មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/04/2025 - 10:08

យុវ​ជន​ខ្មែរ​ឈាន​មុខ​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​ផលិត​កម្ម 

បង​ត្រឹង​គឹម​លឹ្វង នៅ​ឃុំ​តៃ​វុាំង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង មិន​អល់​អែក​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ដើម្បី​ធ្វើ​មាន​សម្រាប់​គ្រួ​សារ។

  ត្រឹង​គឹម​លឹ្វង អនុវត្ត ២ ណុង  ដើម្បី​ពិនិត្យ​ជំងឺ​និង​សារធាតុ​ចិញ្ចឹម​ស្រូវ​តាម​រយៈ​ស្មាត​ហ្វូន។

ជា​មួយ​នឹង​ការ​អនុវត្ត​បច្ចេក​វិទ្យា​គ្រប់​គ្រង​សត្វ​ល្អិត​និង​ជំងឺ​លើ​វាល​ស្រែ បង​លឹ្វង គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​លើ​វាល​ស្រែ​បាន​យ៉ាង​ល្អ។ ដូច្នេះ ដំ​ណាំ​ស្រូវ ២ ហិក​តា​របស់​បង តែង​លូត​លាស់​ល្អ ផ្តល់​ទិន្ន​ផល​ខ្ពស់។ ពិ​សេស ក្នុង​ការ​ផលិត​ស្រូវ បង​លឹ្វង បាន​វិនិ​យោគ​លើ “ដ្រូន” ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផលិត​ស្រូវ និង​ធ្វើ​សេវា​កម្ម​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ។ បង​លឹ្វង ឱ្យ​ដឹង៖ “ឧប​ករណ៍​ដ្រូន​នេះ អាច​ធ្វើ​ការ​ងារ​បាន ៣ យ៉ាង គឺ​បាញ់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត; សាប​ព្រោះ និង​បាច​ជី។ ដូច្នេះ កាត់​បន្ថយ​បាន​ពេល​វេលា កម្លាំង​ពល​កម្ម​និង​ផលិត​ស្រូវ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព”។ តាម​ការ​គិត​គូរ​របស់​បង​លឹ្វង ពង្រោះ​ស្រូវ ១០ កុង​ដោយ​ដ្រូន តម្លៃ​ត្រឹម​តែ ៤០០.០០០ ដុង ហើយ​សម្រេច​រួច​រាល់​ក្នុង​រយៈ​ពេល ២០ នា​ទី បើ​សាប​ព្រោះ​ដោយ​ដៃ​ត្រូវ​ចំ​ណាយ​ពេល ១ ម៉ោង​កន្លះ។ បច្ចេក​វិទ្យា​ដ្រូន មិន​ត្រឹម​តែ​លឿន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សន្សំ​សំ​ចៃ​ប្រាក់​បាន ២០០.០០០ ដុង បើ​ធៀប​នឹង​ប្រើ​កម្លាំង​ពល​កម្ម។ បច្ចុប្បន្ន នៅ​ភូមិ​តៃ​កុង មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​ប្រ​មាណ​ជាង ៣០០ ហិក​តា ប៉ុន្តែ​មាន​កសិករ​ដល់​ទៅ​៩០% បាន​អនុវត្ត​បច្ចេក​វិទ្យា​នេះ​ក្នុង​ការ​ផលិត។ ទន្ទឹម​នឹង​នោះ បង​លឹ្វង ថែម​ទាំង​ជា​អ្នក​ដំបូង​ក្នុង​ការ​អនុវត្ត ២ ណុង (2Nong) ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​សត្វ​ល្អិត​លើ​វាល​ស្រែ​តាម​រយៈ​ស្មាត​ហ្វូន។

បង​ត្រឹង​គឹម​លឹ្វង អនុវត្ត​ការ​ពិនិត្យ​ជម្ងឺ​លើ​កម្ម​វិធី ២ ណុង តាម​រយៈ​ស្មាត​ហ្វូន។

បង​លឹ្វង ឱ្យ​ដឹង៖ “អនុវត្ត ២ ណុង ជួយ​កាត់​បន្ថយ​ពេល​វេលា ប្រាក់​ចំ​ណាយ បង្កើន​ទិន្ន​ផល និង​គុណ​ភាព​ដំ​ណាំ។ល។ ជា​ពិ​សេស ការ​អនុវត្ត​នេះ​អាច​កំ​ណត់​ដឹង​ជំងឺ​និង​កង្វះ​សារ​ធាតុ​ចិញ្ចឹម​របស់​ស្រូវ​តាម​រយៈ​ការ​ស្កែន​/ថត​រូប​សាមញ្ញ​យ៉ាង​រហ័ស។ ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​គឺ​កាត់​បន្ថយ​ពេល​វេលា ប្រាក់​ចំ​ណាយ បង្កើន​ទិន្ន​ផល​និង​គុណ​ភាព​ដំ​ណាំ ... “។ បើ​តាម​បង​លឹ្វង ចាប់​តាំង​ពី​អនុវត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត​ស្រូវ អាច​គ្រប់​គ្រង​សត្វ​ល្អិត​និង​ជំងឺ កាត់​បន្ថយ​ពេល​វេលា ដើម្បី​មាន​ពេល​ធ្វើ​អា​ជីវ​កម្ម​សម្ភារៈ​កសិកម្ម​បាន​ល្អ។ ជា​ពិ​សេស ទិន្ន​ផល​និង​គុណ​ភាព​ស្រូវ​ខ្ពស់​ត្រូវ​តាម​ស្តង់​ដារ​របស់​ក្រុម​ហ៊ុន​ប្រ​មូល​ទិញ ដូច្នេះ ប្រាក់​ចំ​ណេញ​ក៏​ខ្ពស់​គួរ​សម​ដែរ។

តាម​រយៈ​ការ​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​ការ​ផលិត​ស្រូវ​ការ​គ្រប់​គ្រង​ជំងឺ​លើ​ដំ​ណាំ​ស្រូវ​របស់​បង​លឹ្វង បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កសិករ​តំបន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ បាន​និង​កំ​ពុង​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​លើ​វាល​ស្រែ ដើម្បី​ធានា​ទិន្ន​ផល​និង​គុណ​ភាព។ ប្រ​ការ​នេះ បាន​រួម​ចំ​ណែក​ដល់​ការ​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​ផលិត​ស្រូវ ធ្វើ​អា​ជីវ​កម្ម និង​ខិត​ជិត​បាន​បច្ចេក​ទេស​ផលិត​ស្រូវ​ទាន់​សម័យ៕

  យ៉ី​អាញ់-ប្រែ​សម្រួល៖ ទីទុយ

ចែករំលែកអត្ថបទ