ក្នុងពេលថ្មីៗនេះ ខេត្តអាងយ៉ាង មានការជំនួយកម្លាំងជាច្រើន ដើម្បីផលិតផលបានទទួលស្គាល់ជាផលិតផល OCOP (កម្មវិធីឃុំមួយមានផលិតផលមួយ) របស់ខេត្តមួយថ្ងៃកាន់តែអភិវឌ្ឍ។

បងស្រី ចៅង៉ុកយ៉ីប ឧទ្ទេសនាមផលិតផលមួយចំនួនរបស់ក្រុមហ៊ុនភាគហ៊ុន Palmania។
នៅចុងខែកុម្ភៈកន្លងហើយ មានផលិតផលចំនួន ៣ គឺទឹកស្ករត្នោតប្រភេទ ខាប់ទឹកស្ករត្នោតប្រភេទគ្រាប់ និងស្ករត្នោតប្រភេទម្សៅរបស់ Palmania បានទទួលស្គាល់ជា “ផលិតផល OCOP” លំដាប់ផ្កាយ៥។ នេះមិនត្រឹមតែជាមោទនភាពប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចិត្តដ៏ធំសម្រាប់ Palmania បន្តការអភិវឌ្ឍផ្តើមពីវត្ថុធាតុដើមមានស្រាប់នៅក្នុងស្រុក ផ្សារភ្ជាប់ជាមួយជនជាតិភាគតិច - ដើមត្នោត។ “ក្រៅពីការខិតខំ ប្រឹងប្រែងរបស់ Palmania យើងខ្ញុំមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមដំណើររបស់ជនរួមជាតិខ្មែរ និងរដ្ឋអំណាចមូលដ្ឋានដែលជំនួយកម្លាំងជួយ Palmania ទទួលបានជោគជ័យជាច្រើនក្នុងការផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផល។ បច្ចុប្បន្ន ផលិតផល Palmania មានវត្តមាននៅក្នុងផ្សារទំនើបជាច្រើនក្នុងប្រទេស និងហាង ផ្សារទំនើបជាច្រើននៅប្រទេសហូឡង់ ហ្វាំងឡង់ និងប្រទេសមួយចំនួននៅអឺរុ៉ប” បងស្រី ចៅង៉ុកយ៉ីប នាយកក្រុមហ៊ុនភាគហ៊ុន Palmania ស្រុកទ្រីតូង បានចែករំលែកដូច្នេះ។
យោងតាមមន្ទីរកសិកម្មនិងបរិស្ថានខេត្តអាងយ៉ាង មកទល់នឹងពេលនេះ ខេត្តអាងយ៉ាងបានអនុវត្តជោគជ័យការវាយតម្លៃចំណាត់ថ្នាក់ និងទទួលស្គាល់ “ផលិតផល OCOP” ចំនួន ១៨២ ប្រភេទជាប់លំដាប់ផ្កាយ ៣ ឡើងទៅ។ ក្នុងនោះ មាន៥ ផលិតផលលំដាប់ផ្កាយ៥ មាន ១៤ ផលិតផលលំដាប់ផ្កាយ៤ និងផលិតផលចំនួន ១៦៣ លំដាប់ផ្កាយ៣ របស់អង្គប្រធានសេដ្ឋកិច្ចចំនួន ១២៥ (សហករណ៍ចំនួន១១ ក្រុមសហការចំនួន ២ និងអាជីវកម្មចំនួន២៦ និងមូលដ្ឋានផលិត/គ្រួសារអាជីវកម្មចំនួន៨៦) ក្នុងចំណោមផលិតផល OCOP ខាងលើ មានផលិតផលចំនួន ៣០ បានផុតកំណត់ទទួលស្គាល់ក្នុងរយៈពេល ៣៦ ខែ និងកំពុងអនុវត្តបែបបទវាយតម្លៃចំណាត់ថ្នាក់ឡើងវិញតាមបទកំណត់។ លោក ត្រឹងថាញ់ង៉េប នាយករងមន្ទីរកសិកម្មនិងបរិស្ថានខេត្តអាងយ៉ាង បានឱ្យដឹង៖ អាងយ៉ាងមានសកម្មភាពជាច្រើន ដើម្បីគាំទ្រផលិតផល OCOP អភិវឌ្ឍ។ តួយ៉ាង ដូច៖ គាំទ្រអង្គប្រធាន OCOP អំពីនីតិវិធីឯកសារ កែលម្អនិងអភិវឌ្ឍគំរូ និងវេចខ្ចប់តាមបទកំណត់ និងតម្រូវការទីផ្សារ។ ពិសេសជួយលើកកម្ពស់គុណភាព និងតម្លៃផលិតផល បង្កើនការផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្ម ចងសម្ព័ន្ធផលិតផលទៅកាន់ទីផ្សារដែលមានសក្តានុពល។ អាស្រ័យហេតុនោះ អ្នកប្រើប្រាស់ផលិតផលសន្សឹមៗមានការជឿជាក់ជាងក្នុងការខិតជិតផលិតផលសម្រេចវិញ្ញាបនបត្រ OCOP របស់អាងយ៉ាង។ មកទល់ពេលនេះ បណ្តាផលិតផលដែលសម្រេចវិញ្ញាបនបត្រលំដាប់ផ្កាយនានាមានជំហានរីកចម្រើនអំពីគុណភាព គំរូសម្បូរបែប ការវេចខ្ចប់ក៏ធានាលក្ខខណ្ឌ និងបទកំណត់ម៉ាកយីហោងាយស្វែងរកប្រភពដើមនៃផលិតផល... បណ្តាផលិតផលដែលបានទទួលស្គាល់ជា “ផលិតផល OCOP ផ្កាយ៣” ឡើងទៅ សុទ្ធតែមានវត្តមាននៅតាមផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីផ្សារនានានៅក្នុងនិងក្រៅខេត្ត។
យោងតាមលោក ត្រឹងថាញ់ង៉េប ខេត្តអាងយ៉ាង បន្តសហការជាមួយអន្តរផ្នែក បង្កើនការជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផល OCOP របស់ខេត្តអាងយ៉ាងទៅកាន់ទីផ្សារអន្តរជាតិ លើកកម្ពស់សមត្ថភាពប្រព័ន្ធ logistics ក្នុងការលក់ផលិតផល OCOP ។ កសាងនិងអនុវត្តកម្មវិធីជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយនិងកំណត់សម្គាល់ម៉ាកយីហោផលិតផល OCOP របស់ប្រទេសជាតិ។ ចំពោះអាជីវកម្ម និងអង្គប្រធាននៅលើភូមិសាស្រ្តខេត្ត នឹងបន្តគាំទ្រដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារសក្តានុពល។ បន្តគាំទ្រអង្គប្រធាន OCOP ចងសម្ព័ន្ធជាមួយដៃគូ ដោះស្រាយនូវការលំបាកដែលកើតឡើង ដើម្បីមានកម្លាំងចិត្តចូលរួមបន្ត រួមចំណែកក្នុងជោគជ័យរួមនៃកម្មវិធី OCOP ខេត្តអាងយ៉ាងនាពេលអនាគត៕
ថាញឡុង - ប្រែសម្រួល៖ វ៉ាន់តឹន