ទូទាំងខេត្តអាងយ៉ាង មាន២៨ជនជាតិភាគតិច ដោយមានប្រជាជនប្រមាណ ៩៧.៥៥៥ នាក់ ស្រូបអត្រាជាង៥%នៃចំនួនប្រជាជនទូទាំងខេត្ត។ ក្នុងនោះ ជនរួមជាតិខ្មែរមានចំនួនច្រើនជាងគេ គឺប្រមាណ ៧៥.៨៨០ នាក់។ រយៈពេល៥ឆ្នាំកន្លង ខេត្តអាងយ៉ាងបានផ្ដោតការយកចិត្តទុកដាក់ចាត់ចែងប្រភពកម្លាំង ដើម្បីអនុវត្តគោលនយោបាយជនជាតិ អនុវត្តកិច្ចសហការចាត់ចែងប្រភពកម្លាំងជាច្រើនដើម្បីលើកស្ទួយជីវភាពសម្ភារៈ ស្មារតីដល់ជនរួមជាតិ។
ជីវភាពតំបន់ជនរួមជាតិភាគតិចនៅខេត្តអាងយ៉ាង កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្លងតាមរយៈនោះ ការអនុវត្តកម្មវិធី ១៣៥ ឆ្នាំ ២០២០ គិតជាតម្លៃទឹកប្រាក់ជាង ៣៥ ពាន់លានដុង ខេត្តបានកសាងជួសជុល រក្សាសំណង់ជាច្រើន និងគម្រោងឧបតម្ភអភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិតនិងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ បណ្តុះបណ្តាលកម្មាភិបាលឃុំនិងប្រជាជន ដោយមានទម្រង់អភិវឌ្ឍការផលិតជាច្រើន ដូច៖ បណ្តុះផ្សិតចំបើងក្នុងរោង ចិញ្ចឹមអន្ទង់ ចិញ្ចឹមគោ បច្ចេកទេសដាំបន្លែសុវត្ថិភាព។ល។ ចំពោះកម្មវិធីឱ្យបុលឥណទានសម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ ខេត្តបានរំសាយថវិកាឱ្យបុលទុនដល់ប្រជាជន ១៧៧ គ្រួសារ។ ផ្តើមពីទុនកម្ចី ជនរួមជាតិភាគតិចជួសជុលផ្ទះសម្បែង បង្វែរហេដ្ឋារចនាសម្ព័ន្ធដំណាំនិងបង្កបង្កើនផល។ល។
កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ(កម្មវិធី) ត្រូវបានផ្សព្វផ្សាយនៅខេត្តអាងយ៉ាង រួមមានគម្រោង ចំនួន ៩ និងអនុគម្រោងចំនួន ១២ ដែលពាក់ព័ន្ធដល់ក្រសួង ផ្នែកមជ្ឈិម ធ្វើការណែនាំដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ១៧១៩/ QĐ-TTg ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផ្តល់សច្ចាប័នលើកម្មវិធី។ យោងលើមូលដ្ឋាននោះ គណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ឱ្យអង្គភាពមន្ទីរ ផ្នែកចំនួន ៩ និងស្រុក ទីរួមខេត្តចំនួន ៥ ទទួល ដើមទុនធ្វើជាម្ចាស់វិនិយោគ។ សរុបទុនដែលបានប្រគល់ ដំណាក់កាល ២០២១-២០២៥ ប្រមាណ ៣៧៥ ពាន់លានដុង; ក្នុងនោះ ទុនវិនិយោគអភិវឌ្ឍដំណាក់កាល ២០២១- ២០២៥ ប្រមាណ ១៨៨,៨ ពាន់លានដុង។ លទ្ធផលរំសាយប្រភពទុនវិនិយោគអភិវឌ្ឍដល់ខែកញ្ញា ឆ្នាំ ២០២៤(រួមទាំងប្រភពទុនដែលសេសសល់ពីឆ្នាំមុនៗ) គឺជាង៣០ពាន់លានដុង សម្រេច៥៩,៥%។ ប្រភពទុនទាំងនេះ ខេត្តឧបត្ថម្ភដីសង់ផ្ទះជូនប្រជាជនបាន ៣១៧ គ្រួសារ; ឧបត្ថម្ភសង់លំនៅឋានជូនប្រជាជនបាន ១.០៩០ គ្រួសារ; ផ្ទេរមុខរបរជូនប្រជាជនបាន ៣៥៨ គ្រួសារ។ ទន្ទឹមនឹងនោះ ខេត្តក៏បានវិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅតាមឃុំ ភូមិលំបាកខ្លាំងបាន ៥៩ សំណង់; ឧបត្ថម្ភដល់ឃុំចំនួន ៣ ចាកផុតពីភូមិសាស្រ្តលំបាកខ្លាំង; និងភូមិចំនួន ៥ ចាកផុតពីភូមិសាស្រ្តភូមិលំបាកខ្លាំង៘
លោកង្វៀងភូ ប្រធានគណៈជនជាតិខេត្តអាងយ៉ាង ឱ្យដឹង៖ អាងយ៉ាងបានកៀរគរបែងចែក ប្រើប្រាស់គ្រប់គ្រងមានប្រសិទ្ធភាពនូវប្រភពកម្លាំងដើម្បីវិនិយោគអភិវឌ្ឍ បង្កការវិវត្តន៍ជាមូលដ្ឋានអំពីសេដ្ឋកិច្ចវប្បធម៌សង្គមនៅតំបន់ជនរួមជាតិភាគតិច។ ក្រៅពីនេះ ខេត្តក៏បានផ្តោតសំខាន់ទៅលើលក្ខណៈពិសេសនៃតំបន់ជនជាតិភាគតិចនីមួយៗ ក្នុងការកំណត់និងរៀបចំអនុវត្តគោលនយោបាយជនជាតិ; មានយន្តការជំរុញលក្ខណៈជាវិជ្ជមាន ឆន្ទៈខ្លួនទីពឹងខ្លួនរបស់ជនរួមជាតិភាគតិច។ អាស្រ័យហេតុនោះ ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងជនរួមជាតិភាគតិចរបស់ខេត្ត មានជំហានរីកចម្រើនគួរជាទីមោទនៈ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិត្រូវបានលើកស្ទួយ។ អត្រាគ្រួសារក្រីក្រពហុវិមាត្ររបស់ខេត្តអាងយ៉ាង ដំណាក់កាល២០១៩-២០២៣ កាត់បន្ថយមធ្យមភាគ ១% ក្នុងមួយឆ្នាំ; គ្រួសារជនជាតិភាគតិចក្រីក្រកាត់បន្ថយមធ្យមភាគ ៣,១,% ក្នុងមួយឆ្នាំ៕
ថាញឡុង- លីសៀ