មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/02/2025 - 15:53

បក្ខ​ជន​សកម្ម​កសាង​ភូមិ​ស្រុក 

បង​ហ្វិញ​សា​វ៉េត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ភូមិ​តា​កាន់​ B ឃុំ​ធ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ ពិ​សេស​គឺ​ការ​ងារ​កសាង​ជន​បទ​ថ្មី។

 បង​ហ្វិញ​សា​វ៉េត កំ​ពុង​ថែ​ទាំ​ផ្កា។

តា​កាន់ B ជា​ភូមិ​នៅ​តំ​បន់​ជ្រៅ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ស្រូប​អត្រា​ជាង ៧៥%។ ផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​លំ​បាក ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់​នៅ និង​ការ​ផលិត​របស់​ប្រ​ជា​ជន។ នៅ​ពេល​ដែល​រដ្ឋា​ភិបាល​ចាប់​ផ្តើម​ចលនា​កសាង​ជន​បទ​ថ្មី បង​សា​វ៉េត បាន​ចលនា​ប្រ​ជា​ជន​ចូល​រួម​ជា​មួយ​រដ្ឋ​ដើម្បី​អនុវត្ត​សំ​ណង់​ជន​បទ។ បង​បាន​ចលនា​ប្រ​ជា​ជន​ចូល​រួម​បរិច្ចាគ​ដី សម្ភារៈ កម្លាំង​ពល​កម្ម និង​ចលនា​សប្បុ​រស​ជន​ដើម្បី​កសាង​ស្ពាន និង​ផ្លូវ​ជន​បទ។ ជា​មួយ​នឹង​កិត្យា​នុភាព​ជា​កម្មាភិ​បាល​បក្ខ​ជន និយាយ​ដើរ​ទន្ទឹម​នឹង​ធ្វើ​និង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នោះ ជាង​១០​ឆ្នាំ​មក​នេះ បង​សា​វ៉េត បាន​ចលនា​កសាង​ស្ពាន​បេ​តុង​ជន​បទ​ជាង ១០ ខ្សែ (ស្ពាន​នីមួយៗ​តម្លៃ​ពី ៨០ - ១៥០ លាន​ដុង) កសាង​ផ្លូវ​ដាន ២ ខ្សែ ប្រ​វែង​ជិត​៣​គីឡូ​ម៉ែត្រ បង្គោល​ទង់​ជាង ៥០ ដើម ដោយ​មាន​បំពាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ រក្សា​អនា​ម័យ​បរិស្ថាន ។ល។ ញុាំង​ឱ្យ​ភូមិ​ស្រុក​មាន​សោ​ភណ​ភាព​និង​ជ្រះ​ស្អាត។ លោក ហ្វិញ​គិត នៅ​ភូមិ​តា​កាន់ B ឱ្យ​ដឹង៖ “អា​ស្រ័យ​បង ហ្វិញ​សា​វ៉េត ទើប​ផ្លូវ​និង​ស្ពាន​ជន​បទ​បាន​សាង​សង់​តភ្ជាប់​ឃុំ​និង​ភូមិ​ភាគ​ផ្សេងៗ ការ​ដឹក​ជញ្ជូន​ទំ​និញ លក់​ដូរ ធ្វើ​ដំ​ណើរ​មាន​ភាព​ងាយ​ស្រួល ទើប​ជីវ​ភាព​របស់​ប្រ​ជា​ជន​មាន​ភាព​ធូរ​ធារ​ជាង។ បង សា​វ៉េត ពិត​ជា​បក្ខ​ជន​អស់​ពី​ចិត្ត គំរូ​ជិត​ដិត​នឹង​ប្រ​ជា​ជន យល់​ពី​ប្រ​ជា​ជន និង​និ​យាយ​បាន​គឺ​ធ្វើ​បាន ម៉្លោះ​ហើយ អ្នក​ណា​ក៏​ជឿ​ទុក​ចិត្ត និង​គោ​រព​ស្រ​ឡាញ់”។

បង​ហ្វិញ​សា​វ៉េត (ទី​២​រាប់​ពី​ស្តាំ) ទទួល​បណ្ណ​សរ​សើរ​ពី​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត។

ទន្ទឹម​នឹង​នោះ បង​សា​វ៉េត បាន​ចលនា​មា​មីង​ខ្មែរ​បរិច្ចាគ​ដី​សាង​សង់​អគារ​វប្ប​ធម៌ និង​ចូល​រួម​កសាង​សា​លា​ទាន ដើម្បី​មាន​កន្លែង​សម្រាប់​ធ្វើ​ពិធី​សាសនា និង​ធ្វើ​បុណ្យ​កម្សាន្ត​ភូមិ​ផង​ដែរ។ បង​សា​វ៉េត បាន​ឱ្យ​ដឹង៖ “មុន​នឹង​ធ្វើ​ប្រ​ធាន​ភូមិ ខ្ញុំ​បម្រើ​ការ​នៅ​រណ​សិរ្ស​បាន ១០ ឆ្នាំ ម៉្លោះ​ហើយ​ការ​កៀរ​គរ​សប្បុ​រស​ជន​គឺ​ងាយ​ស្រួល។ ម៉្យាង​ទៀត ខ្ញុំ​និយាយ​គឺ​ធ្វើ​ហើយ​ថវិកា​ដែល​សប្បុ​រស​ជន​និង​ប្រ​ជា​ជន​ផ្តល់​ទាំង​អស់ គឺ​ធ្វើ​ឡើង​ដោយ​បើក​ចំហ​និង​តម្លា​ភាព​ចំ​ពោះ​មុខ​ប្រ​ជា​ជន។ ខ្ញុំ​បាន​កំ​ណត់​ច្បាស់ គឺ​ធ្វើ​ការ​ងារ​ណា​ដែល​ផ្តល់​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន និង​បម្រើ​ការ​អភិវឌ្ឍ​ជន​បទ។ ខ្លួន​ខ្ញុំ​ផ្ទាល់​និង​គ្រួ​សារ តែង​តែ​រស់​នៅ​ជា​គំរូ សកម្ម​ចូល​រួម​ចលនា​ក្នុង​ភូមិ ស្រុក និង​សកម្ម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដើម្បី​ធ្វើ​មាន។ ទាល់​តែដូច្នេះ ទើប​មា​មីង​ខ្មែរ​ឃើញ​ជឿ​ទុក​ចិត្ត ស្តាប់​និង​ធ្វើ​តាម”។

អ្នក​ស្រី ដាំង​ធី​យ៉ីម​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា ឱ្យ​ដឹង៖ “បង​ហ្វិញ​សា​វ៉េត គឺ​ជា​កម្មា​ភិបាល​បក្ខ​ជន​គំរូ អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​និង​ជា​គំរូ​កសិករ​ផលិត​ពូ​កែ។ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​របស់​គាត់ បាន​ជួយ​ឱ្យ​ជន​បទ​ភូមិ​តា​កាន់ B ក្លាយ​ជា​តំ​បន់​មាន​សោ​ភណ​ភាព ជ្រះ ស្អាត និង​ប្រ​ជា​ជន​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។ បង​សា​វ៉េត ទើប​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ជូន​បណ្ណ​សរ​សើរ​ដោយ​មាន​ស្នា​ដៃ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី”៕

  លី​ធាន-មេង​លី

ចែករំលែកអត្ថបទ