មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/04/2025 - 17:46

ជម្នះ​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​ការ​សិក្សា 

ដោយ​ដឹង​ថា​គ្រួ​សារ​ខ្វះ​ខាត ទើប​ប្អូន​ដាំង​ធី​ហ្វៀង​ត្រាង ចូល​រៀន​មុខ​របរ​ជំ​នាញ​ផ្នែក​ការ​ពារ​រុក្ខ​ជាតិ​នៅ​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​សុក​ត្រាំង។ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រៀន​សូត្រ រយៈ​ពេល​ពីរ​ឆ្នាំ​បន្ត​បន្ទាប់ ហ្វៀង​ត្រាង សម្រេច​បាន​លទ្ធ​ផល​ល្អ​និង​ជាប់​ចំ​ណាត់​ថ្នាក់​និទ្ទេស​ពូ​កែ។

   ដាំង​ធី​ហ្វៀង​ត្រាង​ នៅ​ក្នុង​កសិដ្ឋាន​ដាំ​ដំ​ណាំ។

តាម​ប្អូន​ហ្វៀង​ត្រាង ដោយ​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក ម៉្លោះ​ហើយ​ក្រោយ​ពី​រៀន​ថ្នាក់​ទី ៩ ឪ​ពុក​ម្តាយ​ក៏​ឱ្យ​ប្អូន​ឈប់​រៀន​ដើម្បី​ជួយ​គ្រួ​សារ។ នៅ​ពេល​ដឹង​ថា និស្សិត​ឋិត​ក្នុង​មុខ​សញ្ញា​គ្រួ​សារ​ក្រី​ក្រ ជន​ជាតិ​ភាគ​តិច​ដែល​ចូល​រៀន​នៅ​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​សុក​ត្រាំង នឹង​ទទួល​បាន​ការ​លើក​លែង​បង់​ថ្លៃ​សិក្សា និង​បាន​ស្នាក់​នៅ​អន្តេវា​សិក​ដ្ឋាន ហ្វៀង​ត្រាង ក៏​សុំ​ឪ​ពុក​ម្តាយ​រៀន​មុខ​របរ​ដោយ​សង្ឃឹម​ថា​ថ្ងៃ​ក្រោយ​នឹង​មាន​អនា​គត​ល្អ​ប្រ​សើរ។ បន្ទាប់​ពី​ឈប់​រៀន​អស់ ៣ ឆ្នាំ​ដើម្បី​ជួយ​គ្រួ​សារ ហ្វៀងត្រាង ខិត​ខំ​ព្យា​យាម​បន្ត​ដំ​ណើរ​ការ​រៀន​សូត្រ​នៅ​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​សុក​ត្រាំង។ ហ្វៀង​ត្រាង ឱ្យ​ដឹង៖ “មក​រៀន​នៅ​ទី​នេះ ប្អូន​ទទួល​បាន​ការ​លើក​លែង​បង់​ថ្លៃ​សិក្សា ហើយ​តែង​បាន​លោក​គ្រូ​អ្នក​គ្រូ លើក​ទឹក​ចិត្ត​ដើម្បី​រៀន​សូត្រ​បាន​ល្អ។ ពិ​សេស នៅ​ពេល​ស្នាក់​នៅ​អន្តេវា​សិក​ដ្ឋាន ប្អូន​មាន​ពេល​ច្រើន​ចូល​ទៅ​កសិ​ដ្ឋាន​ហាត់​ការ និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជា​មួយ លោក​គ្រូ​អ្នក​គ្រូ ដូច្នេះ​ខ្ញុំ​បាន​យល់​ច្បាស់​អំពី​ទ្រឹស្តី និង​ការ​អនុវត្ត​ទើប​ប្អូន​យល់​មេ​រៀន​បាន​ឆាប់​រហ័ស និង​ចង​ចាំ​បាន​ល្អ”។

