នោះគឺជាទម្រង់ផលិតកម្មមានប្រសិទ្ធភាពរបស់បងសើុង សាវេត កសិករនៅភូមិចុងទ័ព ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ។ បងសាវេត បានអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ដើម្បីអនុវត្តទម្រង់ចម្រុះដាំក្រូចឆ្មារគ្មានគ្រាប់ ផលិតស្រូវនិងចិញ្ចឹមសត្វ ម្ល៉ោះហើយរកបានប្រាក់ចំណូលខ្ពស់។
បងសើុងសាវេត កំពុងថែទាំក្រូចឆ្មារគ្មានគ្រាប់រៀបនឹងប្រមូលផល។
បងសាវេត ឱ្យដឹង៖ “អាស្រ័យឃុំឧស្សាហ៍សហការជាមួយផ្នែកជំនាញ រៀបចំវគ្គថ្នាក់ហ្វឹកហាត់ ផ្លាស់ប្ដូរមុខរបរ ដាំដំណាំរួមផ្សំ វិធីថែទាំស្រូវនិងចិញ្ចឹមសត្វជាដើម។ ជាមួយនឹងដីស្រែ៨កុង ខ្ញុំងាកមកវិនិយោគដាំក្រូចឆ្មារគ្មានគ្រាប់៣កុង ក្រៅពីនោះ ខ្ញុំធ្វើស្រូវដោយអនុវត្តព្រោះជួរតាមវិធានការ “១ត្រូវ ៥កាត់បន្ថយ”។ ប្រើប្រាស់អស់ពីលទ្ធភាពអនុផលកសិកម្ម ដីទំនេរដាំស្មៅ ខ្ញុំចិញ្ចឹមគោ៥ក្បាល។ ដាំក្រូចឆ្មារ គ្មានគ្រាប់៣កុង ដោយសារថែទាំបានល្អ បច្ចុប្បន្ន ក្រូចឆ្មារកំពុងផ្តល់ផ្លែតាមប៉ាន់ស្មានទិន្នផលសម្រេចពី ៣-៥ តោន/កុង/ឆ្នាំ លក់ក្នុងតម្លៃ ១០.០០០-១៥.០០០ ដុង/គ.ក ក្រោយពីទូទាត់ រកចំណេញបាន ២០ លានដុង/កុង/ឆ្នាំ ខ្ពស់ជាងបើប្រៀបធៀបនឹងការផលិតស្រូវ”។
បងសើុងសាវេត កំពុងថែទាំស្រូវ។
ក្នុងមួយឆ្នាំ បងសាវេត ធ្វើស្រែ៣រដូវលើផ្ទៃដី ៥ កុង ទូទាត់រួចចំណេញបាន ៤៥ លានដុង/ឆ្នាំ។ បងថែមទាំងប្រើប្រាស់អស់ពីលទ្ធភាពអនុផលកសិកម្ម ដាំស្មៅចិញ្ចឹមគោ៥ក្បាល ចំណេញ ៣៥ លានដុង/ឆ្នាំ។ ក្រៅពីនេះ បងសាវេត នៅទាំងបើកមូលដ្ឋានរចនាធ្វើសំបុត្របុណ្យ សំបុត្រការ បដាផ្សេងៗ ក្នុងមួយឆ្នាំរកបានប្រាក់ចំណូល ៥០ លានដុង។ អាស្រ័យដោយទម្រង់សេដ្ឋកិច្ចចម្រុះដូចខាងលើ ក្រោយពីទូទាត់ បងសាវេត រកបានប្រាក់ចំណូល ២០០ លានដុង/ឆ្នាំ។
លោក ថាច់ចន្ធី ប្រធានសមាគមកសិករឃុំលឿងហ្វា A ឱ្យដឹង៖ “អនុវត្តគោលការណ៍បង្វែរហេដ្ឋារចនាសម្ព័ន្ធឈើដំណាំសត្វចិញ្ចឹម សមាជិកកសិករសាវេត បានអនុវត្តទម្រង់ផលិតកម្ម ចម្រុះរកចំណូលបាន ២០០ លានដុង/ឆ្នាំ។ រយៈពេលខាងមុខ សមាគមកសិករឃុំជំរុញទឹកចិត្តសមាជិកកសិករបើកពង្រីកទម្រង់ថែមទៀត។ ដើម្បីអនុវត្តទិសដៅខាងលើ សមាគមកសិករឃុំនឹងបង្កើនការចងសម្ព័ន្ធជាមួយធនាគារឱ្យសមាជិកកសិករបុលទុនអភិវឌ្ឍផលិតកម្ម។ ទន្ទឹមជាមួយទុនបដិភាគឱ្យសមាជិកកសិករបុល សមាគមថែមទាំងគួបផ្សំនឹងផ្នែកមុខជំនាញបើកវគ្គ ហ្វឹកហាត់ផ្ទេរវិទ្យាសាស្ត្របច្ចេកទេស ពិសេសគឺ ជំនាញលើការដាំដុះ ចិញ្ចឹមសត្វធានាដល់សមាជិកកសិករ ក្តាប់ច្បាស់ទាន់ពេល រាល់ការជឿន លឿនវិទ្យាសាស្ត្របច្ចេកទេសអនុវត្តល្អក្នុងភាពជាក់ស្តែងដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលទៀតផង”៕
សើុងម៉ាល័យ- លីសៀ