04/11/2024 - 15:07

ប្រ​សិទ្ធ​ភាព​ក្នុង​ការ​កសាង​កង​កម្លាំង​នគរ​បាល​រៀប​រយ​នៅ​មូល​ដ្ឋាន 

ជា​មួយ​នឹង​ទិស​ស្លោក "គោ​រព​ប្រ​ជា​ជន ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន ពេល​ប្រ​ជា​ជន​ត្រូវ​ការ​ពេល​ប្រ​ជា​ជន​លំ​បាក​គឺ​មាន​នគរ​បាល" កង​កម្លាំង​នគរ​បាល​រៀប​រយ​ថ្នាក់​ឃុំ ​ទី​ប្រ​ជុំ​ជនរបស់​ខេត្ត​បាក​លីវ បាន​ពង្រីក​ល្អ​នូវ​តួនាទី ភារ​កិច្ច​ក្នុង​ការ​ងារ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។

 ​​ នគរ​បាល​ខេត្ត​បាក​លីវ ប្រ​គល់​មធ្យោ​បាយ​ជំ​នាញ​ដល់​កង​កម្លាំង​នគរ​បាល​ឃុំ ទី​ប្រ​ជុំ​ជន។

យោង​តាម​នគរ​បាល​ខេត្ត​បាក​លីវ អង្គ​ភាព​បាន​ចាត់​បញ្ជូន​នគរ​បាល​រៀប​រយ​៥០០​រូប ចុះ​មក​បម្រើ​ការ​ងារ​នៅ​ឃុំ ទីប្រ​ជុំ​ជន​ទាំង​៥៤/៥៤ ដោយ​ធា​នា​ឃុំ​នីមួយៗ​មាន​នគរ​បាល​រៀប​រយ​តិច​បំ​ផុត​៨​រូប ទី​ប្រ​ជុំ​ជន​នីមួយៗ​មាន​តិច​បំ​ផុត​១២​រូប និង​រៀប​ចំ​ឱ្យ​មាន​កម្លាំង​សើុប​អង្កេត​សម្រាប់​នគរ​បាល​ឃុំ ទីប្រ​ជុំ​ជន​ទាំង​១០០% តាម​សេចក្តី​កំ​ណត់​របស់​ក្រ​សួង​នគរ​បាល។ ទន្ទឹម​នឹង​នោះ នគរ​បាល​ខេត្ត​ក៏​បាន​ផ្តល់​មធ្យោ​បាយ​ជាង​១២​.៦០០​គ្រឿង ដល់​នគរ​បាល​ឃុំ ទី​ប្រ​ជុំ​ជន មាន​ដូច៖ រថ​យន្ត​ជំ​នាញ កា​ណូត សម្ភារៈ​កា​រិយា​ល័យ ឧបករណ៍​ជំ​នួយ គ្រឿង​ម៉ា​ស៊ីន​សម្រាប់​អនុវត្ត​ភារ​កិច្ច​ក្នុង​ការ​តស៊ូ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស។

