យោងតាមគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ការងារកាត់បន្ថយភាពក្រីក្រក្នុងខេត្តនិយាយរួម និងតំបន់ជនជាតិភាគតិចនិយាយដោយឡែក ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែកផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព។

គ្រួសារជនជាតិភាគតិចជាច្រើននៅកាម៉ាវ បានចាកផុតភាពក្រីក្រ ដោយសារត្រីងៀតកន្ធរ។
តាមនោះ កម្មវិធីដំណោះស្រាយការងារធ្វើធានាសុខុមាលភាពសង្គមនៅលើភូមិសាស្រ្តខេត្ត បាននាំមកនូវលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ចំនួនពលករត្រូវបានដោះស្រាយការងារធ្វើជារៀងរាល់ឆ្នាំសម្រេចជាង ៤៥ ពាន់នាក់; ក្នុងនោះអត្រាពលករ ឆ្លងកាត់ការបណ្តុះបណ្តាលសម្រេចជាង ៥៥%។ អនុវត្តកម្មវិធីទិសដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពក្នុងប៉ុន្មានកន្លង ខេត្តកាម៉ាវ បានប្រមូលផ្តុំនិងផ្ដោតលើធនធានវិនិយោគ (ដំណាក់កាល២០១៩- ២០២៤ ទុនដែលត្រូវបែងចែកសម្រាប់កម្មវិធីគឺជាង ២៤៥,៦ ពាន់លានដុង) លើការកសាងនិងសុក្រឹតភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ គមនាគមន៍សម្រាប់បម្រើដល់ការផលិត និងជីវភាពប្រជាជននៅតំបន់ជនបទ ពិសេសគឺភូមិសាស្រ្តដែលមានលក្ខណសេដ្ឋកិច្ច - សង្គមលំបាកខ្លាំង។ ឆ្លងតាមរយៈការអនុវត្តល្អបង្គួរខ្លឹមសារគោលនយោបាយ តាមរយៈគម្រោងសមាសភាពនានានៃកម្មវិធី បានឧបត្ថម្ភជាក់ស្តែងដល់មុខសញ្ញាត្រូវបានទទួលផល ជាពិសេសគឺ ជនរួមជាតិភាគតិចក្រីក្រលើភូមិសាស្រ្តខេត្ត ជាជំហានសម្រេចបានទិសដៅផែនការកាត់បន្ថយភាពក្រីក្រដែលបានដាក់ចេញ។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រីក្រនៅខេត្តកាម៉ាវ ឆ្នាំ២០២៤ ទូទាំងខេត្ត មានគ្រួសារក្រីក្រចំនួន ២.៨៩០ ស្រូបអត្រា ០.៩៤% (បន្ថយ ២.០១០ គ្រួសារអត្រាថយចុះ ០.៦៦%)។ ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិភាគតិចចំនួន ៤៦៣ គ្រួសារ ស្រូបអត្រា ៤.០៣% នៃចំនួនគ្រួសារជនជាតិភាគតិចសរុប (បន្ថយ ២៥០ គ្រួសារ អត្រាថយចុះ ២.០៦%)៕
ហាទ្រេវ - ប្រែសម្រួល៖ វ៉ាន់តឹន