ដំណាក់សុខាភិបាលឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ តែងយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយ បង្កើនការយល់ដឹងរបស់ប្រជាជនក្នុងការបង្ការបង្ក្រាបជំងឺឆ្លង។ ហេតុនោះ ជាច្រើនឆ្នាំមកនេះ លើភូមិសាស្ត្រឃុំគ្មានកើតមានជំងឺឆ្លងឡើយ។
ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំផុងភូ។
លោកផាមវ៉ាន់ណាវ ប្រធានដំណាក់សុខាភិបាលឃុំផុងភូ ឱ្យដឹង៖ “ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតម្នាក់ គិលានុបដ្ឋាក២នាក់ គ្រូពេទ្យសម្ភព១ម្នាក់ គ្រូពេទ្យវេជ្ជសាស្ត្របុរាណម្នាក់ និងឱសថការីម្នាក់ ហើយនៅភូមិទាំង៦តែងមានសហការីសុខាភិបាល។ ដើម្បីកាត់បន្ថយទាបបំផុតស្ថានភាពជំងឺឆ្លងកើតមានលើភូមិសាស្ត្រឃុំ ចាប់ពីដើមឆ្នាំ ដំណាក់សុខាភិបាលបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំអំពីកិច្ចសហការជាមួយ គណៈ ផ្នែក អង្គការមហាជន ចូលរួមផ្សព្វផ្សាយ បង្ការបង្ក្រាបជំងឺឆ្លង។ ក្រៅពីនេះ ដំណាក់សុខាភិបាលថែមទាំងសហការជាមួយស្ថានីយផ្សាយសំឡេងឃុំ ធ្វើការផ្សព្វផ្សាយរៀងរាល់សប្តាហ៍ រយៈពេល៣០នាទីក្នុងមួយលើក ផ្ដោតលើខ្លឹមសារបង្ការបង្ក្រាបជំងឺឆ្លងរាលដាល និងជំងឺមិនឆ្លងផ្សេងៗ ព្រមទាំងបង្ការបង្ក្រាបជំងឺគ្រុនឈាម និងជំងឺពងដៃ -ជើង -មាត់។ រៀងរាល់សប្តាហ៍ បុគ្គលិកទទួលបន្ទុកសហការជាមួយសហការីនៅតាមភូមិពិនិត្យមើលចំនួន១០គ្រួសារអំពីសន្ទភាពនៃដង្កូវទឹក ឆ្លងតាមរយៈនោះ ផ្សព្វផ្សាយពីចំណេះដឹងបង្ការជំងឺដល់ប្រជាជន ចាប់ពីដើមឆ្នាំមកទល់ពេលនេះ បានពិនិត្យមើលដង្កូវទឹកចំនួន ១២៥ គ្រួសារ ជូនខិត្តប័ណ្ណ៦២៥សន្លឹក អំពីការបង្ការបង្ក្រាបជំងឺគ្រុនឈាមនិងជំងឺពងដៃ - ជើង- មាត់”។
បងស្រីហ្វិញធីហ្វាង នៅភូមិកិញ្ឆាងកំពុងណែនាំក្មួយៗ កម្ចាត់ដង្កូវទឹកបង្ការជំងឺគ្រុនឈាម។
អ្នកមីងថាច់ធីធ្វី នៅភូមិកិញ្ឆាង ឃុំផុងភូ ឱ្យដឹង៖ “ប្រជាជនក្នុងភូមិជានិច្ចកាលបានបុគ្គលិកសុខាភិបាលឃុំ សហការជាមួយអង្គការមហាជនឃុំនិងភូមិ ផ្សព្វផ្សាយអំពីការបង្ការបង្ក្រាបជំងឺឆ្លងរាលដាល ពិសេសគឺ ជំងឺគ្រុនឈាមនិងជំងឺពងដៃ - ជើង - មាត់។ គ្រួសារខ្ញុំមានកូនចៅតូចៗ ម្ល៉ោះហើយការសម្អាតអនាម័យគឺសំខាន់ណាស់។ មុនពេលទទួលទានអាហារត្រូវលាងដៃដោយសាប៊ូ ជម្រះស្មៅព្រៅជុំវិញផ្ទះ ពាងទឹកត្រូវមានគម្រប ដើម្បីកុំឱ្យមានដង្កូវទឹក បណ្តាលឱ្យកើតមូសនាំឱ្យមានជំងឺគ្រុនឈាម”។ ចំណែក បងស្រីហ្វិញធីហ្វាង នៅភូមិកិញ្ឆាង ឱ្យដឹង៖ “គ្រួសារខ្ញុំតែងម្ចាស់ការក្នុងការបង្ការបង្ក្រាបជំងឺឆ្លងរាលដាលលើមនុស្សដែលផ្នែកសុខាភិបាលបានចុះក្រើនរំលឹក ខ្ញុំត្រេកអរណាស់ ព្រោះរយៈពេលកន្លងគ្រួសារខ្ញុំបានសុខទាំងអស់គ្នា”។
ដំណាក់សុខាភិបាលឃុំផុងភូ បន្តបង្កើនការត្រួតពិនិត្យជំងឺឆ្លងរាលដាល ពិសេសគឺ ជំងឺគ្រុនឈាម និងជំងឺពងដៃ-ជើង-មាត់ និងជំងឺឆ្លងផ្សេងៗទៀត របាយការណ៍ទៅថ្នាក់លើជាបន្ទាន់នៅពេលប្រទះឃើញជំងឺឆ្លងរាលដាលលើភូមិសាស្ត្រឃុំ។ អនុវត្តល្អការងារផ្សព្វផ្សាយបង្ការបង្ក្រាបជំងឺឆ្លងរាលដាល និងអនាម័យសុវត្ថិភាពចំណីអាហារ។ យកចិត្តទុកដាក់ថែទាំសុខភាពប្រជាជន សុខភាពមាតានិងទារក ផែនការគ្រួសារ អនុវត្តល្អការកម្ចាត់មេរោគ ខ្នះខ្នែងផ្សព្វផ្សាយចលនាប្រជាជនអនុវត្តផែនការគ្រួសារ៕
សើុងម៉ាល័យ- លីសៀ