មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/03/2025 - 15:05

ម្ចាស់​កសិដ្ឋាន​បណ្តុះ​ផ្សិត​ជា​អា​ហារ និង​ផ្សិត​ជា​ឱសថ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់ 

បង​ស្រី ចូវ​ធី​នឿង ជា​ជន​ជាតិ​ខ្មែរ នៅ​ភូមិ​តឹង​ប៊ិញ ឃុំ​តា​ដន់ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង។ បង​ស្រី​ជា​កសិ​ករ​ពូ​កែ​ថ្នាក់​ខេត្ត​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ ដោយ​សារ​ការ​មោះ​មុត​កសាង​ទម្រង់ “កសិដ្ឋាន​បណ្តុះ​ផ្សិត​ជា​អា​ហារ​និង​ផ្សិត​ជា​ឱសថ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់” ផ្តល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

  បង​ស្រី ចូវ​ធី​នឿង ឧទ្ទេស​នាម​ផលិត​ផល​ផ្សិត​កញ្ចូរ ។ (រូប​បុគ្គល​ផ្តល់​ជូន)

បង​ស្រី ចូវ​ធី​នឿង ឱ្យ​ដឹង៖ ឃុំ​តា​ដន់ ស្រុក​ទ្រី​តូង មាន​ធន​ធាន​ដី​និង​ទឹក​បរិ​បូណ៍ សម្បូរ​បែប មាន​ឧត្តម​ភាព​ច្រើន​ដើម្បី​អភិវឌ្ឍ​ផ្នែក​កសិ​កម្ម​ដែល​មាន​ប្រៀប​ខ្លាំង​គឺ​ដំ​ណាំ​ស្រូវ។ ថ្វី​ដ្បិតដូច្នេះ​ ក្តី ស្ថាន​ភាព​ផលិត​ស្រូវ​របស់​គ្រួ​សារ​ក៏​ដូចជា​ប្រ​ជា​ជន​នៅ​ទី​នេះ​ តែង​ជួប​លំ​បាក​ខាង​តម្លៃ​ស្រូវ។ មាន​ឆ្នាំ​ខ្លះ ក្រុម​ហ៊ុន​ទិញ​មិន​អស់​ចំ​នួន​ស្រូវ ដែល​កសិ​ករ​ធ្វើ​ឬ​ទិញ​ដែរ​តែ​សម្ទុះ​ល្បឿន​នៅ​យឺត​យ៉ាវ ឈ្មួញ​កណ្ដាល​ឆក់​យក​ឱកាស​សង្កត់​តម្លៃ ធ្វើ​ឱ្យ​ការ​ផលិត​របស់​គ្រួ​សារ​ចំ​ណេញ​តិច និង​តែង​តែ​វិល​វល់​ក្នុង​រង្វង់​បាន​ផល​តម្លៃ​ថោក។ ព្រោះ​ហេតុ​នោះ បង​ស្រី​និង​គ្រួ​សារ​យល់​ឃើញ ត្រូវ​តែ​ផ្លាស់​ប្តូរ​ផលិត​កម្ម។ ​

នៅ​ឆ្នាំ ២០២០ មាន​ម្តង​ក្នុង​ដំ​ណើរ​ទៅ​ទេស​ចរ​នៅ​ខេត្ត​ដុង​ថាប បង​ស្រី​នឿង ឃើញ​ប្រ​ជា​ជន​នៅ​ទី​នោះ​បណ្តុះ​ផ្សិត​ជា​អា​ហារ ផ្សិត​ជា​ឱសថ ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់។ គាត់​បាន​រៀន​សូត្រ​បទ​ពិ​សោធន៍ និង​ស្រាវ​ជ្រាវ​រាវ​រក​ធ្វើ​សាក​ល្បង។ “ខ្ញុំ​បាន​សិក្សា និងស្វែង​យល់​តាម​រយៈ​ឯក​សារ​ផ្សេងៗ ជាប់​ពាក់​ព័ន្ធ និង​ពិ​សោធន៍​វត្ថុ​ធាតុ​ដើម​ជា​ច្រើន ប្រ​ភេទ ដូច​ជា៖ កន្ទក់​ពោត កន្ទក់​ស្រូវ កម្ចេចរណា ដើម្បី​ធ្វើ​អំ​ប្រ៊ី​យ៉ុង បន្ទាប់​មក​យក​វា​ដាក់​ក្នុង​ក្រ​ឡក​ម្ចាត់​មេ​រោគ រួច​បណ្តុះ​ពូជ​ផ្សិត។ ក្រោយ​រយៈ​ពេល​បណ្តុះ និង​ថែ​ទាំ​ជាង ៣ ខែ ផ្សិត​លីង​ជី​លើក​ដំ​បូង​ផ្តល់​ទិន្ន​ផល​បាន​ជាង ៣០០ គី​ឡូ​ក្រាម ផ្សិត​ស្ងួត​លក់​ដោយ​តម្លៃ​ពី ១,៥ - ២ លាន​ដុង​/គីឡូ​ក្រាម ផ្តល់​ប្រាក់​ចំ​ណូល​ជិត ៥០០ លាន​ដុង។ល។ ផ្តើម​ពី​នោះ ខ្ញុំ​ចាប់​ផ្តើម​ពង្រីក​មុខ​របរ​បណ្តុះ​ផ្សិត​ជា​អា​ហារ និង​ផ្សិត​ជា​ឱសថ ក្លាយ​ជា​ទម្រង់ “កសិ​ដ្ឋាន​បណ្តុះ​ផ្សិត​ជា​អា​ហារ និង​ផ្សិត​ជា​ឱសថ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់” និង​រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​ចាំ​ឆ្នាំ​ជាង ៨០០ លាន​ដុង” - បង​ស្រី​នឿង បាន​ឱ្យ​ដឹង​ដូច្នេះ។

