10/02/2025 - 15:27

ដុង​ថាញ់​អភិវឌ្ឍ​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច 

ដុង​ថាញ់​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ទី​រួម​ខេត្ត​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង។ ទន្ទឹម​នឹង​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ជន​បទ​ថ្មី​ខ្នាត​គំរូ ដុង​ថាញ់​នៅ​ទាំង​ផ្តុំ​កម្លាំង​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា អភិវឌ្ឍ​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ទៀត​ផង។

 ប្អូនៗ​កុមារ​សា​លា​មត្តេយ្យ​សាវ​ម៉ាយ ចូល​រួម​សកម្ម​ភាព​ដែល​សា​លា​រៀប​ចំ​ឡើង។

ឃុំ​ដុង​ថាញ់​មាន​ផ្ទៃ​ដី ១.៦២៨,៣៥ ហិក​តា មាន ៧ ភូមិ មាន​២.៨១៥ គ្រួ​សារ ដោយ​មាន​ប្រ​ជា​ជន ១០.៨៨៦ នាក់ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន ២.២៩៣ នាក់ មាន​៦១៦​គ្រួ​សារ។ លោក​សើុង​រឿ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់ ឱ្យ​ដឹង៖ “អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​បក្ខ​ភាគ លើក​ទី​XI, XII, បក្ខ​ភាគ​ឃុំ​ផ្តុំ​កម្លាំង​បញ្ញា​ពង្រីក​កម្លាំង​ទូ​ទាំង​ប្រ​ជា​ជន កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង ទាញ​យក​ផល​សក្តា​នុភាព ឧត្តម​ភាព ជំ​រុញ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ គោល​បំ​ណង​របស់​បក្ខ​ភាគ​និង​ប្រ​ជា​ជន ក្នុង​នោះ ផ្តុំ​កម្លាំង​ លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ជា​ជន​ជាតិ​ភាគ​តិច”។

ខណៈ​ពេល​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ខ​ភាគ ចូល​ទៅ​ក្នុង​ជីវ​ភាព​ការ​អប់រំ​បណ្តុះ​បណ្តាល​ត្រូវ​បាន​គ្រប់​គណៈ ផ្នែក អង្គ​ការ​មហា​ជន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ជា​និច្ច។ មក​ទល់​ពេល​នេះ ដុង​ថាញ់​បាន​អនុវត្ត​សម្រេច​ជា​ស្ថា​ពរ​ឧត្តាន​កម្ម​អប់រំ បឋម​សិក្សា អនុ​វិទ្យា​ល័យ​ដល់​ជន​រួម​ជាតិ​ភាគ​តិច ព្រម​ជា​មួយ​នោះ បន្ត​អនុវត្ត​ឧត្តាន​កម្ម​វិទ្យា​ល័យ​ទៀត​ផង។ បណ្តា​គោល​នយោ​បាយ​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ត្រូវ​បាន​ជន​រួម​ជាតិ​ខ្មែរ​ខ្នះ​ខ្នែង​ចូល​រួម។ ចំ​នួន​សិស្ស​ជាប់​ជម្រើស​ចូល​រៀន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ឡុង​កាន់​តែ​ច្រើន​ឡើង។ លោក សើុង​រឿ ឱ្យ​ដឹង​បន្ថែម៖ “ប្រ​ព័ន្ធ​សា​លា​រៀន​នៅ​ដុង​ថាញ់ ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​កាន់​តែ​សុក្រឹត​ព្រម​ៗ​គ្នា ចាប់​ពី​មត្តេយ្យ​រហូត​ដល់​វិទ្យា​ល័យ។ សា​លា​រៀន​ស្ទើរ​តែ​ទាំង​អស់​តែង​សម្រេច​បទ​ដ្ឋាន​ជាតិ។ សា​លា​មត្តេយ្យ​សាវ​ម៉ាយ​និង​សា​លា​បឋម​សិក្សា​ង្វៀង​វ៉ាន់​ត្រោយ ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ឃុំ​ពីរ​បីរយ​ម៉ែត្រ​ប៉ុណ្ណោះ។ ដោយ​ឡែក​សា​លា​បឋម​សិក្សា​លី​ធឿង​កៀក​គឺ​នៅ​ជិត​ឃុំ​ហ្វា​ថាញ់ I រីឯ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ដុង​ថាញ់ នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ ៥៤។ សា​លា​រៀន​ស្ទើរ​តែ​ទាំង​អស់​លើ​ភូមិ​សាស្ត្រ​ឃុំ​តែង​បាន​កសាង​តាម​ភូមិ​នានា ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ។ ប្រ​សិន​បើ​ប្អូនៗ​មិន​ចូល​រៀន​សា​លា​អន្តេ​វា​សិក​ទេ ក៏​អាច​ចូល​រៀន​សា​លា​មត្តេយ្យ និង​សា​លា​ចំ​ណេះ​ទូ​ទៅ​លើ​ភូមិ​សាស្ត្រ​បាន​ដែរ”។

អ្នក​គ្រូ​ត្រឹង​ណាម​ហុង នា​យិ​កា​សា​លា​មត្តេយ្យ សាវ​ម៉ាយ ឱ្យ​ដឹង៖ “ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ក្នុង​ការ​អភិវឌ្ឍ​អប់រំ​និយាយ​រួម និង​អប់រំ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។ អា​ស្រ័យ​ហេតុ​នេះ សា​លា​យើង​ខ្ញុំ​ក៏​ងាយ​ស្រួល​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​បង្ហាត់​បង្រៀន។ ពិ​សេស គឺ​បាន​ភូមិ​ភាគ​គាំ​ទ្រ​អស់​ពី​ចិត្ត​ក្នុង​ការ​ចលនា​កុមារ​ចូល​រៀន​និង​អនុវត្ត​មាតិ​កា ឱ្យ​កុមារ​ថ្នឹក​នឹង​ភា​សា​វៀត មុន​ពេល​ចូល​រៀន​ថ្នាក់​ទី ១”៕

ហា​ថាញ- លី​សៀ

 

ចែករំលែកអត្ថបទ