិបាលសុកត្រាំង យកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ ផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យទំនើបៗ និងបណ្តុះបណ្តាលកម្មាភិបាលពេទ្យមានមុខជំនាញវិជ្ជាជីវៈ ទទួលយកបច្ចេកទេសថ្មីដើម្បីធានាថែទាំសុខភាពបានល្អជូនប្រជាជន។

កម្មាភិបាលពេទ្យមូលដ្ឋាន អនុវត្តល្អភារកិច្ចថែទាំសុខភាពបឋមជូនប្រជាជន។
បច្ចុប្បន្ន ទូទាំងខេត្តមានមន្ទីរពេទ្យរដ្ឋចំនួន ៥ មន្ទីរពេទ្យឯកជនចំនួន ៣ និងមជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុកចំនួន ១១ ដោយមានកម្មាភិបាលពេទ្យជាង ៤.០០០ នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតជាង ១.១០០ នាក់ (សម្រេចអត្រា ៩,១៣ វេជ្ជបណ្ឌិតលើប្រជាជនមួយម៉ឺននាក់) និងមានគ្រែអ្នកជំងឺជាង ៤.០០០ គ្រែ។ អង្គភាពទាំងនេះបានទទួលយកនូវបច្ចេកទេសខ្ពស់ បច្ចេកទេសថ្មីផ្នែកវេជ្ជសាស្ត្រពីមន្ទីរពេទ្យនានាលំដាប់ជួរមុខ ម្ល៉ោះហើយ អនុវត្តជោគជ័យកញ្ចប់បច្ចេកទេសខ្ពស់ៗ ជាសន្សឹមៗលើកកម្ពស់បានគុណភាពពិនិត្យព្យាបាលតាមថ្នាក់ពេទ្យនីមួយៗ។ ជាក់ស្តែង មន្ទីរពហុព្យាបាលសុកត្រាំង បានផ្សព្វផ្សាយបច្ចេកទេសអន្តរាគមន៍ សរសៃឈាមបេះដូង បច្ចេកទេសអន្តរាគមន៍ផ្នែកជំងឺសរសៃប្រសាទ; “ដាក់ catheter ស្នូលពីរមាន Cuff ធ្វើជាបំពង់ដើម្បីលាងឈាម” ពិនិត្យ និងព្យាបាលអ្នកជំងឺកើតរោគបែកស្រកា៘ ឆ្លងតាមរយៈនោះ បានជួយសង្គ្រោះអ្នកជំងឺឈឺធ្ងន់ជាច្រើននាក់ វះកាត់ជោគជ័យករណីអ្នកជំងឺឈឺធ្ងន់ៗ បង្កទំនុកចិត្តដល់អ្នកជំងឺ។ បណ្ឌិត វេជ្ជបណ្ឌិត ត្រឿងទូត្រាច់ នាយករងមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង ឱ្យដឹង៖ “បច្ចុប្បន្ន មន្ទីរពេទ្យបានផ្សព្វផ្សាយបច្ចេកទេសថ្មីៗក្នុងការព្យាបាល ម្ល៉ោះហើយ ជួយសង្រ្គោះនិងនាំមកក្តីរីករាយដល់អ្នកជំងឺ។ ដូច៖ បច្ចេកទេស “ដាក់ catheter ស្នូលពីរមាន Cuff ធ្វើជាបំពង់ដើម្បីលាងឈាម” ជាបច្ចេកទេសជឿនលឿនជួយអ្នកជំងឺមានឱកាសបានព្យាបាលទាន់ពេលនិងល្អប្រសើរ។ បច្ចេកទេសនេះ ជួយដល់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត លើកកម្ពស់វិជ្ជាជីវៈផង បើកឱកាសព្យាបាលមានប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់អ្នកជំងឺខ្សោយតម្រងនោមផង”។
ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលចំនួន ១១០ នៅតាមឃុំ សង្កាត់ ទីប្រជុំជនលើភូមិសាស្ត្រខេត្ត បានវិនិយោគសម្រេចបទដ្ឋានតាមក្រមលក្ខឋានជាតិខាងសុខាភិបាលឃុំ ធានាការពិនិត្យ ព្យាបាលបឋមជូនប្រជាជនបានល្អ។ វេជ្ជ បណ្ឌិតឯកទេសកម្រិត I ឡឹមវ៉ាន់តឺង ប្រធានដំណាក់សុខាភិបាលឃុំដាយតឹម ស្រុកមីស្វៀង ឱ្យដឹង៖ “ដំណាក់សុខាភិបាលត្រូវបានកសាងរឹងមាំនិងបំពាក់គ្រឿងបរិក្ខារពេទ្យគ្រប់សព្វ មានថ្នាំពេទ្យនិងកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតគ្រប់មុខជំនាញតែងអស់ពីចិត្តពីថ្លើម ម្ល៉ោះហើយបង្កបានទំនុកចិត្តដល់អ្នកជំងឺ។ អាស្រ័យហេតុនោះ ដំណាក់សុខាភិបាលអនុវត្តល្អភារកិច្ចថែទាំសុខភាពបឋមជូនប្រជាជននិងគ្រប់គ្រងបានល្អស្ថានភាពរោគរាតត្បាតលើភូមិសាស្ត្រ”។
តាមប្រសាសន៍វេជ្ជបណ្ឌិតឯកទេសកម្រិត II វ៉ក្វឹកត្រឺ នាយកមន្ទីរសុខាភិបាលខេត្តសុកត្រាំង រយៈពេលខាងមុខផ្នែកសុខាភិបាល បន្តពង្រឹងនិងលើកកម្ពស់គុណភាពសុខាភិបាលកម្រិតមូលដ្ឋាន សុខាភិបាលបង្ការ; បណ្តុះបណ្តាលធនធានមនុស្សនិងជំរុញការអនុវត្តនូវវិធានការជាក់ស្តែង លើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺនៅតាមថ្នាក់ពេទ្យនីមួយៗ។ ពិសេស ផ្តុំកម្លាំង ផ្សព្វផ្សាយយ៉ាងប្តូរផ្តាច់រាល់វិធានការធ្វើយ៉ាងណា ដើម្បីមិនឱ្យកើតមានស្ថានភាពខ្វះថ្នាំ និងគ្រឿងសម្ភារៈបរិក្ខារពេទ្យ ៕
យ្វីអាញ- លីសៀ