ទន្ទឹម​នឹង​នោះ ការ​បណ្តុះ​ផ្សិត​ក៏​មិន​ងាយ​ស្រួល​ដែរ។ រយៈ​ពេល​ដំ​បូង គ្រួ​សារ​បង​ស្រី​នឿង វិនិ​យោគ​សង់​រោង​បណ្ដុះ​តូច​មួយ​ប៉ុណ្ណោះ។ ដោយ​សារ​នៅ​ខ្វះ​បទ​ពិសោធន៍ ហេតុ​នោះ​ផ្សិត​មាន​ជំងឺ​និង​ខូច​ច្រើន។ ទោះ​ជា​ដូច្នេះ​ក្តី គាត់​នៅ​តែ​មិន​ធុញ​ទ្រាន់ តែង​ធ្វើ​ដំ​ណើរ​ទៅ​គ្រប់​ទិស​ទី ដើម្បី​ស្វែង​យល់​ពី​របៀប​បណ្តុះ​ផ្សិត​មាន​ប្រ​សិទ្ធ​ភាព។ ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​ស្វែង​រក និង​ស្វែង​យល់​បន្ថែម​តាម​រយៈ​សៀវ​ភៅ កា​សែត និង​សារ​ព័ត៌​មាន​មហា​ជន​អំ​ពី​ផ្សិត​និង​របៀប​បណ្តុះ​ផ្សិត។ល។ ការ​រៀន​សូត្រ និង​ឆន្ទៈ​ប្តេជ្ញា​ចិត្ត​របស់​គាត់​បាន​តប​ស្នង​យ៉ាង​ស័ក្តិ​សម។ បង​ស្រី​មិន​ត្រឹម​តែ​បណ្តុះ​ផ្សិត​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ ទិន្ន​ផល​ផ្សិត​ក៏​កើន​ឡើង​ជា​លំ​ដាប់​ពី​រដូវ​មួយ​ទៅ​រដូវ​មួយ។ ឆ្នាំ ២០២១ គាត់​មោះ​មុត​វិនិ​យោគ​សង់​រោង​បន្ថែម​នៅ​ផ្ទៃ​ដី​ជាង ១៥.​០០០ម២ និង​ទិញ​ឧប​ករណ៍​សម្រាប់​បណ្តុះ​ផ្សិត។ល។ បន្ទាប់​ពី​ស្វែង​យល់ ឃើញ​អត្ថ​ប្រ​យោជន៍​ពី​ប្រ​ភព​ថាម​ពល​អគ្គិសនី ហេតុ​នោះ គ្រួ​សារ​បង​ស្រី​វិនិ​យោគ​លើ​ប្រ​ព័ន្ធ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​លើ​ដំ​បូល​ផ្ទះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​ស្រាវ​ជ្រាវ​និង​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ផ្នែក​ខាង​ក្រោម​នៃ​បន្ទះ​សូ​ឡា ដើម្បី​ផលិត​ចេញ​នូវ​បរិ​មាណ​ផ្សិត​ជា​អា​ហារ (ផ្សិត​កញ្ចូរ) និង​ផ្សិត​ជា​ឱសថ (ផ្សិត​លី​លីង​ជី) តាម​ទិស​ដៅ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់។

ជា​មួយ​នឹង​ស្នា​ដៃ​សម្រេច​បាន​ចាប់​ពី​ឆ្នាំ ២០១០ មក​ទល់​ពេល​នេះ បង​ស្រី​បាន​ទទួល​កិត្តិ​នាម កសិ​ករ​ពូ​កែ​គ្រប់​លំ​ដាប់​ថ្នាក់។ នៅ​ឆ្នាំ ២០២៣ ជា​មួយ​នឹង​ផលិត​ផល “ឆ្លៀត​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ចំ​បើង​បណ្តុះ​ផ្សិត​កញ្ចូរ” បង​ស្រី​ចូល​រួម​ប្រ​ឡង​គំ​និត​ច្នៃប្រ​តិដ្ឋ ESG វៀត​ណាម ដែល​រៀប​ចំ​ដោយ​ក្រ​សួង​ផែន​ការ​និង​វិនិ​យោគ​សហ​ការ​ជា​មួយ​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អា​មេរិក សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ (USAID) រៀប​ចំ​ឡើង និង​ស្ថិត​ក្នុង​ចំ​ណោម “ក្រុម​អា​ជីវ​កម្ម​ឆ្នើម​បំ​ផុត​ទាំង​១០”៕

   ថាញ​ឡុង-វិមាន

ចែករំលែកអត្ថបទ