នៅឆ្នាំសិក្សា ២០២៣-២០២៤ ប្អូនឡឹមហ្វាងហឹង ជានិស្សិតឆ្នាំទី២ ផ្នែកឧស្សាហកម្មអេឡិចត្រូនិក នៅអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង ទទួលបានកិត្តិនាម “និស្សិតលត់ដំ៣យ៉ាង” កម្រិតមជ្ឈិម។ នេះគឺជាដំណើរការខិតខំប្រឹងប្រែងរៀនសូត្រនិងជម្នះលំបាកដើម្បីឈានឡើងក្នុងការសិក្សា។

ឡឹមហ្វាហឹង ទទួលកិត្តិនាម " និស្សិតលត់ដំ៣យ៉ាង" កម្រិតមជ្ឈិម។
ដោយសារគ្រួសារខ្វះខាត ដូច្នេះរៀន បានត្រឹមថ្នាក់ទី ១១ ប្អូនហឹង ក៏ឈប់រៀនដើម្បីជួយកិច្ចការឪពុកម្តាយដោយទៅស៊ីឈ្នួយរកប្រាក់គិតគូរជីវភាព។ ក្នុងប៉ុន្មានឆ្នាំនេះ ដោយបានរដ្ឋជំនួយសាងសង់ផ្ទះនិងដើមទុនអភិវឌ្ឍន៍សេដ្ឋកិច្ច ទើបគ្រួសារប្អូនមានលក្ខណសម្បត្តិប្រកបការងាររកស៊ី ហើយជីវភាព ក៏បានលំនឹងបន្តិចម្តងៗ។ តាំងពីពេលនោះ ប្អូនហឹង ក៏បានសុំឪពុកម្តាយទៅរៀនអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង ទន្ទឹមនឹងរៀនមុខរបរប្អូនរៀនបំពេញវិជ្ជាបន្ថែម។ ប្អូនហឹង ឱ្យដឹង៖ “ខ្ញុំបង់ប្រាក់រៀននៅកម្រិតវិទ្យាល័យប៉ុណ្ណោះ ចំណែករៀនមុខរបរកម្រិតមធ្យមមិនបង់ប្រាក់ទេ ដូច្នេះ ទើបខ្ញុំខិតខំប្រឹងរៀនឱ្យមានមុខរបរមួយសម្រាប់ចិញ្ចឹមខ្លួនឯង។ មានប្រាក់ចំណូលលំនឹង ជីវភាពមិនក្រលំបាកដូចឪពុកម្តាយ”។ ដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀនសូត្រ នៅពេលដែលសម្ព័ន្ធយុវជនរបស់សាលាផ្សព្វផ្សាយចលនា “និស្សិតលត់ដំ៣យ៉ាង” ប្អូនហឹង បានយល់ថា នេះជាការចលនាដ៏មានប្រយោជន៍ អាចជួយឱ្យប្អូនរៀនសូត្របានល្អ និងលត់ដំកាយសម្បទា ដូច្នេះ ប្អូនក៏ខ្នះខ្នែងចូលរួម។
ដើម្បីនឹងសម្រេចតាមបទដ្ឋាន “និស្សិតលត់ដំ៣យ៉ាង” និស្សិតត្រូវសម្រេចបាននូវក្រមសីលធម៌ ការរៀនសូត្រមុខជំនាញនិងកាយសម្បទា ដូច្នេះ ប្អូនហឹង បានកំណត់គោលដៅមួយដើម្បីខិតខំរៀនសូត្រ។ ប្អូនហឹង បានម្ចាស់ការឡើងផែនការរៀនសូត្រយ៉ាងលម្អិត បែងចែកពេលវេលាឱ្យសមស្របរវាងការរៀនសូត្រនិងការចូលរួមសកម្មភាពចលនាយុវជន និងចលនាកីឡាអប់រំកាយរបស់សាលា។ ប្អូនហឹង និយាយថា៖ “ខ្ញុំជាមនុស្សតិចនិយាយស្តី និងខ្មាស់អៀន តែឃើញខ្ញុំរៀនពូកែ បានជាលោកគ្រូអ្នកគ្រូ និងមិត្តភ័ក្តិបានលើកទឹកចិត្តខ្ញុំឱ្យក្លាហានចូលរួម ចលនាយុវជននិងសកម្មភាពក្រៅកម្មវិធីរៀនរបស់ថ្នាក់និងសាលា។ ដោយបានការលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តពីលោកគ្រូអ្នកគ្រូ និងមិត្តភ័ក្តិ ខ្ញុំក៏ខិតខំពុះពារ ទើបក្លាយជាអ្នកមានភាពរឹងបុឹង និងសកម្មចូលរួមក្នុងការចលនាដូចសព្វថ្ងៃនេះ”។
លទ្ធផលឆ្នាំសិក្សា២០២៣-២០២៤ ពិន្ទុសិក្សារបស់ហឹង សម្រេចបាន៣.៣៥ពិន្ទុជាប់និទ្ទេសពូកែ និងពិន្ទុលត់ដំ ៩៣.៥ពិន្ទុ ជាប់និទ្ទេសឆ្នើម។ ក្រៅពីនោះ ហឹងបានឈ្នះរង្វាន់លើកទឹកចិត្តក្នុងការប្រឡងនិទានរឿង អំពីគំរូសីលធម៌របស់អ៊ំហូ រង្វាន់លើកទឹកចិត្តក្នុងការប្រឡងគំនិតច្នៃប្រតិដ្ឋបង្កើតអាជីពសម្រាប់សិស្ស និស្សិត ដែលសាលារៀបចំឡើង។ ហឹង ក៏ក្លាហានចូលរួមក្នុងចលនាកីឡាអប់រំកាយរបស់សាលា ដូចជា៖ សមោសរកីឡា៩មករា ទិវាយុវជនសុខភាពល្អ សមោសរកីឡាអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែវិច្ឆិកា ។ល។ តាមរយៈការលត់ដំនោះ ហឹងបានសម្ព័ន្ធយុវជនរបស់សាលាទទួលស្គាល់ជាយុវជនមានសុខភាពល្អ ឆ្នាំសិក្សា២០២៣- ២០២៤។
ជាមួយនឹងការខិតខំប្រឹងប្រែងចូលរួមចលនា និងឈានឡើងក្នុងការរៀនសូត្រ ឆ្នាំសិក្សា២០២៣ - ២០៣៤ ហឹង សម្រេចកិត្តិនាមជា “និស្សិតលត់ដំ ៣យ៉ាង” បានសម្ព័ន្ធយុវជនមជ្ឈិមស្ងើចសរសើរ។ ប្អូនហឹង ចែករំលែក៖ “ខ្ញុំពិតជាសប្បាយរីករាយនិងមោទនភាពណាស់ ពេលដែលបានទទួលកិត្តិនាម “និស្សិតលត់ដំ ៣ យ៉ាង” ប្រការនេះកាន់តែធ្វើឱ្យខ្ញុំមានកម្លាំងចិត្ត ទំនុកចិត្តក្នុងការរៀនសូត្រ និងចូលរួមសកម្មភាពចលនារបស់សាលា។ នៅពេលខាងមុខ ខ្ញុំនឹងខិតខំប្រឹងប្រែងលត់ដំ ឱ្យបានល្អប្រសើរនិងព្យាយាមសិក្សារៀនសូត្រ លើកកម្ពស់មុខជំនាញ ដើម្បីបំពេញក្តីស្រមៃរៀនបន្តឡើងមហាវិទ្យាល័យ”៕
យ្វីអាញ-ត្រឹងរ៉ូន