មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/02/2025 - 15:53

ក្រុម​និស្សិត​ច្នៃ​ប្រ​តិដ្ឋ "ដ្រូន​ជំ​នួយ​កុមារ​អូទី​ស្សឹម" 

ក្នុង​ពិធី​ប្រ​ឡង​និស្សិត​ស្រាវ​ជ្រា​វវិទ្យា​សាស្រ្ត - Euréka ឆ្នាំ​២០២៤ ផលិត​ផល “ដ្រូន​ជំ​នួយ​កុមារ​អូទី​ស្សឹម” របស់​ក្រុម​និស្សិត​មហា​វិទ្យា​ល័យ​បច្ចេក​ទេស-​បច្ចេក​វិទ្យា​កឹង​ធើ ពាន​រង្វាន់​លើក​ទឹក​ចិត្ត Euréka ឆ្នាំ​២០២៤។

  ក្រុម​និស្សិត​និង​កម្មា​ភិបាល​ណែ​នាំ ក្នុង​ពិធី​ប្រ​ឡង​និស្សិត​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត- Euréka ឆ្នាំ​២០២៤។

“ដ្រូន​ជំ​នួយ​កុមារ​អូទី​ស្សឹម” របស់​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​រួម​មាន​និស្សិត​៥​នាក់ មក​ពី​មហា​វិទ្យា​ល័យ បច្ចេក​វិទ្យា​បច្ចេក​ទេស​បញ្ជា​និង​ស្វ័យ​ប្រវត្តិ​កម្ម (ផ្នែក​វិស្វ​កម្ម​មេ​កា​និក ម​ហា​វិទ្យា​ល័យ​បច្ចេក​ទេស - បច្ចេក​វិទ្យា​កឹង​ធើ) រួម​មាន៖ លី​ភី​ញ៉ាង ឡេ​អាញ​ខ្វា ង្វៀង​វ៉ាន់​ម៉េន ឡេ​ធី​ប៉ាវ​ត្រឹម យឿង​ធី​អៀង​ស្វឹង។

ឡេ​អាញ​ខ្វា ឱ្យ​ដឹង៖ ផ្ដើម​ចេញ​ពី​គំ​និត​នៃ​អត្ថ​បទ​កា​សែត ក្រុម​បាន​អនុវត្ត​គម្រោង​នេះ។ ផលិត​ផល​របស់​ក្រុម ត្រូវ​បាន​អនុវត្ត​នៅ​លើ​កុំព្យូ​ទ័រ​និង​ទូរ​ស័ព្ទ​ដោយ​ប្រើ​ប្រ​ព័ន្ធ​ប្រតិ​បត្តិ​ការ Android ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់​គ្រង​ការ​បញ្ជា​ការ​ហោះ​ហើរ​របស់​ដ្រូន ឆ្លង​តាម​រយៈ​សំ​ឡេង​និ​យាយ​រួម​មាន​ពាក្យ​មួយ​ព្យាង្គ ពាក្យ​ច្រើន​ព្យាង្គ ឬ​ឃ្លា​ពេញ​លេញ។ កម្ម​វិធី​បាន​ប្រើ​ប្រាស់​ការ​វិនិច្ឆ័យ​រូប​ភាព​ដើម្បី​កំ​ណត់​អត្ត​សញ្ញាណ ឆ្លើយ​តប​ក្នុង​វេលា​ជាក់​លាក់​និង​ការ​បញ្ជា​ដ្រូន​ឆ្លង​តាម​រយៈ​លំ​ហាត់​តុល្យ​ភាព រក្សា​តុល្យ​ភាព​ដោយ​ជើង​ម្ខាង។ល។

