នៅរដ្ឋធានីហាណូយ ទើបរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ កសាងនិងធ្វើឱ្យសុក្រឹតក្របខ័ណ្ឌកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្នាក់ជាតិ អំពី “បញ្ហាមូលដ្ឋាន និងចាំបាច់ ស្តីពីជនជាតិភាគតិចនិងគោលនយោបាយជនជាតិនៅវៀតណាម ដល់ឆ្នាំ ២០៣០ (ដំណាក់កាល ទី II)” (ហៅកាត់ថា ក្របខ័ណ្ឌកម្មវិធី)។
លោកស្រី ណុងធីហា អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ និងលោកត្រឹងក្វឹកកឿង នាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រសង្គម មនុស្សសាស្ត្រនិងធម្មជាតិ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសហធិបតីអង្គសិក្ខាសាលា។
ក្របខ័ណ្ឌកម្មវិធីជាមួយទិសដៅផ្តល់មូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ ដើម្បីបន្តការដោះស្រាយបញ្ហាមូលដ្ឋាននិងចាំបាច់ លើកសំណើបំពេញបន្ថែម និងធ្វើឱ្យសុក្រឹតប្រព័ន្ធ ទស្សនៈ គោលការណ៍ គោលមាគ៌ានិងច្បាប់ ស្តីពីជនជាតិភាគតិច ការងារជនជាតិនិងគោលនយោបាយជនជាតិក្នុងស្ថានភាពថ្មី; ការស្រាវជ្រាវកសាងទម្រង់អភិវឌ្ឍន៍ផ្អែកលើមូលដ្ឋានគ្រឹះនៃវប្បធម៌ និងចំណេះដឹង សហគមន៍របស់ជនជាតិភាគតិច ក៏ជាដូចលក្ខណៈពិសសនៅភូមិភាគ ដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចប្រកបដោយចីរភាពរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ។ល។ តាមរយៈការផ្សព្វផ្សាយអំពីខ្លឹមសារ ផលិតផលនៃក្របខ័ណ្ឌកម្មវិធី គឺឈានទៅរកប្រព័ន្ធមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ និងប្រព័ន្ធទ្រឹស្តីអំពីបញ្ហាមូលដ្ឋានជាក់ស្តែងនិងចាំបាច់ ដែលពាក់ព័ន្ធដល់ជនជាតិភាគតិច ការងារជនជាតិនិងគោលនយោបាយជនជាតិ; ប្រព័ន្ធសំណើលើកស្នើចំពោះបក្សនិងរដ្ឋ អំពីទស្សនៈ គោលការណ៍ យន្តការគោលនយោបាយនិងច្បាប់ដែលពាក់ព័ន្ធដល់ជនជាតិភាគតិចនិងការងារជនជាតិ; រាល់វិធានការនិងដំណោះស្រាយនៃការរៀបចំ អនុវត្តជាក់ស្តែងមានប្រសិទ្ធភាព ប្រព័ន្ធគោលនយោបាយជនជាតិ យុទ្ធសាស្ត្រការងារជនជាតិ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំដល់ឆ្នាំ ២០៣០ និងដំណាក់កាលបន្តបន្ទាប់; ប្រព័ន្ធទិន្នន័យអំពីគោលនយោបាយជនជាតិ; ប្រព័ន្ធមូលដ្ឋានគ្រឹះ ដំណោះស្រាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចដល់ឆ្នាំ ២០៤៥។ ផលិតផលអំពីកម្មសិទ្ធិបញ្ញា ក៏ដូចជាគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រឯទៀត។
ក្នុងអង្គសិក្ខាសាលា ក្រុមអ្នកវិទ្យាសាស្ត្រ ក្រុមអ្នកគ្រប់គ្រង បានពិភាក្សា ផ្តល់យោបល់សំខាន់ៗជាច្រើនសម្រាប់ការកសាងក្របខ័ណ្ឌកម្មវិធី។ ការផ្តល់មតិរួមយោបល់ទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត រួមចំណែកផ្តល់នូវខ្លឹមសារសំខាន់ៗក្នុងការរៀបចំតាក់តែងចងក្រងខ្លឹមសារ ទិសដៅ។ល។ ដើម្បីពង្រឹងបន្ថែមមូលដ្ឋានគ្រឹះសម្រាប់ធ្វើឱ្យសុក្រឹតក្របខ័ណ្ឌកម្មវិធី។
ថ្លែងបញ្ជាក់ក្នុងអង្គសិក្ខាសាលា អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ លោកស្រី ណុងធីហា បានកត់សម្គាល់និងសរុបយោបល់សម្រាប់ក្រុមបញ្ហាដំណោះស្រាយ ដើម្បីអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិឱ្យបានល្អប្រសើរនាពេលខាងមុខ ជាពិសេសគឺ ផ្តោតលើផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រអំពីជនជាតិ និងការអនុវត្តផលិតផលវិទ្យាសាស្ត្រទៅក្នុងដំណើរការអនុវត្តការងារជនជាតិនៅតំបន់ជនជាតិ រយៈពេលខាងមុខនឹងសម្រេចបានលទ្ធផលខ្ពស់៕
យោង៖ គណៈកម្មាធិការជនជាតិ-មុនី