មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/03/2025 - 10:54

ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត ២០ លើក 

បង​ត្រឹង​ង៉ុក​ហាវ នៅ​អនុ​សង្កាត់​៥ ទី​ប្រ​ជុំ​ជន​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ ជា​គំរូ​លេច​ធ្លោ​ជន​ជាតិ​ខ្មែរ​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​គំរូ​លេច​ធ្លោ​នៅ​ក្នុង​សន្និ​បាត​ស្ងើច​សរ​សើរ អ្នក​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​លេច​ធ្លោ​របស់​ខេត្ត​ត្រា​វិញ។

បង​ត្រឹង​ង៉ុក​ហាវ កំ​ពុង​ចូល​រួម​បរិច្ចាគ​ឈាម​មនុស្ស​ធម៌។

បង​ត្រឹង​ង៉ុក​ហាវ ឱ្យ​ដឹង៖ “ខ្ញុំ​មិន​ត្រឹម​តែ​បរិច្ចាគ​ឈាម​ច្រើន​លើក​ប៉ុណ្ណោះ​ទេ ខ្ញុំ​ថែម​ទាំង​ចលនា​គ្រួ​សារ មិត្ត​ភ័ក្ដិ មិត្ត​រួម​ការ​ងារ សកម្ម​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ទៀត​ផង។ ខ្ញុំ​យល់​ថា ការ​បរិច្ចាគ​ឈាម​មនុស្ស​ធម៌ គឺ​ជា​ទង្វើ​មួយ​ដ៏​ថ្លៃ​ថ្លា មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​សង្រ្គោះ​មនុស្ស។ សារ​“ឈាម​មួយ​ដំ​ណក់​បាន​ផ្ដល់​ទៅ - ជី​វិត​មនុស្ស​ម្នាក់​រស់​ឡើង​វិញ” ជួយ​ឱ្យ​ខ្ញុំ​កាន់​តែ​យល់​ច្បាស់​ការ​បរិច្ចាគ​ឈាម​មាន​អត្ថ​ន័យ​ថា យើង​អាច​សង្រ្គោះ​ជី​វិត​មនុស្ស​ម្នាក់។ ចំ​ពោះ​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​បញ្ចូល​ឈាម គឺ​ខណៈ​ពេល​ជី​វិត​ពួក​គាត់​កំ​ពុង​ប្រ​កៀក​ជិត​នឹង​ការ​ស្លាប់​រស់ ពេល​នេះ​ឯង ដំ​ណក់​ឈាម​ស្ម័គ្រ​ចិត្ត គឺ​ជា​ប្រ​ភព​ជី​វិត​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ចំ​ពោះ​ពួក​គាត់។ ខ្ញុំ​គិត​ថា ពេល​យើង​នៅ​មាន​សុខ​ភាព​ល្អ អាច​រួម​ចំ​ណែក​អ្វី​បាន​ខ្លះ​ដល់​សង្គម​គឺ​ចូល​រួម​ទៅ។ ដោយ​គំ​និត​ដូច្នោះ ចាប់​ពី​ឆ្នាំ ២០០៧ មក​ទល់​បច្ចុប្បន្ន ខ្ញុំ​ចូល​រួម​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត ២០ លើក។ ពី​ព្រោះ​ការ​បូម​ឈាម​ចេញ​ពី​រាង​កាយ​យើង​ក្នុង​កម្រិត​សុ​វត្ថិ​ភាព ធា​នា​ត្រូវ​តាម​បែប​បទ​បច្ចេក​ទេស នឹង​ជួយ​រំញោច​ដល់​ការ​បង្កើត​ឈាម​ឡើង​វិញ មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ។

បង​ត្រឹង​ង៉ុក​ហាវ លើក​បង្ហាញ​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​
កម្មាធិការប្រជាជនខេត្តត្រាវិញ។

លោក ឡេ​ហ្វាយ​លិញ ប្រ​ធាន​សមា​គម​មនុស្ស​ចាស់ និង​ជា​ប្រ​ធាន​សមា​គម​កាក​បាទ​ក្រ​ហម​ទី​ប្រ​ជុំ​ជន​ចូវ​ថាញ់ បាន​បញ្ជាក់៖ “ចលនា​បរិច្ចាគ​ឈាម​មនុស្ស​ធម៌​របស់​ស្រុក​ចូវ​ថាញ់​និ​យាយ​រួម និង​ទី​ប្រ​ជុំ​ជន​និ​យាយ​ដោយ​ឡែក កន្លង​មក​មាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា នៅ​ទី​ប្រ​ជុំ​ជន​រៀង​រាល់​ឆ្នាំ​តែង​អនុវត្ត​សម្រេច​លក្ខ​ឋាន​របស់​ស្រុក​ដាក់​ចេញ។ ដោយ​ឡែក​ប្អូន ត្រឹង​ង៉ុក​ហៅ បច្ចុប្បន្ន ជា​ប្រ​ជា​ជន​លេច​ធ្លោ​ម្នាក់ និង​សកម្ម​ក្នុង​ការ​បរិច្ចាគ​ឈាម​មនុស្ស​ធម៌។ ប្អូន​នៅ​ទាំង​សកម្ម​ចូល​រួម​សកម្ម​ភាព​របស់​សមា​គម​អតីត​យុទ្ធ​ជន​ទី​ប្រ​ជុំ​ជន​ទៀត​ផង។ ប្អូន​ហាវ បាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ជូន​ប័ណ្ណ​សរ​សើរ​ពី​ព្រោះ​ការ​ចូល​រួម​បរិច្ចាគ​ឈាម​សង្រ្គោះ​មនុស្ស បរិច្ចាគ​ឈាម​មនុស្ស​ធម៌​ជា​ច្រើន​លើក។ នេះ​ជា​សកម្ម​ភាព​យ៉ាង​ល្អ​ប្រ​សើរ​ជួយ​ដល់​សហ​គមន៍ និង​ជា​គុណ​ធម៌​ដ៏​ប្រ​សើរ​ចំ​ពោះ​សង្គម”៕

 សើុង​ម៉ា​ល័យ - ថាច់​ធី

ចែករំលែកអត្ថបទ