30/09/2024 - 14:37

ធ្វើ​យ៉ាង​ណា​ដើម្បី​វ័យ​ចាស់​មិន​សូវ​មាន​ជំងឺ​តម្កាត់

តាម​ប្រ​សាសន៍​បណ្ឌិត វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត II ង្វៀង​តៀង​យុង នា​យក​មុខ​ជំ​នាញ Meijibio វៀត​ណាម ដើម្បី​បង្ការ​ដំ​ណាក់​កាល​វ័យ​ចាស់​ជរា​និង​ស្ថាន​ភាព​ទុព្វល​ភាព យោង​ទៅ​តាម​បុគ្គល អា​យុ លក្ខណៈ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ ហើយ​មាន​វិធាន​ការ​ឱ្យ​សម​ស្រប។

ផ្នត់​រស់​នៅ​សកម្ម​ឧស្សាហ៍​ចលនា​ជួយ​បង្កើន​សុខ​ភាព កាត់​បន្ថយ​ហា​និភ័យ​ជំងឺ​តម្កាត់នៅពេលចាស់ជរា។

ដំ​បូង គ្រួ​សារ​នីមួយៗ​ថែ​ទាំ​មនុស្ស​វ័យ​ចាស់ ដោយ​របប​អា​ហារ​បំ​ប៉ន​មាន​លក្ខណៈ​វិទ្យា​សាស្រ្ត គ្រប់​ជីវ​ជាតិ ប៉ុន្តែ​កុំ​ឱ្យ​ហួស​ប្រ​មាណ​ដល់​រាង​កាយ។ ទី​ពីរ ឧស្សាហ៍​ចលនា ធ្វើ​លំ​ហាត់​ប្រាណ​សម​ស្រប​ជា​មួយ​នឹង​សុខ​ភាព​រាង​កាយ​ដើម្បី​ដុត​ថាម​ពល​ដែល​សល់​ពង្រឹង​ភាព​ធន់ ភាព​មាំ​មួន​នៃ​រាង​កាយ។ ភាគ​ច្រើន​មនុស្ស​វ័យ​ចាស់​នៅ​ប្រ​ទេស​យើង​រង​ការ​ឈឺ​ឆ្អឹង​កញ្ចឹងក​ឆ្អឹង​ចង្កេះ និង​សន្លាក់​ក្បាល​ជង្គង់​ជា​ដើម។ មាន​ករណី​ជា​ច្រើន​អសមត្ថ​ភាព​ទាំង​ស្រុង​មុខ​ងារ​ចលនា អង្គុយ​រទេះ​រុញ។ អា​ស្រ័យ​ហេតុ​នោះ ល្អ​បំ​ផុត​គប្បី​បង្ការ​ចាប់​ពី​កម្រិត​សូន្យ មាន​ន័យ​ថា ចាប់​ពី​វ័យ​កុមារ ពេល​ដែល​មិន​ទាន់​មាន​ជំងឺ។

សាស្រ្តា​ចារ្យ​រង បណ្ឌិត ង្វៀង​ធីធី​ធើ ឯក​ទេស ផ្នែក​ត្រួត​ពិនិត្យ​ជំងឺ​តម្កាត់​មិន​ឆ្លង​រាល​ដាល ក៏​បាន​លើក​ឡើង​ពី​កត្តា​ផ្សេងៗ​នៃ​ហា​និភ័យ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ផ្សេងៗ​ ដែល​មិន​ឆ្លង​ពាក់​ពន្ធ័​នឹង​ឥរិយា​បថ ទម្លាប់​និង​ការ​រស់​នៅ​អាច​នឹង​ផ្លាស់​ប្តូរ​បាន។ ទន្ទឹម​នឹង​នោះ បាន​ផ្តល់​អនុ​សាសន៍​ដល់​សហ​គមន៍ ពិសេស​មនុស្ស​វ័យ​ចាស់ គប្បី​កាត់​បន្ថយ​សារ​ធាតុ​រំ​ញោច​ផ្សេងៗ ដូច៖ ស្រា​បៀរ​និង​បារី។ កាត់​បន្ថយ​រាល់​ហា​និភ័យ​ដែល​បណ្តាល​ឱ្យ​ឆ្លង​ជំងឺ​ពី​បរិស្ថាន​អា​កាស​ធាតុ ប្រ​ភព​ទឹក​ប្រ​ភព​ចំ​ណី​អា​ហារ​ផ្អូម​ជូរ​ដែល​ជា​ទី​ប្រ​ជុំ​នៃ​រោគ​ឆ្លង​ផ្សេងៗ​ឬ​បន្សល់​សារ​ធាតុ​គីមី។ល។ ពី​ព្រោះ​ជា​ភ្នាក់​ងារ​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ ហ្សែន​ជា​ប្រ​ភព​នៃ​រោគ​ផ្សេងៗ ក្នុង​នោះ​មាន​ទាំង​ជំងឺ​មហា​រីក​ផង​ដែរ។

