លោកហ្វិញវ៉ាន់ចឿង ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាព ក្រសួងអប់រំនិងបណ្ដុះបណ្ដាល មានប្រសាសន៍ថា ដើម្បីត្រៀមលក្ខណៈសម្រាប់ការចេញវិញ្ញាសាប្រឡងចាប់ពីឆ្នាំសិក្សាថ្មីតាមទិសដៅចំហ ពង្រីកបញ្ញាសមូហភាពទូទាំងផ្នែក ក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានអញ្ជើញអ្នកជំនាញការនៅក្នុង និងក្រៅប្រទេសមកហ្វឹកហាត់ជូនគ្រូបង្រៀននិងគ្រូឧទ្ទេសរាប់ពាន់នាក់ទូទាំងប្រទេសអំពីដំណើរការវិជ្ជាជីវៈ របៀបបង្កើតធនាគារសំណួរប្រឡង។
រូបថតជាឧទាហរណ៍។
ផ្អែកលើលទ្ធផលហ្វឹកហាត់ទាំងនោះ បច្ចុប្បន្ន មន្ទីរអប់រំនិងបណ្ដុះបណ្ដាល កំពុងផ្សព្វផ្សាយឱ្យគ្រូបង្រៀនបង្កើតវិញ្ញាសាប្រឡងតាមរចនាសម្ព័ន្ធទ្រង់ទ្រាយវិញ្ញាសាប្រឡងថ្មី ដើម្បីប្រើប្រាស់ជាប្រភពសម្រាប់បង្កើតធនាគារសំណួរប្រឡង ចាប់ពីឆ្នាំ ២០២៥។
ធនាគារសំណួរប្រឡងនិងវិញ្ញាសាប្រឡងសម្រាប់មុខវិជ្ជាទាំងអស់ ត្រូវបានបង្កើតដោយផ្ដោតលើការវាយតម្លៃសមត្ថភាព។
ឆ្នាំ២០២៥ គឺឆ្នាំដំបូងដែលសិស្សថ្នាក់ទី១២ប្រឡងសញ្ញាបត្រវិទ្យាល័យតាមកម្មវិធីអប់រំចំណេះទូទៅឆ្នាំ២០១៨។
ចាប់តាំងពីការប្រឡងសញ្ញាបត្រវិទ្យាល័យ ឆ្នាំ២០២៥ បេក្ខជនទាំងអស់នឹងប្រឡងចំនួន៤វិញ្ញាសា រួមមាន៖ គណិតវិទ្យា អក្សរសាស្រ្ត និងវិញ្ញាសាជ្រើសរើសចំនួន២ក្នុងចំណោមវិញ្ញាសាខាងក្រោយ (ភាសាបរទេស ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា អប់រំសេដ្ឋកិច្ចនិងច្បាប់ព័ត៌មានវិទ្យានិងបច្ចេកវិទ្យា)។
វិញ្ញាសាអក្សរសាស្រ្តនឹងប្រឡងតាមបែបសរសេរ រយៈពេលធ្វើមេរៀន១២០នាទី; រួមមាន២ចំណែក៖ អានយល់ (៤ពិន្ទុ) និងសរសេរ(៦ពិន្ទុ)។ វិញ្ញាសាក្រៅពីនោះ នឹងប្រឡងតាមបែបធ្វើតេស្ដ ក្នុងនោះ វិញ្ញាសាគណិតវិទ្យាមានរយៈពេលធ្វើមេរៀន៩០នាទី វិញ្ញាសាក្រៅពីនោះនឹងមានរយៈពេលធ្វើមេរៀន៥០នាទី។
ជាពិសេស វិញ្ញាសាអក្សរសាស្រ្តត្រូវបានប្រឡងតាមកម្មវិធីថ្មី ទិន្នន័យភាសាអាចនឹងចេញក្រៅសៀវភៅសិក្សាគោល។ ខណៈពេលនោះ សិស្សនឹងត្រូវបំពេញតម្រូវការលើទិន្នន័យភាសាថ្មីទាំងស្រុង អាស្រ័យហេតុនោះ នឹងបញ្ចប់នូវស្ថានភាពរំពឹងទុកពីវិញ្ញាសាប្រឡង ក៏ដូចជាគ្មាននៅការសិស្សជ្រើសរើសមេរៀនទុក ឬរៀនប្រាសចាកនោះទេ៕
យោងតាមក្រសួងអប់រំនិងបណ្តុះបណ្តាល - ប្រែសម្រួល៖ ថាច់ធី