13/01/2025 - 16:02

ផឹក​ថ្នាំ​ព្យា​បាល​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​ខ្លួន​ឯង- ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​មិន​អាច​ស្មាន 

មិន​តិច​ករណី​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម បាន​បោះ​បង់​ការ​ព្យា​បាល​តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ បែរ​មក​ផឹក​ថ្នាំ​ស្រុក ថ្នាំ​បុរាណ បណ្តាល​ឱ្យ​ជំងឺ​វិវត្តន៍​ទៅ​ផ្សេងៗ ពុំ​នោះ​សោត​បណ្តាល​ឱ្យ​ពុល​គំ​រាម កំ​ហែង​ដល់​អា​យុ​ជីវិត​ក៏​មាន។

វេជ្ជ​បណ្ឌិត​ពិនិត្យ​ហ្មត់​ចត់​មុន​ពេល​ឱ្យ​អ្នក​ជំងឺ​ចុះ​ពី​ពេទ្យ។

អ្នក​មីង N.T.L (អា​យុ​៦៦​ឆ្នាំ នៅ​ខេត្ត​វិញ​ឡុង) បាន​កូន​ចៅ​ប្រ​ទះ​ឃើញ​សន្លប់​បាត់​ស្មារតី​ក្នុង​ពេល​កំ​ពុង​សម្រាន្ត ហើយ​ប្រ​ញាប់​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​មី​គឺវ​ឡុង សង្គ្រោះ​ជា​បន្ទាន់។ តាម​ព័ត៌​មាន​ពី​គ្រួ​សារ អ្នក​ជំងឺ​មាន​ប្រវត្តិ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ ២ រយៈ​ពេល​ជិត ២០ ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​ព្យា​បាល មិន​បាន​ជាប់​លាប់។ អ្នក​ជំងឺ​មិន​អនុវត្ត​តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ ប្ដូរ​មក​ផឹក​ថ្នាំ​ស្រុក ឬ​ថ្នាំ​បុរាណ​ដោយ​ខ្លួន​ឯង។

តាម​រយៈ​ការ​ពិនិត្យ​និង​ធ្វើ​តេស្ត​ជា​ចាំ​បាច់ វេជ្ជ​បណ្ឌិត​បាន​ធ្វើ​រោគ​វិនិច្ឆ័យ ឃើញ​ថា​អ្នក​មីង N.T.L ចុះ​ខ្សោយ​សរ​សៃ​វិញ្ញាណ ទឹក​នោម​ផ្អែម ផ្ទុក​អា​ស៊ីត lactic ខ្សោយ​ប្រ​ព័ន្ធ​សរី​រាង្គ គាំង​បេះ​ដូង ខូច​តម្រង​នោម រលាក​សួត រោគ​សញ្ញា cushing មក​ពី​ថ្នាំ​និង​រលាក​ក្រ​ពះ​ជា​ដើម។ ក្រោយ​ពី​នោះ  អ្នក​ជំងឺ​ត្រូវ​បាន​ពិគ្រោះ​ជំងឺ​កម្រិត ២ និង​ប្រ​ញាប់​បញ្ជូន​ទៅ​ផ្នែក​ប្រ​ពោធ​នកម្ម និង​ប្រ​ឆាំង​ជាតិ​ពុល​យ៉ាង​សកម្ម ប៉ះ​ប៉ូវ​ទៅ​តាម​គំនូស​ផែន​ទី គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​ប្រើ​ថ្នាំ អាំង​ស៊ុយ​លីន insulin តាម​រយៈ​ចាក់​បញ្ចូល​ថ្នាំ​ទៅ​ក្នុង​ខ្លួន ដោយ​ជំ​នួយ​សារ​ធាតុ bicarbonat បង្កើន​កម្លាំង​តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាម ទឹក​នោម​និង​អគ្គិសនី​វិភាគ​រៀង​រាល់​ម៉ោង។ ក្រោយ​ពី​រយៈ​ពេល ៤ ថ្ងៃ​សម្រាក​ព្យា​បាល អ្នក​ជំងឺ​ដឹង​ខ្លួន​ឡើង​វិញ បាត់​ក្អួត​ចង្អោរ ហូប​ចុក​បាន​មុខ​ងារ ថ្លើម​តម្រង​នោម ជាតិ​ស្ករ​ក្នុង​ឈាម​ជា​សន្សឹមៗ បាន​ស្រួល​ឡើង​វិញហើយ​បាន​បញ្ជូន​ទៅ​ផ្នែក​ជំងឺ​ក្នុង​ព្យា​បាល​ជា​បន្ត។ ក្រោយ​រយៈ​ពេល​មួយ​សប្តាហ៍​សម្រាក​ព្យា​បាល អ្នក​ជំងឺ​ត្រូវ​បាន​ឱ្យ​ចុះ​ពី​ពេទ្យ​និង​ឱ្យ​មក​ពិនិត្យ​ឡើង​វិញ​តាម​កាល​កំ​ណត់។

