តាមប្រសាសន៍លោក ង្វៀងមិញហ្វី ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ អាស្រ័យដោយការរៀបចំផ្សព្វផ្សាយនូវលក្ខឋានត្រូវតាមកិច្ចចង្អុលការរបស់ថ្នាក់លើ ទើបការអនុវត្តសង្កាត់ស៊ីវិល័យឆ្នាំ ២០២៤ នៅភូមិភាគមានប្រសិទ្ធភាព។
ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរីកចម្រើន រួមចំណែកកសាងសង្កាត់ទ្រឿងឡាក
ក្លាយជាសង្កាត់ស៊ីវិល័យ។
សង្កាត់ទ្រឿងឡាក បានឃោសនា ផ្សព្វផ្សាយដោយរូបភាពជាច្រើន ដូច៖ តាមរយៈសន្និបាតផ្សព្វផ្សាយផែនការកសាង សង្កាត់សម្រេចបទដ្ឋាន “ក្រុងស៊ីវិល័យឆ្នាំ ២០២៣-២០២៤ ដោយមានការចូលរួមពីសំណាក់ទូទាំងកម្មាភិបាល អ្នករដ្ឋការសង្កាត់និងគណៈកម្មការប្រជាជននៅមណ្ឌលនានា; ការប្រជុំសាខាបក្ស គណៈកម្មការប្រជាជនមណ្ឌល អង្គការមហាជននានា សាខាសមាគម គួបផ្សំនឹងរាល់សន្និសីទសារព័ត៌មាន ប្លុកស្ថាប័ន រាល់ការជួបប្រាស្រ័យពលរដ្ឋនៅភូមិសាស្ត្រ៘ ទន្ទឹមនឹងនោះ សង្កាត់ថែមទាំងចង្អុលការស្ថានីយផ្សាយសំឡេងចុះព័ត៌មានផ្សព្វផ្សាយលើកកម្ពស់ សង្កាត់ស៊ីវិល័យដើម្បីកម្មាភិបាល បក្ខជន សម្ព័ន្ធយុវជន សមាជិកនិងប្រជាជនក្តាប់ច្បាស់នូវខ្លឹមសារ លក្ខឋានកសាងសង្កាត់ស៊ីវិល័យ។ អាស្រ័យហេតុនោះ រាល់លក្ខឋានតែងសម្រេច ក្នុងនោះ លេចធ្លោដូច៖ រាល់សំណង់សាធារណៈដែលកសាងថ្មីត្រូវតាមគម្រោងអភិវឌ្ឍ; មានសំណង់សមស្រប ធានាបទដ្ឋានស្តង់ដារសាងសង់ជាធរមាន។ តាមដងផ្លូវលើភូមិសាស្ត្រសង្កាត់ត្រូវបានចាក់កៅស៊ូឬក្រាលបេតុងថ្មីតាមគម្រោងអភិវឌ្ឍ; តាមដងផ្លូវធំតែងមានចិញ្ចឹមថ្នល់អគ្គិសនី អុជបំភ្លឺ ដើមឈើចោលម្លប់ត្រជាក់។ រីឯលក្ខឋានអំពីបរិស្ថាននិងសុវត្ថិភាពចំណីអាហារក៏ត្រូវបានអនុវត្តយ៉ាងល្អ ខណៈពេលអាជីវកម្មមូលដ្ឋាន ផលិតធ្វើអាជីវកម្ម គ្រួសារធ្វើអាជីវកម្ម ឯកជនគ្រួសារប្រជាជនលើភូមិសាស្ត្រសម្រេចបទដ្ឋាននៃអនាម័យបរិស្ថានតាមការកំណត់; កាកសំណល់ទឹកកខ្វក់ និងសំរាមត្រូវបានប្រមូល វិនិច្ឆ័យត្រូវតាមការកំណត់៘
ជនរួមជាតិខ្មែរនៅសង្កាត់ទ្រឿងឡាក ចូលរួមប្រឡងដាលអំបុក។ ការកសាងសង្កាត់ស៊ីវិល័យនៅទ្រឿងឡាក តែងផ្សារភ្ជាប់នឹងអភិរក្សនូវតម្លៃវប្បធម៌ប្រពៃណី។
ពិសេសគឺលក្ខឋានអំពីការអប់រំនិងបណ្តុះបណ្តាល អត្រាអគារសិក្សារាល់កម្រិត ចាប់ពីមត្តេយ្យដល់អនុវិទ្យាល័យសម្រេចបទដ្ឋានតាមការកំណត់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ហើយយ៉ាងហោចណាស់មានអគារសិក្សាលើភូមិសាស្ត្រ ៦០% ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ។ អាស្រ័យដោយមានសាលាសមរម្យ ការងារឧត្តានកម្មអប់រំ រាល់កម្រិតក៏បានសម្រេចបទដ្ឋានតាមការកំណត់៘ អ្នកមីងយឿងធីសាផា នៅមណ្ឌលប៊ិញឡើយ ឱ្យដឹង៖ “សាលារៀនមានភាពសមរម្យ កូនចៅជនជាតិខ្មែរបានទទួលផលពីគោលនយោបាយពិសេសដោយឡែករបស់រដ្ឋ ម្ល៉ោះហើយមណ្ឌលលូតាកែវនេះ គ្មានសិស្សបោះបង់ការរៀនសូត្រឡើយ”។
លោកមិញហ្វី អះអាងបន្ថែម៖ លើមូលដ្ឋានដែលសម្រេចបាន គណៈកម្មាធិការប្រជាជន សង្កាត់បន្តម្ចាស់ការពិនិត្យវាយតម្លៃពីកម្រិតដែលសម្រេចបានរបស់លក្ខឋាននីមួយៗនៅមណ្ឌលទាំង ១២ បើប្រៀបធៀបនឹងការកំណត់។ ផ្តើមពីនោះ កសាងផែនការកំណត់ច្បាស់នូវបែបបទកសាងក្រុងស៊ីវិល័យឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ៕
ហាថាញ- លីសៀ