មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/04/2025 - 17:46

ជោគ​ជ័យ​ជា​មួយ​នឹង​ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ​គួប​ផ្សំ​នឹង​ចិញ្ចឹម​ព​ពែ 

ជា​មួយ​នឹង​ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ គួប​ផ្សំ​នឹង​ចិញ្ចឹម​ពពែ​របស់​កសិករ​ប៊ូយ​ស្វឹង​ដៀង នៅ​ភូមិ​ភឿក​ឡុក ឃុំ​អូរ​ឡឹម ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង រក​បាន​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ គាត់​ជា​កសិ​ករ​ពូ​កែ​និង​ជា​គំរូ​ឆ្នើម​នៅ​ភូមិ​ភាគ។

ទម្រង់​ចិញ្ចឹម​ពពែ​ក្នុង​ចម្ការ​ស្វាយ​របស់​បង​ប៊ូយ​ស្វឹង​ដៀង។ (រូប​ថត​ផ្តល់​ដោយ​សមា​គម​កសិករ​ឃុំ​អូរ​ឡឹម) 

បង​ប៊ូយ​ស្វឹង​ដៀង រៀប​រាប់៖ គ្រួ​សារ​គាត់ មាន​សមា​ជិក​៣​នាក់ មាន​ផ្ទៃ​ដី​ផលិត ១១ ហិក​តា ជំ​នាញ​ដាំ​ស្វាយ​និង​ក្រូច​ឃ្វិច។ ដំ​បូង​នៅ​ថ្មី​ថ្មោង ទើប​ពុំ​សូវ​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ផលិត និង​មិន​ទាន់​យល់​ច្បាស់​អំ​ពី​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ដាំ​ស្វាយ ដូច្នេះ មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព។ ក្រោយ​មក​គាត់​បាន​ចូល​រួម​នៅ​រាល់​ពេល​បើក​សិក្ខា​សា​លា វគ្គ​ហ្វឹក​ហ្វាត់​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​វែង ដែល​រៀប​ចំ​ដោយ​សមា​គម​កសិករ និង​កសិ​កម្ម​ឃុំ។ ដោយ​មាន​ចរិ​តឧស្សាហ៍​ព្យា​យាម​ចូល​ចិត្ត​ក្នុង​ការ​រៀន​សូត្រ ជា​មួយ​នឹង​ចំ​ណេះ​ដឹង​ដែល​បាន​សិក្សា គាត់​មិន​រា​រែក​អនុវត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​ភ្លាម ទើប​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ទិន្ន​ផល​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង។

ថ្វី​ដ្បិត​ក្នុង​ដំ​ណាក់​ការ​ផលិត គាត់​យល់​ឃើញ​ថា ជុំ​វិញ​ចម្ការ​ស្វាយ​របស់​គ្រួ​សារ​ស្មៅ​ដុះ​ច្រើន។ ជា​រៀង​រាល់​ឆ្នាំ គាត់​ត្រូវ​ចំ​ណាយ​ពេល​និង​ប្រាក់​ជា​ច្រើន​លើ​ការ​ទិញ​ថ្នាំ​ស្មៅ។ បន្ទាប់​ពី​ស្វែង​យល់ បង​ដៀង​សម្រេច​ចិត្ត​ទិញ​ពពែ​មក​ចិញ្ចឹម​ព្រ​លែង ឱ្យ​ស៊ី​ស្មៅ​ក្នុង​ចម្ការ។ ពូជ​ពពែ​ដែល​បង​ដៀង ជ្រើស​ទិញ​ចិញ្ចឹម​គឺ​ពូជ​បង្កាត់ Boer។ ពូជ​នេះ​ងាយ ចិញ្ចឹម​ងាយ​ថែ​ទាំ ឆាប់​ធំ​និង​ផ្តល់​ប្រ​ភព​ចំ​ណូល​គ្រាន់​បើ។ល។ សម​ស្រប​សម្រាប់​ការ​ចិញ្ចឹម​នៅ​តំ​បន់​ភ្នំ​ឃុំ​អូរ​ឡឹម។ បង​ប៊ូយ​ស្វឹង​ដៀង ឱ្យ​ដឹង៖ “ជា​រៀង​រាល់​ថ្ងៃ ប្រ​ហែល​ជា​ម៉ោង​៣​រសៀល ខ្ញុំ​ព្រ​លែង​វា​ឱ្យ​ទៅ​ស៊ី​ស្មៅ​ក្នុង​ចម្ការ​ស្វាយ។ លុះ​ពេល​ថ្ងៃ​ជិត​លិច វា​ត្រ​ឡប់​មក​ចូល​ទ្រុង​ដោយ​ខ្លួន​ឯង។ ហេតុ​នេះ ខ្ញុំ​មិន​សូវ​បង់​កម្លាំង​ក្នុង​ការ​ចិញ្ចឹម”។