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត II ថាច់​ធី​ផល្លា ឱ្យ​ដឹង៖ រយៈ​ពេល​កន្លង ផ្នែក​បាន​ទទួល​និង​ព្យា​បាល​ជា​ច្រើន​ករណី​ប្រ​ហាក់​ប្រ​ហែល​នឹង​អ្នក​មីង N.T.L. ចំ​ពោះ​ករណី​ដែល​មាន​អា​ការៈ​ប្រែ​ប្រួល​ធ្ងន់ នាំ​ទៅ​សង្គ្រោះ​យឺត អ្នក​ជំងឺ​ត្រូវ​ព្យា​បាល​ដោយ​ធ្វើ​ការ​លាង​ឈាម​ជា​បន្ត​បន្ទាប់ ឬ​ក៏​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជីវិត​ផង​ក៏​មាន។

 វេជ្ជ​បណ្ឌិត​ក៏​បាន​ផ្តែ​ផ្តាំ៖ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គប្បី​អនុវត្ត​តាម​វេជ្ជ​បញ្ជា​និង​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​អំពី​ការ​ប្រើ​ថ្នាំ ការ​ហូប​ចុក​និង​ហាត់​ប្រាណ​ដើម្បី​សម្រួល​ជាតិ​ស្ករ​ក្នុង​ឈាម ទប់​ស្កាត់​អា​ការៈ​ជំងឺ​ប្រែ​ប្រួល ពិ​សេស អ្នក​ជំងឺ​វ័យ​ចាស់​ជា​ទូ​ទៅ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ព្រម​ទាំង​ជំងឺ​រុាំ​រ៉ៃ​ផ្សេងៗ​ទៀត ម្ល៉ោះ​ហើយ​បង្កប់​នូវ​ហា​និភ័យ​មាន​អា​ការៈ​ប្រែ​ប្រួល​ដោយ​សា​ជំងឺ និង​ការ​មិន​គោ​រព​តាម​ការ​ព្យា​បាល។ ជា​ពិ​សេស គឺ​អ្នក​ជំងឺ​មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ស្រុក ថ្នាំ​បុរាណ​ដោយ​ខ្លួន​ឯង ដែល​មិន​ច្បាស់​ប្រ​ភព​នោះ​ឡើយ។ ក្នុង​សង្គម​តែង​ឮតៗ​ថា មាន​មុខ​ថ្នាំ​ពី​រុក្ខ​ជាតិ​ដែល​មាន​ប្រ​សិទ្ធ​ភាព​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ប្រ​ភេទ​រុក្ខ​ជាតិ​ទាំង​នោះ មិន​ត្រឹម​តែ​ផ្ទុក​សារ​ធាតុ​ព្យា​បាល​ជំងឺ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ទុក​សារ​ធាតុ​លាយ​ឡំ ឬ​ជាតិ​ពុល​ទៀត​ផង។ ផលិត​ផល​រុក្ខ​ជាតិ​ឱសថ​ដែល​ត្រូវ​បាន​ច្នៃ​ទៅ​ជា​ថ្នាំ ត្រូវ​ឆ្លង​កាត់​ច្រើន​ដំ​ណាក់​ការ​វិទ្យា​សាស្ត្រ​ស្រាវ​ជ្រាវ ពិ​សោធន៍​និង​បច្ចេក​វិទ្យា​ចម្រាញ់​ទំ​នើប។ ការ​យក​ទាំង​ដើម​មក​ធ្វើ​ជា​ថ្នាំ​ផឹក ធ្វើ​ឱ្យ​ថ្លើម តម្រង​នោម ដំ​ណើរ​ការ​ហួស​កម្រិត យូរៗ​ទៅ​បណ្ដាល​ឱ្យ​ចុះ​ខ្សោយ​មុខ​ងារ។ ទន្ទឹម​នឹង​នោះ ឱសថ​បុរាណ​មួយ​ចំ​នួន​ត្រូវ​បាន​ស្ថា​ប័ន​មុខ​ងារ​ពិ​និត្យ​វិភាគ គឺ​មាន​ផ្ទុក​សមាស​ធាតុ​ហាម​ដូច សារ​ធាតុ phenformin ជា​ប្រ​ភេទ​សារ​ធាតុ​មាន​ប្រ​សិទ្ធ​ភាព​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្តែ​មាន​ផល​រំ​ខាន​ជា​ច្រើន ពុំ​នោះ​សោត​អាច​បណ្តាល​ឱ្យ​ស្លាប់​ក៏​មាន ត្រូវ​បាន​ហាម​ប្រើ​ប្រាស់​ក្នុង​ប្រ​ទេស​ជា​ច្រើន។ ចំ​ពោះ​អ្នក​ជំងឺ​ប្រើ​ប្រាស់​ឱសថ​បុរាណ​ដែល​មាន​ផ្ទុក​សមាស​ធាតុ​ដូច​ខាង​លើ​មួយ​រយៈ​ពេល អាច​នឹង​បណ្តាល​ឱ្យ​មាន​អា​ការៈ​ប្រែ​ប្រួល​ធ្ងន់​ធ្ងរ មាន​ករណី​ជា​ច្រើន​សង្គ្រោះ​មិន​ទាន់៕

  អត្ថ​បទ រូប៖ ធូ​សឿង-ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