11/11/2024 - 16:47

សុខា​ភិបាល​មូល​ដ្ឋាន​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

សុខា​ភិបាល​មូល​ដ្ឋាន​តំ​បន់​ជន​ជាតិ​ភាគ​តិច​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កាន់​តែ​សុក្រឹត​ ឆ្លើយ​តប​តម្រូវ​ការ​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន។​ ផ្តើម​ពី​នោះ​ សុខា​ភិបាល​មូល​ដ្ឋាន​ក៏​បង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​អ្នក​ជំ​ងឺ​ជា​បណ្តើរ​ៗ​ រួម​ចំ​ណែ​ក​បង្កើន​ចំ​នួន​មនុស្ស​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល។​

អ្នក​ជំ​ងឺ​មក​ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ត្រឿង​ឡាក។​

យោង​តាម​ស្ថិតិ​របស់​ផ្នែក​សុខា​ភិបាល​ក្រុង​កឹង​ធើ ទូទាំង​ក្រុង​មាន​ដំ​ណាក់​សុខា​ភិបាល​ចំ​នួន​៨០ សម្រេច​ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​សុខា​ភិបាល​ឃុំ​ ដំ​ណាក់​សុខា​ភិបាល​ទាំង​ ១០០% គឺ​មាន​វេជ្ជ​បណ្ឌិត​ប្រ​ចាំ​ការ​និង​មាន​សហ​ការី​សុខា​ភិបាល​ចំ​នួន​៥៦៦​នាក់​នៅ​តាម​ភូមិ​មណ្ឌល។​ ពិសេស​ ដំ​ណាក់​សុខា​ភិបាល​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ទាំង​អស់​នៅ​តំ​បន់​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ មាន​ភាព​សមរម្យ​ បាន​បំ​ពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ​ ដើម្បី​បម្រើ​ដល់​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​បឋម​ជូន​ប្រ​ជា​ជន។​ លោក​ ង្វៀង​មិញ​ហ្វី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ត្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ត្រឿង​ឡាក បាន​បំ​ពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​ ដើម្បី​បម្រើ​ដល់​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​បឋម​ជូន​ប្រ​ជាជន​ ថែម​ទាំង​នៅ​ក្បែរ​មណ្ឌល​ចំ​នួន​២ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ នោះ​គឺមណ្ឌល​ប៊ិញ​អៀង​និង​ប៊ិញ​ឡើយ​ ដូច្នេះ​មាមីង​បាន​មក​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​យ៉ាង​ច្រើន​កុះ​ករ។​ ដំ​ណាក់​សុខា​ភិបាល​ បាន​បង្ក​លក្ខណៈ​សម្បត្តិ​ជូន​បុគ្គ​លិក​ម្នាក់​ជា​ជន​ជាតិ​ខ្មែរ​ ទៅ​សិក្សា​ថ្នាក់​វិក្រឹត​ការ​ វេជ្ជ​បណ្ឌិត​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ។​ ក្រៅ​ពី​នោះ​ ដំ​ណា​ក់​សុខា​ភិបាល​នៅ​ទាំង​សហ​ការ​ជា​មួយ​សប្បុរស​ជន​ដើម្បី​មាន​រថ​យន្ត​សង្គ្រោះ​បន្ទាន់​ ដឹក​អ្នក​ជំ​ងឺ​ធ្ងន់​ឡើង​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ដោយ​ឥត​គិត​ថ្លៃ។​ បន្ទាប់​ពី​មាន​សម្ភារៈ​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​ សម្រាប់​បម្រើ​ការ​ងារ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ ប្រ​ជា​ជន​ក៏​ស្ងប់​អា​រម្មណ៍​ពេល​មក​ពិនិត្យ​សុខ​ភាព”។​

