16/12/2024 - 09:18

ហាត់​ប្រាណ​៥​នាទី​ក្នុង​មួយ​ថ្ងៃ អាចគ្រប់​គ្រង​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ 

ក្នុង​ការ​ស្រាវ​ជ្រាវ​ទើប​ប្រ​កាស​ជា​សា​ធារ​ណៈ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​បញ្ជាក់​ថា​ការ​ធ្វើ​លំ​ហាត់​ប្រាណ​រយៈ​ពេល​៥​នា​ទី​រៀង​រាល់​ថ្ងៃ តួ​យ៉ាង​ដូច​ការ​ដើរ​ឡើង​ជម្រាល​ឬ​ដើរ​ឡើង​កាំ​ជណ្តើរ អាច​ជួយ​កែ​លម្អ​ស្ថាន​ភាព​ចំ​ពោះ​អ្នក​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់។

រូប​ជា​ឧទា​ហរណ៍។

តាម​ប្រ​សាសន៍​លោក Emmanuel Stamatakis - អ្នក​ស្រាវ​ជ្រាវ​មក​ពី​សា​កល​វិទ្យា​ល័យ Sydney  (អូ​ស្ត្រា​លី) និង​ជា​អ្នក​សហ​ស្រាវ​ជ្រាវ​នៅ​សមិទ្ធ​កម្ម​ដូច​ពោល​ខាង​លើ ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំ​ណោម​បញ្ហា​សុខ​ភាព​ដែល​គួរ​ឱ្យ​បារម្ភ​បំ​ផុត​លើ​ពិភព​លោក។ ថ្វី​បើ​ដូច្នោះ មិន​ដូច​ជា​មូល​ហេតុ​ចម្បង​មួយ​ចំ​នួន​ធ្វើ​ឱ្យ​បាត់​បង់​ជី​វិត ដោយ​សារ​ជំងឺ​សសៃ​ឈាម​បេះ​ដូង ស្ថាន​ភាព​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​វិធាន​ការ​មួយ​ចំ​នួន​យ៉ាង​ងាយ​ស្រួល​ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ។ តាម​ប្រ​សាសន៍​លោក Emmanuel Stamatakis លំ​ហាត់​ប្រាណ​ត្រឹម​តែ​៥​នាទី​ជា​រៀង​រាល់​ថ្ងៃ គួប​ផ្សំ​នឹង​មេ​លំ​ហាត់​ប្រាណ​កម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល​ខ្លី ក៏​អាច​ជួយ​គ្រប់​គ្រង​ហា​និភ័យ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់។

តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ ការ​ធ្វើ​លំ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់ ២០ នា​ទី ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​កាត់​បន្ថយ​អត្រា​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​២៨%។

លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ គឺ​ផ្អែក​លើ​ការ​វិភាគ​ទិន្ន​ន័យ​អ្នក​ស័្មគ្រ​ចិត្ត​ចូល​រួម​សកម្ម​ភាព​ពិ​សោធន៍​​​ជាង​១៤.​៧០០​នាក់ ដើម្បី​វាយ​តម្លៃ​ពី​ការ​ជាប់​ទាក់​ទង​រវាង​ការ​ហាត់​ប្រាណ​និង​លទ្ធ​ភាព​គ្រប់​គ្រង​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់។ ការ​ស្រាវ​ជ្រាវ​ខាង​លើ​ស្ថិត​ក្នុង​គម្រោង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ មាន​ឈ្មោះ​ថា Prospective Physical Activity, Sitting and Sleep (ProPASS) Consortium” ដឹក​នាំ​ដោយ​សា​កល​វិទ្យា​ល័យ Sydney និង​មហា​វិ​ទ្យា​ល័យ​គរុ​កោ​សល្យ​ឡុង​ដ៍ (UCL-អង់​គ្លេស)។

អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក ប៉ាន់​ស្មាន​ថា លើ​ពិ​ភព​លោក​មាន​មនុស្ស​ពេញ​វ័យ ១,២៨ ពាន់​លាន​នាក់​ក្នុង​កម្រិត​អា​យុ​ពី ៣០​-៧៩ ឆ្នាំ មាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ ក្នុង​នោះ មាន ៤៦% មិន​ដឹង​ថា​ខ្លួន​មាន​ជំ​ងឺ។ សម្ពាធ​ឈាម​ខ្ពស់​បង្ក​ជា​សម្ពាធ​ខ្លាំង​ដល់​បេះ​ដូង​និង​ជា​មូល​ហេតុ​នៃ​អា​ការៈ​ប្រែ​ប្រួល​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ដ៏​ធ្ងន់​ធ្ងរ មាន​ដូច៖ ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល ជំ​ងឺ​ខ្សោយ​បេះ​ដូង ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង ជំងឺ​គាំង​ឈាម​បេះ​ដូង​ជា​ដើម៕

                          ប្រ​ភព៖ TTXVN - មុនី

ចែករំលែកអត្ថបទ