វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមតំបន់ណាមបូ បានសហការជាមួយវិទ្យាស្ថាននយោបាយតំបន់៤ ទើបរៀបចំសិក្ខាសាលាស្ដីពី "ពង្រីកតួនាទីរបស់ប្រព័ន្ធនយោបាយមូលដ្ឋានក្នុងការងារជនជាតិតំបន់តីណាមបូ"។ សិក្ខាសាលាសំដៅស្វែងរកបន្ថែមនូវវិធីសាស្រ្តកៀកជិតពហុទិស ក៏ដូចជាដំណោះស្រាយជាច្រើន សម្រាប់កំណត់ជារូបរាងពង្រីកតួនាទីរបស់ប្រព័ន្ធនយោបាយមូលដ្ឋានក្នុងការងារជនជាតិកាន់តែល្អប្រសើរជាងទៀត នៅតំបន់តីណាមបូនិយាយដោយឡែក និងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិយាយរួម។
ថ្នាក់ដឹកនាំវិទ្យាស្ថាននយោបាយតំបន់៤ និងវិទ្យាស្ថានវិទ្យាសាស្រ្តសង្គមណាមបូ ដឹកនាំអង្គសិក្ខាសាលា។
វាលរាបទន្លេគឺវឡុងជាកន្លែងមានសហគមន៍៤ជនជាតិរស់នៅ គឺ៖ កិញ ខ្មែរ ចាមនិងចិន។ ដោយមានជនរួមជាតិភាគតិច១,៣លាននាក់ ស្រូបអត្រា៧,៥៨%នៃចំនួនប្រជាជនក្នុងតំបន់ និងស្រូបអត្រា៩,២៨% នៃចំនួនជនជាតិភាគតិចទូទាំងប្រទេស ក្នុងនោះ ជាភាគច្រើនគឺជនរួមជាតិខ្មែរ។ ច្រើនឆ្នាំកន្លង បក្សនិងរដ្ឋបានប្រកាសឱ្យប្រើគោលការណ៍ គោលនយោបាយជាច្រើនអំពីការងារជនជាតិដោយទស្សនៈ “ផ្តុំកម្លាំងវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច គឺវិនិយោគអភិវឌ្ឍន៍ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន កាត់បន្ថយគម្លាតនៃកម្រិតជីវភាពជាបណ្តើរៗ ប្រើប្រៀបនឹងតំបន់អភិវឌ្ឍន៍; អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់បណ្តាជនជាតិ រួមចំណែកអនុវត្តជឿនលឿនសមធម៌សង្គម ដើម្បីសម្រេចទិសដៅ “មិនទុកចោលនរណាម្នាក់ឱ្យនៅខាងក្រោយ”។
ទោះបីមានគោលនយោបាយជាច្រើនបានដាក់ចេញ និងសម្រេចប្រសិទ្ធភាពជាជំហានដំបូង ប៉ុន្តែនៅមានភាពខ្វះចន្លោះមួយចំនួនក្នុងការងារនៅតំបន់ជនរួមជាតិភាគតិច។ តាមប្រសាសន៍ សាស្ត្រាចារ្យរង បណ្ឌិត វ៉ូវតឹងហឹង សាកលវិទ្យាធិការរងទទួលបន្ទុកវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមណាមបូ សិក្ខាសាលាគឺជាមូលដ្ឋានកសាងអនុសាសន៍ ពិគ្រោះគោលនយោបាយចំពោះស្ថាប័ន គណៈ ក្រសួង ផ្នែកមជ្ឈិម រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងអង្គការនយោបាយនានាអំពីខ្លឹមសារដែលបានរៀបរាប់ខាងលើ។ មានអត្ថបទ អន្តរាគមន៍ចំនួន១៨ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពខុសៗគ្នា ទាក់ទងដល់ការពង្រីកតួនាទីរបស់ប្រព័ន្ធនយោបាយមូលដ្ឋានក្នុងការងារជនជាតិភាគនៅតំបន់តីណាមបូ។ ខ្លឹមសារជុំវិញបញ្ហាទ្រឹស្តីមូលដ្ឋានច្បាប់និងភាពជាក់ស្តែង ដើម្បីពង្រីកតួនាទីរបស់ប្រព័ន្ធនយោបាយមូលដ្ឋានក្នុងការងារប្រជាចលនានៅតំបន់តីណាមបូ ក្នុងនោះ មានបញ្ហាគោលការណ៍ច្បាប់អភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការចងសម្ព័ន្ធតំបន់ និងបញ្ហាបានដាក់ចេញដល់តំបន់តីណាមបូនាបច្ចុប្បន្ន។ លើកជាសំណើដំណោះស្រាយ អនុសាសន៍គោលនយោបាយ ព្យាករណ៍និន្នាការ; កសាងទ្រឹស្តីនិងសំណើដោះស្រាយដើម្បីធ្វើឱ្យសុក្រឹតគោលការណ៍ច្បាប់ ពង្រីកតួនាទីប្រព័ន្ធនយោបាយថ្នាក់មូលដ្ឋានក្នុងការងារជនជាតិនៅតំបន់តីណាមបូ៕
យោង៖ កាសែតកាម៉ាវ- ប្រែសម្រួល៖ វិមាន