ដំ​ណាក់​សុខា​ភិបាល​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​វិញ​ឡុង​ គៀង​យ៉ាង​ ហូវ​យ៉ាង។ល។​ ក៏​បាន​វិនិ​យោគ​កសាង​មាន​ភាព​សម​រម្យ​ បង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​អ្នក​ជំ​ងឺ​ពេល​មក​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​បឋម។​ វេជ្ជ​បណ្ឌិត​ លឺវ​វ៉ាន់​ហាញ់ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឌិញ​អាង​ ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង៖ “ដំ​ណាក់​សុខា​ភិបាល​ ទើប​បាន​វិនិ​យោគ​បង្កើន​កម្រិត​ជួស​ជុល​លាប​ពណ៌​បាន​សម​រម្យ​ ស្អាត​បាត​ អ្នក​ជំ​ងឺ​មក​ពិនិត្យ​ព្យា​បាល​កាន់​តែ​ច្រើន​ឡើង”។​ បច្ចុប្បន្ន​ លក្ខណៈ​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​មាន​ភាព​ផ្លាស់​ប្តូរ​ ការ​ទទួល​ផល​អំ​ពី​សម្ភារៈ ស្មារតី​ក៏​កាន់​តែ​កើន​ឡើង​ផង​ដែរ។​ អ្នក​មីង​ធីបេ​ន នៅ​ឃុំ​ឌិញ​អាង​ ឱ្យ​ដឹង៖ “ពេល​ឈឺ​ យើង​មាន​អា​រម្មណ៍​ពិបាក​ទ្រាំ​ណាស់​ លុះ​មក​ពិនិត្យ​ជំ​ងឺ​នៅ​កន្លែង​មិន​បាន​ស្អាត​បាត​ ជំ​ងឺ​កាន់​តែធ្ងន់​ឡើង។​ ដូច្នេះ​ ពេល​មក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ពិនិត្យ​ជំ​ងឺ​ ឃើញ​ដំ​ណាក់​មាន​ភាព​សម​រម្យ​ មាន​បំ​ពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទំ​នើបៗ​ កង​ជួរ​កម្មា​ភិបាល​ពេទ្យ​រួសរាយ​រាក់ទាក់​ គឺខ្ញុំ​ស្ងប់​អា​រម្មណ៍​ដូច​បាន​ធូរ​ស្រាល​បន្តិច​ដែរ”។​

នៅ​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ ទីរួម​ខេត្ត​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ម្ចាស់​ការ​ថែទាំ​សុខ​ភាព​បឋម​ តែង​បាន​អនុវត្ត​ល្អ​។​ វេជ្ជ​បណ្ឌិត​ តូយ៉ាឡិន ប្រ​ធាន​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​ដុង​ប៊ិញ ឱ្យ​ដឹង៖ “យើង​ខ្ញុំ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ជាប្រ​ចាំ​អំ​ពី​រោគ​រាត​ត្បាត​ របៀប​បង្ការ​ជំ​ងឺ។ល។​ រួច​បិទ​លើ​តា​រា​ងព័ត៌​មាន​នៅ​ដំ​ណាក់​ ដើម្បី​ប្រ​ជា​ជន​មក​ពិនិត្យ​ជំ​ងឺ​អាច​មើល​ឃើញ។​ ក្រៅ​ពី​នោះ​ ដំ​ណាក់​ក៏​បាន​ចាត់​កម្មា​ភិបាល​ម្នាក់​ទទួល​បន្ទុក​ទំ​នាក់​ទំ​នង​ជា​មួយ​បុគ្គ​លិក​ សហ​ការី​សុខា​ភិបាល​នៅ​តាម​ភូមិ​នីមួយ​ៗ​ ធ្វើ​យ៉ាង​ណា​ពេល​មាន​រោគ​រាល​ដាល​កើត​ឡើង​ យើង​អាច​នឹង​ទប់​ស្កាត់​បាន​ទាន់​ពេល​។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​ពិគ្រោះ​យោ​បល់​ជូន​ប្រ​ជា​ជន​ពេល​ត្រូវ​ការ”៕​

                                    ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