កង​កម្លាំង​នគរ​បាល​ឃុំ ទី​ប្រ​ជុំ​ជន តែង​ម្ចាស់​ការ​ច្បាម​ភូមិ​សាស្ត្រ​ស្តាប់​និង​ដោះ​ស្រាយ​នូវ​មតិ​គោល​បំ​ណង​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន។ ម្ចាស់​ការ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​ភូមិ​ភាគ រៀប​ចំ​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន​និង​បំ​ផុស​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” បាន​ជិត​២.៥០០ លើក ដោយ​មាន​មនុស្ស​ចូល​រួម​ប្រ​មាណ​ជាង​២៦៧​.០០០​លើក​នាក់ អប់រំ​មុខ​សញ្ញា​បំ​ពាន​ច្បាប់​ជាង​៣.៨០០​នាក់ សម្រុះ​សម្រួល​ករណី​វិវាទ​ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​បាន​ជាង​៥០០​ករណី ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​ទម្រង់​ចំ​នួន​២៨៩ និង​អង្គ​ការ​មហា​ជន​ចំ​នួន​៤.៤៤៨ បង្ហាញ​មុខ​ទម្រង់​ចំ​នួន​១២ ពង្រីក​វិសាល​ភាព​១២៤​ទីតាំង ។ល។ ផ្តើម​ពី​នោះ រួម​ចំណែក​លើក​កម្ពស់​គុណ​ភាព​ទម្រង់​បង្ការ​ប្រ​ឆាំង​បទ​ល្មើស កៀរ​គរ​កម្លាំង​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។ ក្រៅ​ពី​នោះ កង​កម្លាំង​នគរ​បាល​ឃុំ ទីប្រ​ជុំ​ជន បាន​ប្រ​ទះ​ឃើញ​មុខ​សញ្ញា​បំ​ពាន​ច្បាប់​១.០៩៦​ករណី ក្នុង​នោះ បញ្ជូន​ទៅ​ស្ថា​ប័ន​សើុប​អង្កេត​៥៥៤​ករណី សួរ​ចម្លើយ​ផ្ទាល់​និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​បាន​៥៤២​ករណី។ ពិន័យ​រដ្ឋ​បាល​៨២៩​ករណី ជា​មួយ​នឹង​ទឹក​ប្រាក់​ពិន័យ​សរុប​ជាង​៣,២​ពាន់​លាន​ដុង កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​មណ្ឌល​ផ្តាច់​ញៀន​ចំ​នួន​៣៧១ មុខ​សញ្ញា​ ឃាត់​ខ្លួន​និង​ចលនា​មុខ​សញ្ញា​តាម​ចាប់​ខ្លួន​ចេញ​សារ​ភាព​ចំ​នួន​៤០​មុខ​សញ្ញា។ល។ លោក​ង្វៀង​ង៉ុក​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​ហូវ ស្រុក​ហ្វា​ប៊ិញ ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​ចាត់​កម្លាំង​នគរ​បាល​រៀប​រយ​ចុះ​មក​មូល​ដ្ឋាន ឃើញ​ថា ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​មាន​ការ​ប្រែ​ប្រួល​ជា​វិជ្ជ​មាន។ ជា​ពិ​សេស កម្លាំង​នគរ​បាល​រៀប​រយ​តែង​ជិត​ដិត ស្និទ្ធ​ស្នាល​នឹង​ប្រ​ជា​ជន ស្តាប់​មតិ​យោ​បល់​របស់​ប្រ​ជា​ជន ផ្អែក​លើ​ប្រ​ជា​ជន​ដើម្បី​ធ្វើ​ការ​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម គិត​គូរ​ដល់​គ្រួសារ​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក មនុស្ស​ចាស់​គ្មាន​ទី​ពឹង កុមារ​កំ​ព្រា។ល។ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព ជីវ​ភាព​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្ត្រ​ឃុំ”។

លោក​វរសេនីយ៍​ឯក ហូ​វៀត​ទ្រីវ នា​យក​នគរ​បាល​ខេត្ត​បាក​លីវ គូស​បញ្ជាក់៖ “កង​កម្លាំង​នគរ​បាល​ឃុំ ទី​ប្រ​ជុំ​ជន ត្រូវ​បាន​បណ្តុះ​បណ្តាល បំ​ពាក់​បំ​ប៉ន លើក​កម្ពស់​វិជ្ជា​ជីវៈ បំផុត​គឺ​ភា​សា​ខ្មែរ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​អភិបាល​កិច្ច​អំពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។ល។ គ្រប់​សមត្ថ​ភាព​ដោះ​ស្រាយ​បញ្ហា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តាំង​ពី​ដំ​បូង​និង​នៅ​មូល​ដ្ឋាន”៕

យ្វីអាញ-ប្រែ​សម្រួល​៖ មុនី

ចែករំលែកអត្ថបទ