ក្រុម​អ្នក​ឯក​ទេស​ក៏​បាន​ផ្តល់​អនុ​សាសន៍​ដល់​គ្រួ​សារ​សាច់​ញាតិ និង​សហ​គមន៍​របស់​មនុស្ស​វ័យ​ចាស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល ឧបត្ថម្ភ​ទាំង​ផ្នែក​សម្ភារៈ​និង​ស្មារតី​ដល់​មនុស្ស​វ័យ​ចាស់​ផង។ ម្យ៉ាង​ទៀត មើល​ថែ​ទាំ​សុខ​ភាព​កាយ​សម្ប​ទា ទន្ទឹម​នឹង​សុខ​ភាព​ស្មារតី​ជួយ​ឱ្យ​មនុស្ស​វ័យ​ចាស់​ចៀស​ផុត​ពី​ជំងឺ​តម្កាត់។

ព្រោះ​ថា​ជំងឺ​មិន​ឆ្លង តែង​កើត​មាន​ដោយ​ឥត​ដឹង​ខ្លួន ខណៈ​ពេល​មាន​អាការៈ​រោគ​នោះ គឺ​ជំងឺ​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ធ្ងន់ ក្នុង​ពេល​នោះ មនុស្ស​វ័យ​ចាស់​គឺ​ជា​មុខ​សញ្ញា​រង​ហា​និភ័យ​ខ្ពស់។ អា​ស្រ័យ​ហេតុ​នោះ លោក​យាយ​លោក​តា​គប្បី​ពិនិត្យ​សុខ​ភាព​ក្នុង​មួយ​ឆ្នាំ​ម្តង ឬ​នៅ​ពេល​មាន​អា​ការៈ​ខុស​ធម្ម​តា ដើម្បី​ប្រ​ទះ​ឃើញ​ព្យា​បាល​បាន​ឆាប់​ទាន់​ពេល មាន​ប្រ​សិទ្ធ​ភាព។

ស្ថិតិ​អំពី​សុខ​ភាព​មនុស្ស​វ័យ​ចាស់​វៀត​ណាម ស​ឱ្យ​ឃើញ៖ ជំងឺ​៤ប្រ​ភេទ​ធំៗ​ដែល​បណ្តាល​ឱ្យ​មនុស្ស​វ័យ​ចាស់​មាន​ជំងឺ​តម្កាត់​ច្រើន​បំ​ផុត​រួម​មាន​សរ​សៃ​ឈាម​បេះ​ដូង មហា​រីក ទឹក​នោម​ផ្អែម និង​ជំងឺ​ស្ទះ​សួត​រុាំ​រ៉ៃ។ ប្រ​ភេទ​ជំងឺ​ទាំង​នេះ ស្រូប​៨១% នៃ​មូល​ហេតុ​ស្លាប់​លើ​មនុស្ស​វ័យ​ចាស់​នៅ​ប្រ​ទេស​យើង។

ក្រៅ​ពី​នេះ ជំងឺ​២​យ៉ាង​គឺ​សម្ពាធ​ឈាម​ខ្ពស់ និង​ទឹក​នោម​ផ្អែម​គឺ​ជា “ឃាត​ករ” លាក់​មុខ កំ​ពុង​កើន​ឡើង​ឆាប់​រហ័ស​ផង​ដែរ។ ជាក់​ស្តែង​មនុស្ស ចាប់​ពី​អា​យុ​៣០-៤៩​ឆ្នាំ មាន​អត្រា​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​២៤% ហើយ​អត្រា​នេះ​លើ​ក្រុម​មនុស្ស​មាន​អា​យុ​ចាប់​ពី​៥០-៦៩​ឆ្នាំ​គឺ​៥២%។ ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម​វិញ មនុស្ស​ចាប់​អា​យុ៣០-៤៩ ឆ្នាំ​មាន​អត្រា​កើត​ជំងឺ​ប្រ​មាណ​៥,៦%, ប៉ុន្តែ​ក្រុម​មនុស្ស​មាន​អា​យុ​ចាប់​ពី​៥០-៦៩​ឆ្នាំ អត្រា​កើត​ជំងឺ​ច្រើន​ជាង​ទ្វេ​ដង កម្រិត១៣,៤%៕

                                 ធូសឿង - លី​សៀ

ចែករំលែកអត្ថបទ