មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/01/2025 - 15:28

លេខា​សា​ខា​បក្ស បាន​ប្រ​ជា​ជន​ជំ​នឿ​ទុក​ចិត្ត 

ជា​លេខា​សា​ខា​បក្ស​ភូមិ​រ៉ាច់​សេន ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង បង​សើុង​អ៊ុយ តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ងារ​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជួយ​អ្នក​ដែល​មាន​ស្ថាន​ភាព​លំ​បាក ដូច្នេះ​គាត់​តែង​បាន​ប្រ​ជា​ជន​ជំ​នឿ​ទុក​ចិត្ត និង​គោ​រព​ស្រ​ឡាញ់។

បង​សើុង​អ៊ុយ។

ក្នុង​នាម​ជា​លេខា​សា​ខា​បក្ស បង​សើុង​អ៊ុយ យល់​ច្បាស់​ពី​ស្ថាន​ភាព​គ្រួ​សារ​ប្រ​ជា​ជន ដូច្នេះ បង​តែង​បំ​ពេញ​តួនា​ទី ភារ​កិច្ច​របស់​ខ្លួន​បាន​ល្អ​ជា​និច្ច។ ពិ​សេស គាត់​យល់​ពី​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន ម៉្លោះ​ហើយ​ពេល​មាន​កម្ម​វិធី គម្រោង ឬ​គោល​នយោ​បាយ​វិនិ​យោគ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រី​ក្រ គឺ​គាត់​ស្នើ​សុំ​ផ្ដល់​អា​ទិភាព វិនិ​យោគ​ដល់​ភូមិ​ភ្លាម។ ទន្ទឹម​នឹង​នោះ បែង​ចែក​ការ​ងារ​ជាក់​ស្ដែង​ដល់​បក្ខ​ជន​គ្រប់​រូប ដែល​ជា​អង្គ​ការ​មហា​ជន​ត្រួត​ពិនិត្យ ដើម្បី​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព លំ​នឹង​ជីវ​ភាព។ បង​សើុង​អ៊ុយ ឱ្យ​ដឹង៖ “ភូមិ​នេះ​មាន​គ្រួ​សារ​ខ្មែរ​ជាង ៩០% ហើយ​ជា​ភូមិ​ក្រ​បំ​ផុត​ក្នុង​ឃុំ ដូច្នេះ​គ្រប់​យ៉ាង​ដែល​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​គឺ​ខ្ញុំ​ធ្វើ។ រាល់​ការ​ងារ​ពិ​និត្យ​ជ្រើស​រើស​ឧបត្ថម្ភ តែង​អនុវត្ត​ជា​សា​ធារ​ណៈ​ទើប​មា​មីង​ដឹង​ច្បាស់។ ផ្ដើម​ពី​នោះ មា​មីង​ខ្នះ​ខ្នែង​ដាំ​ដំ​ណាំ ចិញ្ចឹម​សត្វ និង​លក់​ដូរ ជា​លក្ខណៈ​គ្រួ​សារ​។ល។ មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព”។

មា​មីង​ខ្មែរ​នៅ​ភូមិ​រ៉ាច់​សេន ​រួម​ដៃ​គ្នា​កសាង​ផ្លូវ​ជន​បទ​បៃ​តង​ជ្រះ ​ស្អាត។

ជា​មួយ​នឹង​ការ​គិត​គូរ​ដោយ​អស់​ពី​យក​ចិត្ត​ពី​ថ្លើម​របស់​បង​សើុង​អ៊ុយ គ្រួ​សារ​ក្រី​ក្រ​និង​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ សុទ្ធ​តែ​បាន​បង្ខិត​ជិត​គោល​នយោ​បាយ​ស្ទើរ​តែ​ទាំង​អស់ ដូច​ជា៖ ឧបត្ថម្ភ​បុល​ទុន ផ្ទះ​កូន​ពូជ ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម និង​ឧប​ករណ៍​ពល​កម្ម​ផលិត។ល។ លើស​ពី​នេះ បង​សើុង​អ៊ុយ ថែម​ទាំង​រួម​ជា​មួយ​នឹង​បក្ខ​ជន​ក្នុង​សា​ខា​បក្ស ចលនា​សប្បុ​រស​ជន​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម។ ជា​មួយ​នឹង​ការ​អស់​ពី​ចិត្ត​ពី​ថ្លើម​នោះ បង​សើុង​អ៊ុយ បាន​ប្រ​ជា​ជន​ជំ​នឿ​ទុក​ចិត្ត និង​គោ​រព​ស្រ​ឡាញ់។ អ្នក​មីង​លី​ធី​ឡក ឱ្យ​ដឹង៖ “អា​ស្រ័យ​ពូសើុង​អ៊ុយ ទើប​ខ្ញុំ​បាន​រដ្ឋ​សង់​ផ្ទះ​សម​រម្យ​ជូន​មួយ​ខ្នង ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ រៀង​រាល់​ខែ ពូសើុង​អ៊ុយ នៅ​ទាំង​យក​អង្ករ មី ស្ករ ប៊ី​ចេង។ល។ របស់​សប្បុ​រស​ជន​យក​មក​ជូន​ដល់​ផ្ទះ។ អា​ស្រ័យ​ហេតុ​នោះ មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ដូច​ជា​ខ្ញុំ​មាន​ផ្ទះនៅ មាន​បាយ​ហូប សម្លៀក​បំ​ពាក់ សគុណ​ទាំង​នេះ ខ្ញុំ​ចង​ចាំ​ជានិច្ច”។

បង​សើុង​អ៊ុយ រួម​ជា​មួយ​នឹង​បក្ខ​ជន ចលនា​ប្រ​ជា​ជន​ចូល​រួម​ក​សាង​ជន​បទ​ថ្មី សកម្ម​ពល​កម្ម ផលិត​ជ្រើស​រើស​ទម្រង់​ផលិត​សម​ស្រប​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ; បង្ក​លក្ខណ​សម្បត្តិ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​រៀន​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ ដើម្បី​រក​ចំ​ណូល​លំ​នឹង​ជីវ​ភាព។ បង​ស្រី​តូ​ធី​គឹម​ហឿង ឱ្យ​ដឹង៖ “ពូ​សើុង​អ៊ុយ បាន​ជួយ​គ្រួ​សារ​ខ្ញុំ​ច្រើន​ណាស់ ដូច៖ បុល​ទុន​ដើម្បី​ដាំ​ដំ​ណាំ បញ្ជូន​កូន​ប្រុស​ខ្ញុំ​ទៅ​រៀន​របរ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​នៅ​ក្រុម​ហ៊ុន ម៉្លោះ​ហើយ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង។ អា​ស្រ័យ​ហេតុ​នេះ រយៈ​ពេល​៣​ឆ្នាំ​មក​នេះ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ឈាន​ឡើង​គ្រាន់​បើ”។

ដោយ​ការ​ចូល​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​បង​សើុង​អ៊ុយ ផ្ដើម​ពី​ភូមិ​ក្រី​ក្រ​បំ​ផុត​របស់​ឃុំ បច្ចុប្បន្ន ភូមិ​រ៉ាច់​សេន បាន​ក្លាយ​ជា​ភូមិ​ដែល​មាន​ជាង​គេ (ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ត្រឹម​តែ ០,៥% គឺ​ជា​គ្រួ​សារ​ដែល​គ្មាន​លទ្ធ​ភាព​ពល​កម្ម) របស់​ឃុំ៕

  យ៉ី​អាញ់-ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