24/02/2025 - 14:28

ដើម្បី​ភាព​សុខ​សាន្ត​របស់​ប្រ​ជា​ជន​នៅ​តាម​តំ​បន់​ព្រំ​ដែន​សមុទ្រ 

ឈរ​ជើង​នៅ​ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ តែង​បំ​ពេញ​បាន​ល្អ​ការ​ងារ​ការ​ពារ​អធិប​តេយ្យ​តំ​បន់​ព្រំ​ដែន​សមុទ្រ​រឹង​មាំ។

ថ្នាក់​ដឹក​នាំ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត ជូន​លិ​ខិត​សរ​សើរ​ដល់​សមូ​ហភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​តស៊ូ​បង្ក្រាប​គ្រឿង​ញៀន​និង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ក្នុង​ឆ្នាំ ២០២៤។

តាម​ប្រ​សាសន៍​លោក​វរសេ​នីយ៍​ត្រី ហ៊ូ​ឡេ​វៀត​ង្វាង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ គណៈ​បញ្ជា​ការ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​ចង្អុល​ការ​ដល់​កម្មា​ភិបាល យុទ្ធ​ជន​ចុះ​ទៅ​ភូមិ​នានា​ដើម្បី​ធ្វើ​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​បង្កើន​ការ​យល់​ដឹង មាន​ស្មារតី​ភ្ញាក់​រលឹក​គោ​រព​ច្បាប់​រដ្ឋ និង​ម្ចាស់​ការ​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង បរិ​ហារ​បទ​ល្មើស​គ្រប់​ប្រ​ភេទ។ អា​ស្រ័យ​ហេតុ​នេះ ប្រ​ជា​ជន​កាន់​តែ​មាន​ទំ​នុក​ចិត្ត​និង​មាន​សុឆន្ទៈ​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ដ៏​មាន​តម្លៃ ជួយ​ឱ្យ​អង្គ​ភាព​អនុ​វត្ត​ជោគ​ជ័យ​នូវ​ការ​ងារ​តស៊ូ បង្ការ​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ។ មិន​ទុក​ឱ្យ​កើត​មាន​បញ្ហា​ស្មុគ​ស្មាញ​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្រ្ត។

ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ក្នុង​កម្ម​វិធី “និទាឃ​រដូវ​ការ​ពារ​ព្រំ​ដែនកក់​ក្តៅ​
ទឹកចិត្តប្រជាជន” ឆ្នាំ ២០២៥។

ក្នុង​ឆ្នាំ ២០២៤ អង្គ​ភាព​បាន​ចាប់​ខ្លួន ចាត់​វិ​ធាន​ការ​លើ​មុខ​សញ្ញា ២៣/​៧៤ នាក់ និង​អង្គ​ការ ១ ក្នុង​នោះ ចេញ​ដី​កា​កាត់​ទោស​ព្រហ្ម​ទណ្ឌ ០៨ ករណី ចំ​ពោះ​មុខ​សញ្ញា ១០ នាក់ ពី​បទ​រក្សា​ទុក និង​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ខុស​ច្បាប់ ដក​ហូត​វត្ថុ​តាង មេ​តំ​ហ្វេ​តា​មីន ២២,​២៧៤៥​ក្រាម។ សម្រេច​ចេញ​ដី​កា​ពិន័យ​រដ្ឋ​បាល​ជា​ទឹក​ប្រាក់​ចំ​នួន ១៥៥ លាន​ដុង និង​រឹប​អូស​វត្ថុ​តាង​ពាក់​ព័ន្ធ​ជា​ច្រើន; ធ្វើ​សេ​នា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក ចេញ​សេចក្តី​សម្រេច​ផាក​ពិន័យ​រដ្ឋ​បាល ៦ ករណី មាន​មុខ​សញ្ញា ៦ នាក់ ដោយ​ទឹក​ប្រាក់​ជាង ១២៦ លាន​ដុង។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​បាន​សហ​ការ​ដើរ​ល្បាត និង​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង​ចំ​ពោះ​មនុស្ស​និង​ទូក​កប៉ាល់​ដែល​ចេញ​ចូល​កំ​ពង់​ផែ​និង​សកម្ម​ភាព​លើ​ផ្ទៃ​សមុទ្រ ដើម្បី​ធា​នា​ត្រឹម​ត្រូវ​តាម​បែប​បទ​នីតិ​វិធី។ នៅ​ឆ្នាំ ២០២៤ អង្គ​ភាព​ក៏​បាន​រៀប​ចំ​ដើរ​ល្បាត​ឯក​រាជ្យ​ចំ​នួន ៦០ លើក ដោយ​មាន​សម​មិត្ត​ចូល​រួម ៤៥០ នាក់ លើ​ប្រ​វែង​ផ្លូវ ៧៨០ ​គីឡូ​ម៉ែត្រ។ ត្រួត​ពិនិត្យ​និង​គ្រប់​គ្រង​កប៉ាល់​នេ​សាទ ៥.៣៩២ គ្រឿង មនុ​ស្ស ២៧​.៤៥៤​នាក់​។ល។ សហ​ការ​ជា​មួយ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ស្រុក នគរ​បាល​ស្រុក និង​សា​ខា​នា​យក​ដ្ឋាន​ជល​ផល​ខេត្ត ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទប់​ស្កាត់​និង​ប្រ​យុទ្ធ ប្រ​ឆាំង​នឹង​ការ​នេ​សាទ IUU ។ ក្នុង​នោះ ផ្តោត​លើ​ការ​ឃោស​នា​ពី​ទង្វើ​បំ​ពាន​លើ​ការ​នេ​សាទ IUU ចំ​នួន ១២ ចំ​ណុច ណែ​នាំ​ម្ចាស់​កប៉ាល់ ប្រ​ធាន​នា​វិក​និង​អ្នក​នេ​សាទ​ពី​កម្ម​វិធី​គ្រប់​គ្រង​កប៉ាល់​នេ​សាទ។ មក​ដល់​បច្ចុប្បន្ន កប៉ាល់​នេ​សាទ​ទាំង ១០០% នៅ​ស្រុក​ត្រឹង​ដេ ដែល​មាន​ប្រ​វែង​ពី ១៥ ម៉ែត្រ​ឡើង​ទៅ​សុទ្ធ​តែ​បាន​ដំ​ឡើង​ឧប​ករណ៍​ត្រួត​ពិនិត្យ​ដំ​ណើរ​ការ។

លោក​វរសេ​នីយ៍​ត្រី ហ៊ូ​ឡេ​វៀត​ង្វាង បាន​អំ​ណះ​អំ​ណាង៖ “កម្មា​ភិបាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​កសាង​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ និង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​ត្រូវ​បាន​ពង្រឹង​រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ អធិប​តេយ្យ​បូរណ​ភាព​ទឹក​ដី និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ”៕

   យ៉ី​អាញ - សុ​ផន

ចែករំលែកអត្ថបទ