តាមប្រសាសន៍លោក គីហីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ខេត្តតែងយកចិត្តទុកដាក់អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនរួមជាតិភាគតិច។ ហេតុនេះ ជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិមានភាពរីកចម្រើនជាលំដាប់។
សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកហ៊ីមឡាម ប្រគំភ្លេងពិណពាទ្យ។
រូបថតសហការីផ្តល់
រយៈពេលកន្លង ខេត្តហូវយ៉ាង បានឧបត្ថម្ភភ្លេងពិណពាទ្យ សម្លៀកបំពាក់ដល់វត្តខ្មែរ និងក្លឹបសិល្បៈជនជាតិខ្មែរ។ ក្រៅពីនោះ ភូមិភាគនៅទាំងបង្ហាត់ភ្លេងពិណពាទ្យជូនដល់សាលាជនជាតិអន្តេវាសិកទៀតផង។ អាស្រ័យការឧបត្ថម្ភទាំងនេះ អង្គភាពនានាមានភាពងាយស្រួលរៀបចំបង្រៀននិងប្រគំភ្លេងពិណពាទ្យ សម្ដែងសិល្បៈយូរកេរ អាយ៉ៃជាដើម។ ពិសេស គឺការងារអភិរក្សវប្បធម៌នៅតាមសាលារៀនបានសិស្សានុសិស្សចូលរួមច្រើនកុះករ។ ប្អូនលីច័ន្ទធន សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកហ៊ីមឡាម ឱ្យដឹង៖ “ពីមុននេះ ប្អូនច្រើនទៅកាន់វត្តទស្សនាការប្រគំភ្លេងពិណពាទ្យ។ ចាប់តាំងពីចូលរៀនសាលាអន្តេវាសិក ប្អូនបានគ្រូបង្ហាត់បង្រៀនភ្លេង ម្ល៉ោះហើយ នៅពេលសាលារៀនរៀបចំកម្មពិធីអ្វីមួយ គឺប្អូនតែងចូលរួមប្រគំជានិច្ច។ ឃើញប្អូនចេះភ្លេងពិណពាទ្យ ពេលឱកាសបុណ្យទានក្នុងវត្ត ប្អូនបានក្រុមភ្លេងពិណពាទ្យអញ្ជើញចូលរួម។ ប្អូនពិតជាមានអារម្មណ៍រីករាយនិងមោទនៈភាពណាស់ពេលបានចូលរួមប្រគំដូច្នេះ”។
យោងតាមប្រសាសន៍លោក គីហីវថាញ ខេត្តតែងបង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិភាគតិចលើភូមិសាស្រ្តសកម្មភាពនិងពង្រីកតម្លៃវប្បធម៌។ តួយ៉ាងការអភិរក្សភាសា អក្សរសាស្រ្ត ផ្នែកអប់រំបានម្ចាស់ការបង្រៀនអក្សរខ្មែរនៅតាមសាលារៀនដែលមានសិស្សជនជាតិភាគតិចរៀនច្រើន។ ទំនៀមទម្លាប់ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច ត្រូវបានភូមិភាគថែរក្សានិងពង្រីកតាមរយៈការរៀបចំយ៉ាងមហោឡារិកពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិច មានដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក និងបុណ្យង្វៀនទីវជាដើម។ ទន្ទឹមនឹងនោះ ភូមិភាគនានាក៏អនុវត្តល្អការងារកសាងផ្នត់រស់នៅអារ្យធម៌ លុបបំបាត់អបិយជំនឿនិងទម្លាប់ឱនថយ រួមចំណែកជំរុញវប្បធម៌-សង្គមក្នុងតំបន់ជនជាតិភាគតិចរីកចម្រើន។
លោកសើុងគិត អ្នកមានប្រជាប្រិយនៅឃុំសាភៀង ស្រុកឡុងមី បានឱ្យដឹង ការដែលរដ្ឋឧបត្ថម្ភសម្លៀកបំពាក់ ឧបករណ៍ភ្លេង ដើម្បីរក្សាទម្រង់សិល្បៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ បានជួយឱ្យជីវភាពស្មារតីរបស់ជនរួមជាតិ មានការរីកចម្រើន រួមចំណែកពង្រីកតម្លៃវប្បធម៌ ប្រពៃណីល្អប្រសើររបស់ជនរួមជាតិខ្មែរ រួមបញ្ចូលក្នុងអត្តសញ្ញាណវប្បធម៌ពិសេសរបស់ទូទាំងប្រទេស៕
ហាថាញ - ថាច់ធី