ពពែ​ដែល​ចិញ្ចឹម​ក្នុង​ទ្រុង​រយៈ​ពេល ៨ ខែ ទើប​លក់​បាន​មួយ​ក្បាលៗ​មាន​ទម្ងន់​ប្រ​មាណ​ពី ៨០ គី​ឡូ​ក្រាម​ឡើង​ទៅ។ ចំ​ណែក​ចិញ្ចឹម​ព្រ​លែង ក្នុង​ចម្ការ (រយៈ​ពេល​ប្រ​ហែល​ជាង ១ ឆ្នាំ​ឡើង​ទៅ) ទើប​លក់​បាន​មួយ​ក្បាលៗ​មាន​ទម្ងន់​មិន​ដល់ ៣០ គី​ឡូ​ក្រាម។ ទោះ​បី​ដូច្នោះ ប៉ុន្តែ​នេះ ក៏​ជា​ឧត្តម​ភាព​ព្រោះ​សាច់​ពពែ​ហាប់​លក់​បាន​តម្លៃ​ខ្ពស់។

ផ្តើម​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន គ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ ៧៦០​លាន​ដុង/​ឆ្នាំ ពី​ដំ​ណាំ​ស្វាយ បន្ទាប់​ពី​គិត​គូរ​ការ​ចំ​ណាយ​ឈ្នួល​កម្ម​ករ ដឹក​ជញ្ជូន​កសិ​ផល គាត់​នៅ​ចំ​ណេញ​បាន​ជាង ២៥០ លាន​ដុង​/ឆ្នាំ។ អា​ស្រ័យ​ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​ចំ​ណី​ពពែ​លើ​ផ្ទៃ​ដី​ចម្ការ​ស្វាយ ទើប​ការ​ចិញ្ចឹម​ពពែ​មិន​សូវ​ចំ​ណាយ​ទុន ព្រម​ទាំង​សាង​សង់​ទ្រុង​ខ្ពស់​ស្រ​ឡះ​ស្រ​ឡំ ដូច្នេះ ហ្វូង​ពពែ​មាន​ការ​ឆាប់​ធំ តិច​កើត​ជំ​ងឺ។ តាម​ការ​ប៉ាន់​ស្មាន ក្នុង​មួយ​ឆ្នាំ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ពី ១៥០​-២០០ លាន​ដុង ពី​ការ​លក់​កូន​ពពែ​និង​ពពែ​សាច់។

បង​តីវ​ឌិញ​ហ៊ីវ​ញ៉ឹង​ហូវ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​អូរ​ឡឹម ឱ្យ​ដឹង៖ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ លោក​ដៀង ត្រូវ​បាន​ពិនិត្យ​ជម្រើស​ជា​កសិ​ករ​ពូ​កែ។ ក្រៅ​ពី​នោះ គាត់​ក៏​បាន​ជួយ​ណែ​នាំ​កសិ​ករ​នៅ​ភូមិ​ភាគ ២៨ នាក់ រួម​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ជោគ​ជ័យ​ពី​ទម្រង់​ដាំ​ឈើ​ហូប​ផ្លែ​គួប​ផ្សំ នឹង​ចិញ្ចឹម​ពពែ​របស់​លោក​ដៀង បាន​បើក​ទិស​ដៅ​ថ្មី​សម្រាប់​មា​មីង​កសិ​ករ​ឃុំ​អូរ​ឡឹម កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩៥%៕

    ថាញ​ឡុង-មុ​នី

ចែករំលែកអត្ថបទ