មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/04/2025 - 08:56

ជំ​រុញ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​ 

ដោយ​ការ​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​ក្នុង​ការ​ផលិត ទើប​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ឃុំ​សុង​ឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​ចលនា​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត សំ​ដៅ​នាំ​មក​ប្រាក់​ចំ​ណូល​ខ្ពស់។​

   ពូតឺ​វ៉ាន់​ថឹក កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ប៉េង​ប៉ោះ​។​

លោក​យ៉េប​ភឿង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សុង​ឡុក​ ឱ្យ​ដឹង៖ “ជា​ឃុំ​ជំ​នាញ​កសិកម្ម​ អា​ស្រ័យ​ហេតុ​នោះ​ កសិកម្ម​ត្រូវ​បាន​កំ​ណត់​ច្បាស់​ជា​ផ្នែក​សេដ្ឋ​កិច្ច​មាន​តួនា​ទី​ជា​ចម្បង​របស់​ឃុំ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ផ្តល់​ប្រាក់​ចំ​ណូល​និង​ផ្គត់​ផ្គង់​ផលិត​ផល​មុខ​ទំ​និញ​សម្រាប់​ទីផ្សារ។​ យោង​លើ​មូល​ដ្ឋាន​ កំ​ណត់​ច្បាស់​តួនា​ទី​កសិកម្ម​ ឃុំ​បាន​ពង្រីក​នូវ​ប្រ​ភព​កម្លាំង បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​តាម​ទិស​ដៅ​ជា​វិជ្ជ​មាន​ អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេ​ស លើក​កម្ពស់​គុណ​ភាព​ផលិត​ផល។​ ដើម្បី​លើក​កម្ពស់​តម្លៃ​កសិ​ផល​ ក្រៅ​ពី​ការ​ជំ​រុញ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ឃុំ​ថែម​ទាំង​អភិវឌ្ឍ​គម្រោង​យូរ​អង្វែង​តាម​តំ​បន់​ផលិត​មុខ​ទំ​និញ​ប្រ​មូល​ផ្តុំ​ ដូច៖ តំ​បន់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ​ អនុវត្ត​ទម្រង់​ពហុ​វប្ប​កម្ម​ ៘ ដើម្បី​ជំ​នួស​ឱ្យ​ការ​ធ្វើ​ស្រែ​តែ​មួយ​មុខ”។​

 ពូតឺ​វ៉ាន់​ថឹក (អាវ​ខៀវ​) កំ​ពុង​ដោះ​ដូរ​ជា​មួយ​ក​ម្មាភិ​បាល​ឃុំ។

ពូតឺ​វ៉ាន់​ថឹក នៅ​ភូមិ​កន្លែង​ខ្វែក​ ឱ្យ​ដឹង៖ “កសិករ​ បើ​ចង់​ធ្វើ​មាន​បាន​ត្រូវ​មាន​គំ​និត​ស្វែង​យល់​រៀន​សូត្រ​ពី​ទម្រង់​ដែល​ល្អ​ៗ​ របៀប​ធ្វើ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ដើម្បី​អនុវត្ត​ទៅ​លើ​ផ្ទៃ​ដី​របស់​ខ្លួន។​ គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ​៥​កុង​ ធ្វើ​ស្រូវ​មិន​សូវបាន​ផល។​ ឆ្លង​តាម​រយៈ​តាម​ដាន​សៀវ​ភៅ​កា​សែត​និង​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​មួយ​ចំ​នួន​តាម​ជម្រាក់​ស្រែ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ មួយ​ទៀត​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បំ​ផុស​ចលនា​ ដាំ​ដំ​ណាំ​រួម​ផ្សំ​តាម​វាល​ស្រែ។​ ហេតុ​នោះ​ដំ​ណាំ​ដែល​ខ្ញុំ​ជ្រើស​រើស​ដំ​បូង​ គឺ​ប៉េង​ ប៉ោះ​ល្ពៅ​និង​ម្ទេស។​ រដូវ​ដំ​ណាំ​រួម​ផ្សំ​កន្លង​ គ្រួ​សារ​ខ្ញុំ​ដាំ​ប៉េង​ប៉ោះ​៥​កុង​ ដោយ​សារ​អនុវត្ត​បចេ្ចក​ទេស​បាន​ល្អ​ ទិន្ន​ផល​បាន​ជិត​២៥​តោន​ តម្លៃ​លក់​ចាប់​ពី​១០.០០០​-១២.០០០​ដុង​/គ.ក ក្រោយ​ពី​ទូទាត់​រួច​ស្រេច​ ចំ​ណេញ​ជិត​១០០​លាន​ដុង​។​ តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ​ ក្នុង​មួយ​ឆ្នាំ​ដាំ​ដំ​ណាំ​ រួម​ផ្សំ​បាន​៣​រដូវ​ ក្រោយ​ពី​ទូទាត់​ចំ​ណេញ​បាន​ជិត​២០០​លាន​ដុង​/ឆ្នាំ​”។​

និយាយ​ពី​ការ​វិនិ​យោគ​ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​ប្រ​ជា​ជន​ក្នុង​រយៈ​ពេល​ខាង​មុខ​ លោក​ យ៉េប​ភឿង ឱ្យ​ដឹង​បន្ថែម៖ “បច្ចុប្បន្ន​ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ក្នុង​ឆ្នាំ​២០២៤ សម្រេច​ ៧២​.៦៨០​.០០០ដុង​/ឆ្នាំ​។​ ក្នុង​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ឆ្នាំ​២០២៥ និង​ឆ្នាំ​បន្ត​បន្ទាប់​ ឃុំ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ ផលិត ជា​ពិសេស​គឺ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ៕​

                           សើុង​ម៉ា​ល័យ​- លី​សៀ

ចែករំលែកអត្ថបទ