មិន​ត្រឹម​តែ​ឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​រៀន​សូត្រ​ប៉ុណ្ណោះ​ទេ ហ្វៀង​ត្រាង នៅ​ទាំង​ឆ្លៀត​ឱកាស​ពី​ការ​ងារ​ក្រៅ​ម៉ោង​រៀន ដូច​ជា៖ ធ្វើ​ទី​ផ្សារ​ឱ្យ​ក្រុម​ហ៊ុន​ស្រា​បៀរ ទឹក​ភេសជ្ជៈ និង​ហាង​លក់​ស៊ីម​កាត ទូរ​ស័ព្ទ​ជា​ដើម ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ។ ដូច្នេះ ក្នុង​ការ​រៀន​សូត្រ ហ្វៀង​ត្រាង បាន​ម្ចាស់​ការ​រៀប​ចំ​ពេល​វេលា​ច្បាស់​លាស់ ត្រឹម​ត្រូវ ដើម្បី​រៀន​សូត្រ​បាន​ល្អ ធា​នា​ពេល​វេលា​ទៅ​ធ្វើ​ការ​និង​ចូល​រួម​សកម្ម​ភាព​ចលនា​សម្ព័ន្ធ​យុវ​ជន និង​ចលនា​កីឡា​អប់រំ​កាយ​របស់​សា​លា។ ហ្វៀង​ត្រាង ឱ្យ​ដឹង៖ “រៀន​បណ្តើរ​ធ្វើ​ការ​បណ្តើរ​ពិត​ជា​ពិ​បាក​ណាស់ ប៉ុន្តែ​ប្អូន​តែង​ព្យា​យាម​ជម្នះ​លំ​បាក​គ្រប់​បែប​យ៉ាង។ ដោយ​សារ​គ្រួ​សារ​ខ្វះ​ខាត ឪ​ពុក​ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល បាន​ត្រឹម​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ពេល​បាន​ទៅ​រៀន ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ហើយ​ប្តេជ្ញា​ចិត្ត​ខំ​រក​ប្រាក់​ដោយ​ផ្ទាល់​ខ្លួន​ដើម្បី​រៀន​សូត្រ​បន្ត​និង​ខំ​រៀន​ឱ្យ​បាន​ល្អ ដើម្បី​មាន​អា​ជីព​ច្បាស់​លាស់។ ជា​មួយ​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​រៀន​សូត្រ ពីរ​ឆ្នាំ​បន្ត​បន្ទាប់ ហ្វៀង​ត្រាង សម្រេច​បាន​ពិន្ទុ​សិក្សា ៣,៣៥ ជាប់​ចំ​ណាត់​និទ្ទេស​ពូកែ និង​ពិន្ទុ​លត់​ដំ ៨៩ ជាប់​ចំ​ណាត់​និទ្ទេស​ល្អ។ ទន្ទឹម​នឹង​នោះ ហ្វៀង​ត្រាង ក៏​បាន​ឈ្នះ​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រ​ឡង “គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ផ្តើម​អា​ជីព​របស់​សិស្ស​និស្សិត” អា​ស្រ័យ​សា​លា​បាន​រៀប​ចំ​ឡើង; ទទួល​បាន​ប័ណ្ណ​ស្ងើច​សរ​សើរ​របស់​សា​លា ទទួល​ស្គាល់​ជា​កិត្តិ​នាម​យុវ​ជន​សុខ​ភាព​ល្អ យុវ​ជន​ឆ្នើម​ក្នុង​ការ​ចលនា​សម័្ពន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន...។

ដោយ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ក្នុង​ការ​រៀន​សូត្រ ប្អូន​ហ្វៀង​ត្រាង បាន​ទទួល​កិត្តិ​នាម “សិស្ស​លត់​ដំ ៣ យ៉ាង” បាន​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​ស្ងើច​សរ​សើរ​ក្នុង​ឆ្នាំ​២០២៤។ ប្អូន​ហ្វៀង​ត្រាង ឱ្យ​ដឹង៖ “នៅ​ពេល​ដឹង​ថា​ប្អូន​បាន​ទៅ​ទី​ក្រុង​ហា​ណូយ​ដើម្បី​ទទួល​កិត្តិ​នាម “សិស្ស​លត់​ដំ ៣ យ៉ាង” គឺ​ឪពុក​ម្តាយ​គាត់​សប្បាយ​ចិត្ត​ណាស់ មោទន​ភាព​និង​ជំ​រុញ​ទឹក​ចិត្ត​ឱ្យ​ខ្ញុំ​ខំ​ប្រឹង​រៀន​បាន​ល្អ​ជាង​ទៀត។ នេះ​ពិត​ជា​កម្លាំង​ស្មារតី ជំ​រុញ​ឱ្យ​ប្អូន​កាន់​តែ​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​រៀន​សូត្រ និង​អនុវត្ត​ក្តី​ស្រ​មៃ​បាន​បន្ត​រៀន​មហា​វិទ្យា​ល័យ​ឯក​ទេស​ផ្នែក​ជីវ​បច្ចេក​វិទ្យា”៕

           យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