ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/03/2025 - 10:48

បង្ក​ការ​ផ្លាស់​ប្ដូរ​ជាក់​ស្ដែង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ជា​មួយ​ស្មារតី​"ដើម្បី​ប្រ​ជា​ជន" 

រដ្ឋ​មន្រ្តី​ក្រ​សួង​ជន​ជាតិ​និង​សាស​នា ដាវ​ង៉ុក​យ៉ុង ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ស្ដី​ពី​ការ​ធ្វើ​វិសោ​ធន​កម្ម សេច​ក្ដី​សម្រេច​លេខ ១៧១៩​/QĐ​-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ផ្ដល់​សច្ចា​ប័ន​លើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិ​ច្ច - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ ដំ​ណាក់​កាល​ទី​១ ចាប់​តាំង​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៥ (ហៅ​កាត់​ថា កម្ម​វិធី​១៧១៩)។

លោក​រដ្ឋ​មន្រ្តី ដាវ​ង៉ុក​យ៉ុង ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

លោក​រដ្ឋ​មន្រ្តី​សង្កត់​ធ្ងន់ នេះ​គឺ​ជា​កម្ម​វិធី​មនុស្ស​ធម៌​មួយ​ក្នុង​គោល​បំ​ណង​ជំ​រុញ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ចីរ​ភាព លើក​កម្ពស់​ជីវ​ភាព​សុខុ​មាល​ប្រ​ជា​ជន។ ទិស​ដៅ​ធំ​បំ​ផុត​គឺ​ នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​និង​សម​ភាព​ដល់​ប្រ​ជា​ជន មិន​ទុក​ឱ្យ​អ្នក​ណា​ម្នាក់​នៅ​ខាង​ក្រោយ។ វៀត​ណាម​បាន​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ថយ​ចុះ​នៅ​ត្រឹម​ជាង ៣% សម្រេច​តាម​ទិស​ដៅដែល​រដ្ឋ​សភា​ដាក់​ចេញ។ ជា​មួយ​នឹង​លទ្ធ​ផល​នេះ វៀត​ណាម​ត្រូវ​បាន​អញ្ជើញ​ទៅ​ប្រ​ទេស​អ៊ី​តា​លី ធ្វើ​របាយ​ការណ៍​គំរូ​អំ​ពី​ការ​កាត់​បន្ថយ គម្លាត​រវាង​អ្នក​អន់​ប្រៀប; ទៅ​កាន់​ប្រ​ទេស​ប្រេ​ស៊ីល ធ្វើ​របាយ​ការណ៍​គំរូ​ពិភព​លោក​អំ​ពី​ការ​លុប​បំ​បាត់​ភាព​ក្រី​ក្រ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ទូទាំង​សកល​លោក។ វៀត​ណាម​ក៏​ជា​ប្រ​ទេស​នៅ​អា​ស៊ី​ផង​ដែរ។

ទោះ​បី​ដូច្នោះ​ក្ដី លោក​រដ្ឋ​មន្រ្តី​ក៏​បាន​លើក​ឡើង​ត្រង់​ៗ​អំ​ពី​បញ្ហា​ជាប់​ជំ​ពាក់​និង​ខ្វះ​ចន្លោះ ដែល​ត្រូវ​ជម្នះ​ក្នុង​ពេល​ឆាប់ៗ មាន​ដូច៖ ការ​រៀប​ចំ​គោល​នយោ​បាយ​មាន​ចំ​ណុច​ខ្លះ​មិន​ទាន់​សម​ស្រប កម្ម​វិធី​ទិស​ដៅ​ ប៉ុន្តែ​ពេល​ខ្លះ​ដាក់​យន្ត​ការ​ដូច​ជា​វិនិ​យោគ​សា​ធា​រណៈ (ឧទា​ហរណ៍ ពេល​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ឧបត្ថម្ភ​ទឹក​ប្រាក់ ២០ លាន​ដុង​ក៏​ត្រូវ​ការ​ដេញ​ថ្លៃ​ដែរ)។ មាន​ការ​ងារ​ជា​ច្រើន​ថ្នាក់​លើ​ត្រូវ​ធ្វើ​ជំ​នួស​ថ្នាក់​ក្រោម (សំ​ណង់​ទ្រង់​ទ្រាយ​តូច​ក្នុង​ឃុំ ក៏​ចាំ​បាច់​ដាក់​ក្នុង​បញ្ជី​ដើម្បី​អនុ​ម័ត​ដោយ​រដ្ឋ​សភា)។ ចំ​នួន​គម្រោង ស្ថា​ប័ន កម្ម​វិធី​ច្រើន​ហួស​ពេក។ល។ លោក​រដ្ឋ​មន្រ្តី​បាន​សំ​ណូម​ពរ រយៈ​ពេល​ខាង​មុខ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឱ្យ​សម្រេច​យ៉ាង​ឆាប់​នូវ​យន្ត​ការ​នយោ​បាយ​ពាក់​ព័ន្ធ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ កិច្ច​ការ​២​យ៉ាង​ដែល​ធ្វើ​បន្ទាន់ នោះ​គឺ៖ ខ្នះ​ខ្នែង​សហ​ការ​ជា​មួយ​នឹង​កា​រិយា​ល័យ​រដ្ឋា​ភិ​បាល ដើម្បី​ធ្វើ​វិសោ​ធន​កម្ម​សេច​ក្ដី​សម្រេច​លេខ ១៧១៩ នៅ​សប្ដាហ៍​ក្រោយ; ធ្វើ​វិសោ​ធន​កម្ម​ជា​បន្ទាន់​នូវ​សា​រា​ចរ​លេ​ខ០១, ០២  និង​ឯក​សារ​ជាប់​ពាក់​ព័ន្ធ​ផ្សេងៗ​ឱ្យ​សម​ស្រប​នឹង​បរិ​បទ​ថ្មី៕

   យោង៖ cema.gov.vn-ថាច់ធី

ចែករំលែកអត្ថបទ