ដើម្បីតំបន់វាលរាបទន្លេគឺវឡុងអភិវឌ្ឍន៍ឆាប់រហ័សនិងប្រកបដោយចីរភាពការផ្លាស់ប្តូរ បៃតង ផ្លាស់ប្តូរឌីជីថល ផ្លាស់ថ្មីការច្នៃប្រតិដ្ឋ គឺជាតម្រូវការសត្យានុម័តិ ជាជម្រើសយុទ្ធសាស្ត្រ និងអាទិភាពកំពូល។ នេះក៏ជាខ្លឹមសារដែលបានលើកឡើងនៅវេទិកាផ្តើមអាជីពតំបន់វាលរាបទន្លេគឺវឡុង (Mekong Startup) លើកទី ២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សេដ្ឋកិច្ចបៃតង-កម្លាំងចលករថ្មីដើម្បីអភិវឌ្ឍន៍” បានប្រព្រឹត្តឡើងនៅខេត្តដុងថាប។
រូបថតជាឧទាហរណ៍។
ក្រុមអ្នកជំនាញការបានអះអាងថា បណ្តានិន្នាការថ្មីអំពីសេដ្ឋកិច្ចបៃតង កាត់បន្ថយការបំភាយ បូកផ្សំនឹងលទ្ធភាពពង្រីកទីផ្សារកសិផល ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកទេស ផ្តល់អាទិភាពវិនិយោគថ្មីអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ពាណិជ្ជកម្ម បច្ចេកវិទ្យាព័ត៌មាន ។ល។ គឺជាឱកាសដ៏ធំដើម្បីជំរុញការផ្តើមអាជីព។ រាល់វិស័យអំពីកសិកម្មបៃតង បច្ចេកវិទ្យាព័ត៌មានសេវាកម្ម Logistics បណ្តុះបណ្តាលសេវាឧបត្ថម្ភកសិកម្ម អេកូទេសចរណ៍ សុទ្ធសឹងជាវិស័យមានសក្កានុភាពសម្រាប់ការផ្តើមអាជីពនៅតំបន់វាលរាបទន្លេគឺវឡុង ក្នុងដំណាក់កាលខាងមុខ។
លោក ត្រឹងថាញណាម អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ គូសបញ្ជាក់៖ ទម្រង់កសិកម្មជីវបរិស្ថាន រួមបញ្ចូលពហុតម្លៃ អំណោយផលកាក់កប ត្រូវបានផ្សព្វផ្សាយនៅភូមិភាគជាច្រើន ជាក់ស្ដែងដូចជា ទម្រង់សេដ្ឋកិច្ចក្រោមម្លប់ឈើ ទម្រង់ចិញ្ចឹមបង្កង-ស្រូវតំបន់ជ្រោយកាម៉ាវ ទម្រង់បង្វែរការផលិតស្រូវតែមួយមុខ ងាកមកដាំដំណាំច្រើនមុខ ដាំឆ្លាស់របស់ខេត្តដុងថាប តៀងយ៉ាង កាម៉ាវ។ល។ ទម្រង់ផលិតស្រូវគុណភាពខ្ពស់ ផ្សារភ្ជាប់នឹងកំណើនបៃតង ចំណុះគម្រោងអភិវឌ្ឍន៍ចីរភាពផ្ទៃដី ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់និងបំភាយឧស្ម័នទាបនៅតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០៣០។ ទម្រង់អេកូទេសចរណ៍ ទេសចរណ៍កសិកម្មជនបទ។ល។ អាស្រ័យហេតុនេះ ធ្វើឱ្យមុខមាត់តំបន់វាលរាបទន្លេគឺវឡុងមានការផ្លាស់ប្តូរ ជីវភាពប្រជាជនត្រូវបានលើកស្ទួយ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកិច្ចសន្យារបស់រដ្ឋាភិបាល ស្តីពីការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព មានការទទួលខុសត្រូវនិរន្តរភាព និងកិច្ចសន្យាបំបាត់ការបំភាយឧស្ម័នស្មើសូន្យនៅឆ្នាំ២០៥០។
អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព ក្នុងនោះ ការផ្តើមអាជីពគឺជានិន្នាការមិនអាចប្រែក្រឡាស់។ ថ្វីបើដូច្នោះ ដើម្បីដំណាក់ការនេះ ប្រព្រឹត្តទៅដោយរលូននិងសម្រេចបានលទ្ធផលដូចបានរំពឹងទុក គប្បីមានកិច្ចសហការពីភាគីជាច្រើន។ មានមតិជាច្រើនបានលើកឡើងថា រដ្ឋាភិបាលគ្រប់ក្រសួង គណៈ ផ្នែក ដែលពាក់ព័ន្ធនិងភូមិភាគនានា ត្រូវមានគោលនយោបាយឧបត្ថម្ភបុលទុនអាទិភាព ឬទុនបៃតង ដើម្បីបង្កលក្ខណៈសម្រាប់គម្រោងផ្តើមអាជីព បានបង្ខិតជិតប្រភពទុនអាទិភាព ឬកញ្ចប់ជំនួយហិរញ្ញវត្ថុបៃតង ព្រោះការវិនិយោគបៃតងនិងចីរភាព គឺជាការវិនិយោគរយៈពេលមធ្យមនិងរយៈពេលវែង ខុសប្លែកពីចរន្តឥណទានធម្មតា។ កិច្ចការទាំងនេះ ជួយឱ្យអាជីវកម្មផ្តើមអាជីព ផ្តោតលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផល ពិសេស គឺក្នុងដំណាក់កាលដំបូងនៅជួបការលំបាកច្រើនផ្នែកខាងហិរញ្ញវត្ថុ៕
មីថាញ-មុនី