ក្រុម​និស្សិត​កំ​ពុង​បញ្ជា​ឧប​ករណ៍​ដ្រូន​ជំ​នួយ​កុមារ​អូទី​ស្សឹម។

យោង​តាម លីភី​ញ៉ាង ផលិត​ផល​បាន​រចនា​ឡើង​ដើម្បី​ឧបត្ថម្ភ​ការ​អភិវឌ្ឍ​ប្រ​ព័ន្ធ​បញ្ជា​ការ ធ្វើ​ការ​កំ​ណត់​អត្ត​សញ្ញាណ​និង​វិភាគ​ចលនា​របស់​កុមារ​អូទី​ស្សឹម ឆ្លង​តាម​រយៈ​បច្ចេក​វិទ្យា​វិនិច្ឆ័យ​រូប​ភាព​និង​បញ្ញា​សិប្ប​និម្មិត។ គោល​ដៅ​ចម្បង​គឺ​ដើម្បី​បង្កើត​ឧប​ករណ៍​ងាយ​ប្រើ​ប្រាស់ ជាក់​លាក់ និង​ជិត​ស្និទ្ធ ជួយ​ឱ្យ​អា​ណា​ព្យា​បាល​សិស្ស​និង​អ្នក​ជំ​នាញ​ការ​អាច​តាម​ដាន វាយ​តម្លៃ និង​ជំ​នួយ​កុមារ​កែ​លម្អ​សមត្ថ​ភាព​ចលនា តុល្យ​ភាព និង​អន្តរ​កម្ម។ ចំ​ណុច​ប្រ​ទាក់​ជិត​ស្និទ្ធ​និង​ងាយ​ប្រើ​ប្រាស់ ជួយ​ឱ្យ​ការ​តាម​ដាន​ស្រួល​សូម្បី​តែ​អ្នក​មិន​ជំ​នាញ​ក៏​អាច​ប្រើ​ប្រាស់​បាន។ ផលិត​ផល ផ្ដល់​រូប​ភាព​ឈ្លាស​វៃ អនុញ្ញាត​ឱ្យ​អា​ណា​ព្យា​បាល​សិស្ស​និង​អ្នក​ជំ​នាញ​ការ​ផ្លាស​ប្តូរ​វិធី​មើល សម​ស្រប​នឹង​តម្រូវ​ការ​និង​បរិស្ថាន​របស់​កុមារ។

ការ​ស្រាវ​ជ្រាវ​លើ​វិស័យ​កុមារ​ដែល​មាន​ជំងឺ​អូទី​ស្សឹម ជា​បធាន​បទ​ថ្មី​បង្គួរ។ ដើម្បី​អនុវត្ត​ផលិត​ផល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ទន្ទឹម​នឹង​ចំ​ណេះ​ដឹង​ឯក​ទេស សមា​ជិក​ម្នាក់ៗ​របស់​ក្រុម​តែង​សិក្សា​ដោយ​ខ្លួន​ឯង និង​រក​អាន​បន្ថែម​ដោយ​ខ្លួន​ឯង​នូវ​ប្រ​ភព​ឯក​សារ​ជា​ច្រើន។ ភីញ៉ាង ឱ្យ​ដឹង​បន្ថែម៖ សមា​ជិក​ទាំង​៥​នាក់ មាន​ចំ​ណុច​ខ្លាំង​ផ្សេង​គ្នា ហើយ​ទទួល​ភារ​កិច្ច​ដោយ​ឡែកៗ​ពី​គ្នា។ ក្នុង​នាម​ជា​ប្រ​ធាន​ក្រុម ភី​ញ៉ាង គឺ​ជា​អ្នក​ទទួល​បន្ទុក​រួម។ សមា​ជិក​ក្រៅ​ពី​នោះ គឺ​ទទួល​បន្ទុក​រចនា​ប្រ​ព័ន្ធ​ដ្រូន ស្វែង​យល់​និង​វិភាគ​អត្ថ​បទ ។ល។ “ប្រ​ការ​ដែល​ខ្ញុំ​ចាប់​អា​រម្មណ៍​បំ​ផុត​អំ​ពី​ផលិត​ផល​គឺ​ជំ​នួយ​គាំ​ពារ​កុមារ​អូទី​ស្សឹម ឆាប់​ស្ដារ​ឡើង​វិញ​និង​រួម​រស់​ក្នុង​សហ​គមន៍” ភី​ញ៉ាង បាន​រ៉ាយ​រ៉ាប់​ដូច្នោះ។

ផលិត​ផល “ដ្រូន​ជំ​នួយ​កុមារ​អូទី​ស្សឹម” មាន​លក្ខណៈ​អាច​ធ្វើ​ទៅ​បាន​និង​អនុវត្ត​ជាក់​ស្ដែង​ល្អ។ បច្ចុប្បន្ន ផលិត​ផល​ពិសេស​សម្រាប់​ប្រ​ជា​ជន​វៀត​ណាម​ក្នុង​វិស័យ​ជំ​នួយ​កុមារ​អូទី​ស្សឹម​គឺកម្រ​មាន​ណាស់។ ព្រោះ​ហេតុ​នោះ ការ​អនុវត្ត​ផលិត​ផល ជួយ​ដល់​គ្រូ​បង្រៀន​និង​អ្នក​ជំ​នាញ​ធ្វើ​ការ​ថែ​ទាំ​កុមារ​អូ​ទី​ស្សឹម អាច​កែ​លម្អ​ឡើង​វិញ​នូវ​ការ​រៀប​ចំ​សកម្ម​ភាព​និង​ធា​នា​សុវត្ថិ​ភាព​ក្នុង​ដំ​ណើរ​ការ​បង្រៀន​និង​រៀន៕

 ប៊ិច​ង៉ុក - ថាច់​ធី

ចែករំលែកអត្ថបទ