តាមបទប្បញ្ញត្តិមានចែងនៅមាត្រា ២៣ ច្បាប់ ធានារ៉ាប់រងសុខាភិបាល (ត្រូវបានធ្វើវិសោធនកម្ម ត្រង់កថាខណ្ឌ ១៨ មាត្រា ១ ច្បាប់ធានារ៉ាប់រងសុខាភិបាលធ្វើវិសោធនកម្ម ២០២៤) មាន ១២ ករណីមិនបានទទួលផលធានារ៉ាប់រងសុខាភិបាល ទោះបីពិនិត្យព្យាបាលជំងឺត្រូវតាមថ្នាក់ពេទ្យក៏ដោយ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ រួមមាន៖

រូបជាឧទាហរណ៍។
១. ចំណាយក្នុងករណីដែលមានចែងត្រង់កថាខណ្ឌ១ មាត្រា២១ ត្រូវបានថវិការដ្ឋសងថ្លៃ។
បណ្តាករណីដែលមានចែងក្នុងកថាខណ្ឌ ១ មាត្រា ២១ គឺ៖
ក) ពិនិត្យព្យាបាលជំងឺ រួមទាំងពិនិត្យព្យាបាលជំងឺពីចម្ងាយ ឧបត្ថម្ភពិនិត្យព្យាបាលជំងឺពីចម្ងាយ ពិនិត្យព្យាបាលជំងឺពេទ្យគ្រួសារ ពិនិត្យព្យាបាលជំងឺនៅនឹងផ្ទះ ស្តារនីតិសម្បទា ពិនិត្យគភ៌តាម ពេលកំណត់សម្រាលកូន;
ខ) ដឹកជញ្ជូនអ្នកជំងឺចំពោះមុខសញ្ញាដែលមានចែងក្នុងប្រការ a, b, c, d, đ, e, h, i, o និង r កថាខណ្ឌ ៣ មាត្រា ១២ នៃច្បាប់នេះ ក្នុងករណីស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យឬសង្គ្រោះបន្ទាន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យផ្សេងពិនិត្យព្យាបាលជំងឺដែលមានចែងក្នុងមាត្រា២៧នៃច្បាប់នេះ;
គ) ចំណាយទៅលើការប្រើប្រាស់សេវាបច្ចេកទេសសុខាភិបាល ថ្នាំ បរិក្ខារពេទ្យ ឈាម ផលិតផលឈាម ឧស្ម័នវេជ្ជសាស្ត្រ សម្ភារៈ ប្រដាប់ឧបករណ៍ជាតិគីមីប្រើប្រាស់ក្នុងការពិនិត្យព្យាបាលជំងឺ ស្ថិតក្នុងដែនកំណត់នៃការទូទាត់ពីមូលនិធិធានារ៉ាប់រងសុខាភិបាល។
២. ព្យាបាលបំប៉ន សម្រាកបំប៉នសុខភាពនៅនឹងមូលដ្ឋានគិលានុបដ្ឋាន ឬកន្លែងសម្រាកបំប៉នសុខភាព។
៣. ពិនិត្យសុខភាព។
៤. ធ្វើតេស្ត ឬធ្វើកោសល្យវិច័យគភ៌មិនស្ថិតក្នុងគោលដៅព្យាបាល។
៥. ប្រើប្រាស់បច្ចេកទេសជំនួយការបន្តពូជ សេវាផែនការគ្រួសារ រំលូតកូនចោល លើកលែងករណីត្រូវបពា្ឈប់ការចាញ់កូនដោយមូលហេតុជំងឺរបស់ទារកឬមាតា។
៦. ប្រើប្រាស់សេវាកម្មកែសម្ផស្ស។
៧. ព្យាបាលស្រែងនិងភ្នែកមីញ៉ូបចំពោះអ្នកគ្រប់អាយុ១៨ឆ្នាំឡើងទៅ។
៨. ប្រើប្រាស់បរិក្ខារពេទ្យជំនួស រួមមានជើង សិប្បនិមិត្ដ ដៃសិប្បនិមិត្ត ភ្នែកសិប្បនិមិត្ត ធ្មេញសិប្បនិមិត្ត វ៉ែនតា ម៉ាស៊ីនជំនួយសោតប្បសាទ មធ្យោបាយជំនួយចលនាក្នុងការពិនិត្យព្យាបាលជំងឺ និងស្តារនីតិសម្បទា។
៩. ពិនិត្យព្យាបាលជំងឺ ស្តារនីតិសម្បទាក្នុងករណីគ្រោះមហន្តរាយ។
១០. ពិនិត្យព្យាបាលជំងឺញៀនគ្រឿងញៀន ញៀនស្រាឬសារធាតុញៀនផ្សេងៗ។
១១. កោសល្យវិច័យវេជ្ជសាស្ត្រ កោសល្យ វិច័យនីតិវេជ្ជសាស្ត្រ កោសល្យវិច័យនីតិវេជ្ជសាស្ត្រសរសៃប្រសាទ។
១២. ចូលរួមសាកល្បងពិសោធន៍អ្នកជំងឺ ស្រាវជ្រាវវិទ្យាសាស្ត្រ៕
ប្រភព៖ Goc nhin phap luat - ប្រែសម្រួល៖ លីសៀ