មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/09/2024 - 14:37

យុវ​ជន​ទ្រី​តូង​ជា​មួយ​នឹង​ឆន្ទៈ​ឈាន​ឡើង

ជា​មួយ​នឹង​ចលនា “យុវ​ជន​ទ្រី​តូង សា​មគ្គី​ទទួល​ខុស​ត្រូវ ផ្លាស់​ថ្មី ឈាន​មុខ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី និង​ទី​ក្រុង​ស៊ី​វិល័យ” មាន​សមា​ជិក​សមា​គម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​ជិត ៣.០០០ នាក់​បាន​និង​កំ​ពុង​ពង្រីក​ស្មារតី​ឈាន​មុខ ស្ម័គ្រ​ចិត្ត​ជា​មួយ​នឹង​ឆន្ទៈ ឈាន​ឡើង​ដើម្បី​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ និង​ស៊ី​វិល័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

យុវ​ជន​ទ្រី​តូង ព្រួត​ដៃ​កសាង​ភូមិ​ស្រុក។

ទ្រី​តូង​ជា​ស្រុក​តំ​បន់​ភ្នំ ជន​ជាតិ សាស​នា លក្ខណៈ​សេដ្ឋ​កិច្ច-​សង្គម​នៅ​លំ​បាក​ច្រើន។ ទោះ​បី​ដូច្នោះ​ក្តី ដោយ​ស្មារតី​ប្រ​កប​ដោយ​សុទិដ្ឋិ​និយម សស្រាក់​សស្រាំង​របស់​យុវ​វ័យ មិន​មាន​ភាព​ថម​ថយ​ដោយ​សារ​ប្រ​ការ​នោះ​ឡើយ។ អា​ណត្តិ​កាល ២០១៩​-២០២៤ ចលនា “មួយ​ថ្ងៃ​ដំ​ណឹង​ល្អ​មួយ មួយ​សប្តាហ៍​រឿង​ល្អ​មួយ” អា​ស្រ័យ​សមា​គម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​ស្រុក​បំ​ផុស បាន​យុវ​ជន​គាំ​ទ្រ​យ៉ាង​សកម្ម។ ឆ្លង​តាម​រយៈ​នោះ បាន​ស្ងើច​សរ​សើរ​និងជូន​រង្វាន់​សមូហ​ភាព​ចំ​នួន ៦ និង​បុគ្គល ១៧ នាក់ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូជី​មិញ បាន​ប្រ​ទះ​ឃើញ​យុវ​ជន​ឆ្នើមៗ​លើ​វិស័យ​ផ្សេងៗ ២៩ នាក់ ផ្តល់​កិត្តិ​យស​ដល់​ថ្នាក់​ដឹក​នាំ​យុវ​ជន និង​កម្មា​ភិបាល​សមា​គម​ឆ្នើម ១៤ នាក់។ អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ស្រុក ប្រ​ធាន​សមា​គម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​ស្រុក​ទ្រី​តូង ឡេ​ធី​វៀង​ត្រាង ឱ្យ​ដឹង៖ ជា​ភូមិ​ភាគ​មាន​ខ្សែ​បន្ទាត់​ព្រំ​ដែន​ជាប់​នឹង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហេតុ​នោះ យុវ​ជន​ទ្រី​តូង តែង​សកម្ម​ចូល​រួម​កម្ម​វិធី “ខែ​មីនា ព្រំ​ដែន” និង “មនោ​សញ្ចេត​នា​ព្រំ​ដែន​មាតុ​ភូមិ” ពិសេស ផ្សារ​ភ្ជាប់​ជា​មួយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ចំ​នួន ២ គឺ​ឡាក​ក្វើយ និង​វិញ​យ៉ា (កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង) អនុវត្ត​សំ​ណង់ “បំ​ភ្លឺ​ផ្លូវ​ព្រំ​ដែន” ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត ជូន​អំ​ណោយ​និង​អា​ហា​រូប​ករណ៍​នៅ​តំបន់​ព្រំ​ដែន។ល។ គិត​ជា​ទឹក​ប្រាក់​ជាង ៧០០ លាន​ដុង។

