ព្រះតេជព្រះគុណ ថាច់ឧត្តម បច្ចុប្បន្នជានិស្សិតឆ្នាំទី ៣ ផ្នែកភាសាខ្មែរ មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ។ សមណ និស្សិត ថាច់ឧត្តម ជានិស្សិតមួយអង្គក្នុងចំណោមនិស្សិតគំរូឆ្នើម តែងតស៊ូក្នុងការរៀនសូត្រសម្រេចបានស្នាដៃល្អក្នុងរយៈពេលសិក្សាច្រើនឆ្នាំជាប់ៗគ្នា។
ព្រះតេជព្រះគុណថាច់ឧត្តម ក្នុងម៉ោងរៀនវិញ្ញាសាភាសាសារព័ត៌មាន។
សមណនិស្សិត ថាច់ឧត្តម ពិតឱ្យដឹង ក្រោយពីរៀនចប់ថ្នាក់ទី ១១ ដោយសារជីវភាពគ្រួសារខ្វះខាត ម្ល៉ោះហើយអាត្មាភាពត្រូវបោះបង់ការរៀនសូត្រដើម្បីជួយសម្រាលកិច្ចការឪពុកម្ដាយ។ ក្រោយពីមួយរយៈពេលទៅធ្វើការ អាត្មាភាពមានស្មារតីភ្ញាក់រលឹកបានថា មានតែចំណេះវិជ្ជាទេដែលជាការចាំបាច់ ដោយការជំរុញទឹកចិត្តរបស់គ្រួសារក៏ដូចជាគោលបំណងរបស់ខ្លួនផ្ទាល់ អាត្មាភាពសម្រេចចិត្តចូលសាងផ្នួសនៅវត្តស្វាយពក ភូមិស្វាយពក ឃុំឡឺវង៉ីបអាញ ស្រុកថ្កូវ ខេត្តត្រាវិញ។ ក្នុងរយៈពេលបួសរៀន អាត្មាភាពរៀនភាសាខ្មែរនិងបាលីនៅតាមវត្តនានាលើភូមិសាស្ត្រខេត្តត្រាវិញ និងរៀននៅសាលាពុទ្ធិកមធ្យមសិក្សាបាលី-ខ្មែរខេត្ត។ ឆ្នាំ ២០២១ អាត្មាភាពបន្តចុះឈ្មោះរៀនមហាវិទ្យាល័យផ្នែកភាសាខ្មែរនៃសាកលវិទ្យាល័យត្រាវិញ ដោយមានបំណងដើម្បីខ្លួនមានចំណេះដឹងកាន់តែច្រើនក្នុងដំណើរការរៀនសូត្រ។
ព្រះតេជព្រះគុណថាច់ឧត្តម ( គង់ខាងស្ដាំ) ក្នុងម៉ោងរៀនវិញ្ញាសាភាសាសារព័ត៌មាន។
សមណនិស្សិត ថាច់ឧត្តម ពិតឱ្យដឹងបន្ថែម៖ “ក្រៅពីរៀននៅសាលា អាត្មាភាពថែមទាំងឆ្លៀតឱកាសទៅបង្រៀនភាសាខ្មែរនិងបាលីដល់ព្រះសង្ឃនៅវត្តស្វាយពក នៅថ្ងៃសៅរ៍ អាទិត្យទៀតផង។ ក្នុងរដូវវិស្សមកាល អាត្មាភាពចូលរួមបង្រៀនអក្សរខ្មែរដល់កូនចៅជនរួមជាតិខ្មែរដើម្បីឱ្យប្អូនៗបានចេះភាសាជាតិខ្លួន និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ”។
យុវតីនិស្សិត ថាច់ធីយ៉ីប ប្រធានសាលាថ្នាក់ DA២២NNK មហាវិទ្យាល័យភាសាវប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ ឱ្យដឹង៖ “ព្រះគុណម្ចាស់ថាច់ឧត្តម ព្រះអង្គស៊ូទ្រាំលំបាក ឧស្សាហ៍ព្យាយាមរៀនណាស់ ជានិស្សិតដែលលេចធ្លោក្នុងចំណោមវិញ្ញាសាដែលជាមុខជំនាញ។ ព្រះគុណម្ចាស់ស្លូតបូត រួសរាយរាក់ទាក់ ជិតស្និទ្ធនិងមានអធ្យាស្រ័យណាស់។ ព្រះគុណម្ចាស់តែងជួយខ្ញុំក៏ដូចជាមិត្តភក្តិទាំងឡាយក្នុងដំណាក់កាលរៀនសូត្រ និងចូលរួមរាល់សកម្មភាពចលនាក្នុងថ្នាក់”។
គ្រូឧទ្ទេស ថាច់ង៉ុកចូវ បង្រៀនមុខវិជ្ជាបាលីមូលដ្ឋាន ឱ្យដឹង៖ “ព្រះគុណម្ចាស់ថាច់ឧត្តម គឺជានិស្សិតគំរូឆ្នើមក្នុងការរៀនសូត្រ។ ព្រះគុណម្ចាស់រក្សាខ្ជាប់ស្នាដៃរៀនសូត្រល្អក្នុងរយៈពេល ៣ ឆ្នាំបន្តបន្ទាប់ តែងចង់ចេះចង់ដឹងនិងម្ចាស់ការសាកសួរលោកគ្រូអ្នកគ្រូនូវចំណុចត្រង់ណាដែលទាន់ប្រាកដ។ ព្រះគុណម្ចាស់ មានផែនការរៀនសូត្រច្បាស់លាស់ មានទិសដៅជាក់ស្តែងតាមរយៈសកម្មភាពរៀនសូត្រ។ ក្នុងថ្នាក់រៀន ព្រះគុណម្ចាស់ជានិស្សិតមួយព្រះអង្គដែលចុះសម្រុង មានទំនាក់ទំនងល្អ សុភាពរាបសា រក្សាក្រឹត្យក្រម វិន័យសង្ឃ។ ជាសមណនិស្សិតពោរពេញដោយឆន្ទៈ ទោះបីជួបការលំបាក នឿយហត់យ៉ាងណាក៏ដោយ ប៉ុន្តែព្រះគុណម្ចាស់នៅតែជម្នះពុះពារ ឆ្លងកាត់ដើម្បីរៀនសូត្របានល្អជានិច្ច”៕
សើុងម៉ាល័យ- លីសៀ