16/12/2024 - 09:18

មិន​បើក​ផ្លូវស​ម្រាប់​យាន​ជំ​និះ​អា​ទិភាព នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​៨​លាន​ដុង 

ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក ឆ្នាំ​២០០៨ បាន​កំ​ណត់ យាន​ជំ​និះ​ដូច​ខាង​ក្រោម​នេះ មាន​សិទ្ធិ​អា​ទិភាព​បើក​បរ​ទៅ​មុន​យាន​ជំ​និះ​ដ​ទៃ នៅ​ពេល​ឆ្លង​កាត់​ផ្លូវ​ប្រ​សព្វ​គ្នា​ពី​ទិស​ណា​មួយ​តាម​លំ​ដាប់​លំ​ដោយ៖ រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​កំ​ពុង​អនុវត្ត​ភារ​កិច្ច; រថ​យន្ត​យោ​ធា រថ​យន្ត​នគរ​បាល​ក្នុង​បេ​សក​កម្ម​បន្ទាន់ ក្រុម​រថ​យន្ត​ដែល​នគរ​បាល​ដឹក​នាំ​ផ្លូវ; រថ​យន្ត​សង្រ្គោះ​អ្នក​ជំងឺ​ដែល​កំ​ពុង​អនុវត្ត​ភារ​កិច្ច សង្រ្គោះ​បន្ទាន់; រថ​យន្ត​ថែ​រក្សា​ទំ​នប់ រថ​យន្តអនុវត្ត​ភារ​កិច្ច​ជម្នះ​គ្រោះ​ធម្ម​ជាតិ ជំងឺ​ឆ្លង​រាល​ដាល ឬ​រថ​យន្ត​ដែល​អនុវត្ត​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​បន្ទាន់ តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់; ក្បូន​រថ​យន្ត​ដង្ហែ​សព្វ។ ពេល​មាន​សញ្ញា​អំពី​រថ​យន្ត​ដែល​មាន​សិទ្ធិ​អា​ទិភាព អ្នក​ចូល​រួម​ចរា​ចរណ៍​ត្រូវ​បន្ថយ​ល្បឿន ជៀស​ឬ​ឈប់​យាន​ជំ​និះ​ក្បែរ​ចិញ្ចើម​ផ្លូវ​ខាង​ស្ដាំ​ដៃ​ដើម្បី​បើក​ផ្លូវ; ហាម​រា​រាំង​យាន​ជំ​និះ ដែល​មាន​សិទ្ធិ​អា​ទិភាព។

រូប​ជា​ឧទា​ហរណ៍ ។

យោង​តាម​អនុ​ក្រឹត្យ​លេខ ១០០/​២០១៩/​NĐ-CP និង​អនុក្រឹត្យ​លេខ​១២៣​/២០២១​/NĐ-CP ធ្វើ​វិសោធន​កម្ម​អនុក្រឹត្យ​លេខ ១០០/ ​២០១៩/​NĐ-CP៖ អ្នក​បើក​បរ​រថ​យន្ត​និង​យាន​ជំ​និះ​ស្រ​ដៀង​គ្នា​មិន​បើក​ផ្លូវ ឬ​រា​រាំង​យាន​ជំ​និះ​មាន​សិទ្ធិ​អា​ទិភាព​ដែល​កំ​ពុង​បញ្ចេញ​សញ្ញា​អា​ទិភាព​អនុវត្ត​ភារ​កិច្ច នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៦-៨​លាន​ដុង។ ក្រៅ​ពី​ពិន័យ​ជា​ប្រាក់ អ្នក​បើក​បរ​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ពិន័យ​បន្ថែម គឺ​ដក​ហូត​ប័ណ្ណ​បើក​បរ​រយៈ​ពេល​ពី​២-៤​ខែ។ អ្នក​បើក​បរ​ម៉ូតូ​មិន​បើក​ផ្លូវ ឬ​រា​រាំង​យាន​ជំ​និះ​ដែល​មាន​សិទ្ធិ​អា​ទិភាព​អនុវត្ត​ភារ​កិច្ច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ពី ១-២ លាន​ដុង។ ក្រៅ​ពី​ពិន័យ​ជា​ប្រាក់ អ្នក​បើក​បរ​ដែល​ប្រ​ព្រឹត្ត​ល្មើស​នឹង​ត្រូវ​ពិន័យ​បន្ថែម ដោយ​ការ​ដក​ហូត​ប័ណ្ណ​បើក​បរ​រយៈ​ពេល​ពី ១- ៣​ខែ​ទៀតផង៕

                                តៀក​ញ៉ុង - ថាច់​ធី

ចែករំលែកអត្ថបទ