មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/02/2025 - 15:38

បង​ស្រី​ហា នៅ​អង្គុលី 

បង​ស្រី យ៉ាង​ធី​ង៉ៀ​ហា បច្ចុប្បន្ន ជា​អ្នក​ជំ​នាញ​ការ​កា​រិយា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង។ ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ ហើយ​ត្រូវ​បាន​អង្គ​ភាព​ចាត់​ឱ្យ​ទទួល​បន្ទុក​ខាង​ការ​ងារ​ជន​ជាតិ ម្ល៉ោះ​ហើយ បង​ស្រី​ពង្រីក​បាន​ល្អ​នូវ​សមត្ថ​ភាព​និង​មុខ​ជំ​នាញ​របស់​ខ្លួន។

បង​ស្រី​យ៉ាង​ធី​ង៉ៀ​ហា។ (រូប​បុគ្គល​ផ្ដល់​ជូន)

បង​ស្រី​ហាបាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​វិញ​ឡុង ដោយ​​ការ​រួម​ចំ​ណែក​របស់​បង​ស្រី​ ក្នុង​ការ​ងារ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​នៅ​ក្នុង​មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង​ឆ្នាំ ២០២៤ ។ បង​ស្រី​ហា រ៉ាយ​រ៉ាប់៖ “ប័ណ្ណ​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត មាន​តម្លៃ​ខាង​ស្មារតី​យ៉ាង​ធំ​សម្រាប់​ខ្ញុំ។ ដ្បិត​អី វា​បញ្ជាក់​នូវ​ប្រ​សិទ្ធ​ភាព​ការ​ងារ​ដែល​ខ្ញុំ​កំ​ពុង​ធ្វើ គឺ​ជួយ​ជីវ​ភាព​ជន​រួម​ជាតិ​លើ​ភូមិ​សាស្រ្ត​ទី​រួម​ខេត្ត​ប៊ិញ​មិញ​កាន់​តែ​លំ​នឹង​ថែម​ទៀត”។

ដោយ​សារ​ផ្ទះ​បង​ស្រី​ហា​នៅ​ភូមិ​អង្គុលី ឃុំ​ដុង​ប៊ិញ ទី​រួម​ខេត្ត​ប៊ិញ​មិញ ទើប​មា​មីង​តែង​ហៅ​គាត់​ថា បង​ស្រី​ហា នៅ​អង្គុលី​ដូច្នោះ។ ជា​អ្នក​រស់​នៅ​នឹង​ភូមិ​ស្រុក ហើយ​ថែម​ទាំង​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ងារ​ជន​ជាតិ​ជា​ច្រើន​ឆ្នាំ​កន្លង បាន​ជា​បង​ស្រី​ហា យល់​ច្បាស់​នូវ​ភូមិ​សាស្រ្ត​និង​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច។ អា​ស្រ័យ​ហេតុ​នោះ បង​ស្រី​បាន​សហ​ការ​យ៉ាង​ល្អ​ជា​មួយ​នឹង​គណៈ ផ្នែក អង្គ​ការ​មហា​ជន​និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ សង្កាត់ ខណៈ​ពេល​ធ្វើ​ស្ថិតិ ពិនិត្យ​ឡើង​វិញ​នូវ​មុខ​សញ្ញា​ទទួល​ផល​ប្រ​យោជន៍​ពី​កម្ម​វិធី​គោល​នយោ​បាយ​របស់​រដ្ឋ មាន​ដូច៖ ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ សម្រាប់​ជន​ជាតិ​ភាគ​តិច​កំ​ពុង​រស់​នៅ​តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច - សង្គម​លំ​បាក និង​អ្នក​កំ​ពុង​រស់​នៅ​តំបន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច - សង្គម​លំ​បាក​ខ្លាំង និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ ។ល។

បងសើុង​រឿ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់ ទីរួម​ខេត្ត​ប៊ិញ​មិញ ឱ្យ​ដឹង៖ “បង​ស្រី​ហា​តែង​សង្វាត​សិក្សា​ស្រាវ​ជ្រាវ​នូវ​កម្ម​វិធី គម្រោង​នា​នា ម្ល៉ោះ​ហើយ​ខណៈ​ពេល​សហ​ការ​ជា​មួយ​ភូមិ​ភាគ​គឺ​គាត់​អនុវត្ត​លឿន​និង​ប្រ​សិទ្ធ​ភាព។ យើង​ខ្ញុំ​សុទ្ធ​សឹង​ជា​អ្នក​រួម​ទិស​ដៅ​ជួយ​ជន​រួម​ជាតិ​ភាគ​តិច​ទទួល​ផល​ប្រ​យោជន៍​គ្រប់​សព្វ និង​ទាន់​ពេល​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ ម្ល៉ោះ​ហើយ ទើប​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​រាប់​រយ​គ្រួ​សារ មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល កុមារ​បាន​ជំ​នួយ​ថវិកា​សម្រាប់​រៀន​សូត្រ។ល។”។

តាម​ប្រ​សាសន៍​លោក ង្វៀង​ថាញ់​ផុង ប្រ​ធាន​កា​រិយា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​ប៊ិញ​មិញ អា​ស្រ័យ​បង​ស្រី​ហា ប្ដេជ្ញា​ចិត្ត​ជា​មួយ​ការ​ងារ​ជន​ជាតិ ហើយ​ថែម​ទាំង​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ងារ​ជា​ច្រើន​ឆ្នាំ ទើប​ស្ថា​ប័ន​មាន​ការ​ទំនុក​ចិត្ត​នៅ​ពេល​ប្រ​គល់​ការ​ងារ​ដល់​បង​ស្រី។ ដើម្បី​មិន​ឱ្យ​ថ្នាក់​លើ​ខក​បំ​ណង បង​ស្រី​តែង​អនុវត្ត​សម្រេច​ល្អ​ការ​ងារ​បាន​ប្រ​គល់​ជូន ក្ដាប់​ច្បាស់​ភូមិ​សាស្រ្ត យល់​ច្បាស់​អំ​ពី​កម្ម​វិធី គម្រោង​នី​មួយៗ ហើយ​តែង​មាន​សំ​ណើ​សម​ស្រប​ជា​មួយ​ស្ថាន​ភាព​ភូមិ​ភាគ និង​តម្រូវ​ការ​របស់​អ្នក​ទទួល​ផល​ពី​គម្រោង។ ផ្ដើម​ពី​នោះ មាន​កម្ម​វិធី គម្រោង​ជា​ច្រើន​លើ​ភូមិ​សាស្រ្ត​តែង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព៕

  ហា​ថាញ់ - ថាច់​ធី  

ចែករំលែកអត្ថបទ