អនុវត្តគម្រោង “អភិវឌ្ឍន៍ចីរភាព ១ លានហិកតាជំនាញផលិតស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបផ្សារភ្ជាប់នឹងកំណើនបៃតងតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០៣០” (ហៅកាត់ថា គម្រោង) កសិករជាច្រើននៅខេត្តបាកលីវ អនុវត្តមានប្រសិទ្ធភាព រួមចំណែកការពារបរិស្ថាន និងបង្កើនប្រាក់ចំណូល។

ទម្រង់កាត់បន្ថយទុនផលិត និងលើកកម្ពស់ប្រសិទ្ធភាពការធ្វើស្រែនៅស្រុកវិញឡើយ ខេត្តបាកលីវ។
តាមប្រសាសន៍លោក ង្វៀងទ្រុងហ៊ីវ នាយករងមន្ទីរកសិកម្មនិងបរិស្ថានខេត្តបាកលីវ អនុវត្តគម្រោង គណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានផ្តល់សច្ចាប័នទិសដៅ ដល់ឆ្នាំ ២០៣០ ទូទាំងខេត្តផ្សព្វផ្សាយអនុវត្តលើផ្ទៃដី ៤៦.០០០ ហិកតា តំបន់ជំនាញផលិតស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបផ្សារភ្ជាប់នឹងកំណើនបៃតង ព្រមទាំងផលិតតាមសង្វាក់តម្លៃ។ ដើម្បីគម្រាងផ្សព្វផ្សាយមានប្រសិទ្ធភាព ខេត្តបានចង្អុលការតំបន់ជំនាញផលិតស្រូវ ដែលបានជ្រើសរើសចូលរួមគម្រោង ត្រូវកសាងទម្រង់ផលិតបង្ហាញ ដើម្បីដកបទពិសោធន៍ ផ្តល់អនុសាសន៍ ជួយកសិករមានស្មារតីភ្ញាក់រលឹកច្បាស់ពីទម្រង់; ជំរុញវគ្គហ្វឹកហាត់គ្រប់គ្រងមុខជំនាញ ផ្ទេរជូនវិទ្យាសាស្ត្រ បច្ចេកទេស ជួយកសិករខិតជិតបន្តិចម្តងៗជាមួយការអនុវត្តគម្រោង។ គម្រោងផ្សព្វផ្សាយនៅតាមតំបន់ជំនាញផលិតស្រូវ មិនត្រឹមតែរួមចំណែកលើកកម្ពស់ប្រាក់ចំណូលអ្នកផលិតស្រូវប៉ុណ្ណោះទេ ថែមទាំងកសាងប្រសិទ្ធភាពសង្វាក់តម្លៃស្រូវអង្ករ កាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់សមស្រប នឹងការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថានអេកូឡូស៊ីទៀតផង។
ខេត្តបាកលីវ បានផ្សព្វផ្សាយទម្រង់ជាច្រើន ដែលផ្សារភ្ជាប់ជាមួយហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេស សំដៅលើកកម្ពស់ទិន្នផល គុណភាពស្រូវអង្ករ ដូច៖ អនុវត្តកម្មវិធី “បន្ថយ៣ បង្កើន៣” “ត្រូវ១ បន្ថយ៥” បូមទឹកចូលឆ្លាស់គ្នា គ្រប់គ្រងជំងឺរាតត្បាត (IPM) ផលិតស្រូវសុវត្ថិភាព ផលិតតាមស្តង់ដារ VietGAP បែបបទកាត់បន្ថយចំណាយទុនផលិត ៘ មកទល់ពេលនេះ កសិករបានអនុវត្តទម្រង់ថ្មីជាង ៨០% លើផ្ទៃដីសាបព្រោះរៀងរាល់ឆ្នាំ ប្រាក់ចំណេញកើនបន្ថែមពី ២-៤ លានដុង/ហិកតា/រដូវ។ តួយ៉ាងដូចទម្រង់បូមទឹកចូលឆ្លាស់គ្នា (គឺបូមទឹកឱ្យសើម និងទុកស្ងួតឆ្លាស់គ្នា) អនុវត្តសម្រាប់ផលិតរដូវស្រូវសម្រក។ ទម្រង់នេះត្រូវបានសាខានាយកដ្ឋាន ដាំដុះនិងការពាររុក្ខជាតិខេត្តបាកលីវ សហការជាមួយគម្រោង GIZ ផ្សព្វផ្សាយអនុវត្តចាប់ពីរដូវសម្រក ២០១១-២០១២ សម្រាប់វាលស្រែដែលមានទំហំធំ។ ពូង្វៀងមិញថាំង ឃុំវិញហ៊ឹង ស្រុកវិញឡើយ ឱ្យដឹង៖ “កាលពីមុននេះ ចំណាយទុនផលិតស្រូវចាប់ពី ២២-២៣ លានដុង/ ហិកតា ប៉ុន្តែចាប់តាំងពីអនុវត្តទម្រង់បូមទឹកចូលឆ្លាស់គ្នា នោះចំណាយទុនត្រឹមតែ ១៧ លានដុង/ហិកតា។ ទិន្នផលស្រូវចាប់ពី ៦-៧ តោន/ហិកតា កើនឡើង ១០ តោន/ហិកតា ចំណេញជាង ៥ លានដុង/ហិកតា”។ ទម្រង់បូមទឹកចូលឆ្លាស់គ្នា ត្រូវបានសហករណ៍កសិកម្មណាមហ៊ឹង ឃុំវិញហ៊ឹង ស្រុកវិញឡើយ បើកទូលំទូលាយទូទាំងផ្ទៃដី ដោយមាន ១០០% សមាជិកសហករណ៍ អនុវត្តផលិត។ ក្រៅពីនេះ ទម្រង់នេះកំពុងបានកសិករស្រុកភឿកឡុង ហុងយ៉ឹង វិញឡើយ ហ្វាប៊ិញនិងទីរួមខេត្តយ៉ារ៉ាយ អនុវត្តលើផ្ទៃដីរាប់ពាន់ហិកតា៘
លោក តូថាញហាយ ប្រធានការិយាល័យកសិកម្មនិងបរិស្ថានស្រុកវិញឡើយ ឱ្យដឹង៖ “ផ្តើមពីប្រសិទ្ធភាពដំបូង ស្រុកវិញឡើយ បានចុះឈ្មោះផ្ទៃដី ១២.៥០០ ហិកតា ផលិតស្រូវគុណភាពខ្ពស់ កាត់បន្ថយបំភាយឧស្ម័ន ត្រូវបានបែងចែកនៅតាមឃុំ ទីប្រជុំជន រដូវស្រូវដើមឆ្នាំនិងស្រូវសម្រក។ ទន្ទឹមនឹងនោះ ស្រុកក៏បានណែនាំកសិករផលិតស្រូវតាមទម្រង់បូមទឹកចូលឆ្លាស់គ្នា “ត្រូវ១ បន្ថយ៥” “បន្ថយ៣ បង្កើន៣” បាចបន្ថែមជីសរីរាង្គ ៘ ទន្ទឹមនឹងនោះ វិនិយោគកសាងទំនប់ព័ទ្ធជុំវិញស្ថានីយបូមទឹកអគ្គិសនី តភ្ជាប់ផ្លូវគមនាគមន៍ដើម្បីដឹកជញ្ជូនកសិផល៘”៕
យ្វីអាញ- លីសៀ