ប៉ុន្មានឆ្នាំកន្លង ការងារផ្សព្វផ្សាយ ចលនាសមាជិកនារីជនជាតិខ្មែរចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្សារភ្ជាប់នឹងដំណោះស្រាយឧបត្ថម្ភប្រភពទុន ត្រូវបានសមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ផ្តោតការយកចិត្តទុកដាក់អនុវត្តល្អ ជួយប្រជាជនរាប់ពាន់គ្រួសារឈានឡើងចាកភាពក្រីក្រដោយចីរភាព។
អ្នកមីង ឡាយធីតឹក (អាយុ៦០ឆ្នាំ) នៅភូមិថើយដុង ឃុំថើយក្វាង ស្រុកហ្គក្វាវ
ចាកផុតពីភាពក្រីក្រអាស្រ័យដោយប្រភពទុនអាទិភាពពីសាខាធនា
គារគោលនយោបាយសង្គមស្រុកហ្គក្វាវ។
សមាគមសហព័ន្ធនារីខេត្តគៀងយ៉ាង មានសមាជិកជាជនជាតិខ្មែរជាង ២.០០០ នាក់ ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារដែលមានជីវភាពលំបាក។ យោងតាមសមាគមសហព័ន្ធនារីខេត្តគៀងយ៉ាង ចាប់តាំងពីដើមឆ្នាំ ២០២៤ សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានជួយឧបត្ថម្ភសមាជិកនារីខ្មែរជាគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រមាណជាង ១.០០០ គ្រួសារ ដោយទម្រង់ឧបត្ថម្ភជាក់ស្តែងជាច្រើន មានដូច៖ ផ្ទេរជូនទម្រង់របររកស៊ីចិញ្ចឹមជីវិត; ឧបត្ថម្ភបុលទុនអាទិភាពដោយរូបភាពធានាឱ្យបុលទុនពីធនាគារគោលនយោបាយសង្គម មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច; ប្រគល់ជូន “ផ្ទះមេត្តាធម៌” ចលនាបង្កើតក្រុមសហការផលិតផ្សារភ្ជាប់នឹងការជំនួយទុន បច្ចេកទេស មធ្យោបាយផលិតដល់សមាជិកនារី។
ក្នុង ៦ ខែដើមឆ្នាំ ២០២៤ សមាគមសហព័ន្ធនារីខេត្តគ្រប់គ្រងដោយផ្ទាល់នូវកម្មវិធី គម្រោង ចំនួន៧ និងទទួលការប្រគល់សិទ្ធិពីធនាគារគោលនយោបាយសង្គម សរុបទឹកប្រាក់ ២.៣០០ ពាន់លានដុង ដោយមានសមាជិកនៅជំពាក់បំណុលប្រមាណ ៦០.៧០០ លើកនាក់។ ខេត្តក៏បានអនុវត្តកម្មវិធី “មូលដ្ឋាននីមួយៗជួយនារីផ្តើមអាជីព ផ្តើមធ្វើអាជីវកម្មយ៉ាងហោចណាស់បានម្នាក់”។ បច្ចុប្បន្ន មានមូលដ្ឋានចុះបញ្ជីចំនួន ១៤៤ ជួយ សមាជិកនារីបាន ៣៤១ នាក់។
ថ្នាក់ដឹកនាំសមាគមសហព័ន្ធនារីខេត្តគៀងយ៉ាងឱ្យដឹង នៅពេលខាងមុខ អង្គភាពបន្តចង្អុលការដល់សមាគមនារីគ្រប់លំដាប់ថ្នាក់ ពិសេសគឺ នៅមូលដ្ឋានត្រូវបង្កើតបញ្ជីឈ្មោះគ្រប់គ្រងសមាជិកនារីខ្មែរក្រីក្រ ប្រកៀកបន្ទាត់ក្រ ឬគ្រួសារដែលមានជីវភាពលំបាក ផ្តើមពីនោះ កសាងគម្រោងផែនការ ដើម្បីស្វែងរកដំណោះស្រាយឧបត្ថម្ភបានសមស្របនឹងលក្ខណៈគ្រួសារនីមួយៗ។ សមាគមគ្រប់លំដាប់ថ្នាក់ បន្តរក្សានិងពង្រីកទម្រង់ក្រុមឥណទានប្រិតសំចៃ រួមដើមទុនបង្វិលជុំ ទុនទំនេរក្នុងសមាជិក។
ទន្ទឹមនឹងនោះ ក្រុមនារីជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសផ្តល់អាទិភាពដល់សមាជិកនារីខ្មែរដែលមានជីវភាពលំបាក បន្តការរក្សាលើកកម្ពស់គុណភាពទម្រង់បង្កើតការងារដែលមានស្រាប់ ដូច៖ ក្រុមសហការត្បាញកំប្លោកនីហរណកម្ម ក្រុមកាត់ដេរ ឧស្សាហកម្ម ក្រុមធ្វើធូប ក្រុមកាត់ដេរកាបូប ក្រុមត្បាញកៅអីផ្តៅ ក្រុមធ្វើត្រីងៀត។ ផ្សព្វផ្សាយដល់សមាជិកនារីចូលរួមក្រុមសហការ ក្រុមសហករណ៍ផលិតកសិកម្ម ដើម្បីបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល។ សមាគមសហព័ន្ធនារី ខេត្តសហការជាមួយនឹងអង្គភាពនានា បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំវគ្គហ្វឹកហ្វឺនផ្ទេរវិទ្យាសាស្ត្របច្ចេកទេស អនុវត្តបច្ចេកវិទ្យាក្នុងការផលិតកសិកម្ម ជំរុញសកម្មភាពពិគ្រោះយោបល់ ឧទ្ទេសនាមការងារ។ល។ ជួយបងប្អូននារីទទួលបានការងារធ្វើសមស្របនឹងចំណេះជំនាញ គោលបំណងបង្កើនប្រាក់ចំណូលដើម្បីលំនឹងជីវភាព៕
យោង៖ កាសែតប្រជាជន-មុនី