អា​ណត្តិ​កាល ២០១៩​-២០២៤ ចលនា “យុវ​ជន​ទ្រី​តូង សាម​គ្គី ទទួល​ខុស​ត្រូវ ផ្លាស់​ថ្មី ឈាន​មុខ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​និង​ក្រុងស៊ី​វិល័យ” បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង។ សមា​គម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​ស្រុក ឃុំ និង​ទី​ប្រ​ជុំ​ជន​នានា​បង្កើត​បាន ១៥ ក្រុម ដោយ​ទាក់​ទាញ​យុវ​ជន​ចំ​នួន ៣១៤ នាក់​ចូល​រួម​ការ​ពារ​បរិ​ស្ថាន រក្សា​សណ្តាប់​ធ្នាប់​ក្រុង រួម​ចំ​ណែក​កសាង​ដង​ផ្លូវ​ស៊ី​វិល័យ​បាន ១៥ ខ្សែ ដោយ​លក្ខ​ឋាន​ភ្លឺ - បៃ​តង - ជ្រះ - ស្អាត - សុវត្ថិ​ភាព។ យុវ​ជន​ទ្រី​តូង នៅ​ទាំង​ចូល​រួម​សង់​ផ្ទះ​ថ្មី​និង​ជួស​ជុល​ផ្ទះ​មនុស្ស​ធម៌ ផ្ទះ​មិត្ត​ភាព​បាន ២៥ ខ្នង គិត​ជា​ទឹក​ប្រាក់​ជាង ១,១ ពាន់​លាន​ដុង; ជួស​ជុល​ផ្លូវ​ជន​បទ​បាន ៦៤ គីឡូ​ម៉ែត្រ កសាង​ផ្លូវ​បាន ៤០ គីឡូ​ម៉ែត្រ; ចូល​រួម​កម្លាំង​ពល​កម្ម ១.៣៦០ ថ្ងៃ ដើម្បី​កសាង​ស្ពាន​ជន​បទ​ថ្មី​ចំ​នួន ២០ ខ្សែ; ប្រ​មូល​សំ​រាម​កញ្ចប់ ដប​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ចំ​នួន ១២,៧ តោន ដាំ​ដើម​ឈើ​ថ្មី​បាន ១៣៩​.៥១៧ ដើម ដំ​ឡើង​ផ្ទាំង​បដា​ផ្សព្វ​ផ្សាយ​បាន ២២០ ផ្ទាំង; ដំ​ឡើង​និង​ជួស​ជុល​ប្រ​ព័ន្ធ​អគ្គិសនី ទឹក​សុវត្ថិ​ភាព​ជូន​ប្រ​ជា​ជន ១១៧ គ្រួ​សារ; ជូន​ឆា​យា​លក្ខណ៍​អ៊ំ​ហូ​ចំ​នួន ១.៧១៨។ល។ អនុវត្ត​ក្រម​សីល​ធម៌ “ផឹក​ទឹក​នឹក​ប្រ​ភព” យុវ​ជន​ទ្រី​តូង​ចូល​រួម​ជួស​ជុល​តុប​តែង​ផ្នូរ​យុទ្ធ​ជន​ពលី ស្តូប​អនុស្សាវ​រីយ៍ ស្តូប​ជ័យ​ជម្នះ​និង​ជូន​អំ​ណោយ ២.៣៨០ ចំ​ណែក​ដល់​វីរ​មា​តា​វៀត​ណាម និង​គ្រួ​សារ​គោល​នយោ​បាយ សរុប​ទឹក​ប្រាក់​ជាង ៦០០ លាន​ដុង។

អា​ណត្តិ​កាល ២០២៤​-២០២៩ សមា​គម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​ស្រុក​ទ្រី​តូង បន្ត​ពង្រីក​យ៉ាង​ខ្លាំង​ក្លា​នូវ​តួនា​ទីឈាន​មុខ​ច្នៃ​ប្រតិដ្ឋ​របស់​យុវ​ជន ក្នុង​ការ​កសាង​និង​ការ​ពារ​មាតុ​ភូមិ ពិសេស គឺ​ក្នុង​សមា​ហរណ​កម្ម​អន្តរ​ជាតិ ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ រួម​ចំ​ណែក​អនុវត្ត​ជាក់​ស្តែង​ឆន្ទៈ​អភិវឌ្ឍន៍ ប្រ​ទេស​រុង​រឿង សុភ​មង្គល។ ទន្ទឹម​នឹងនោះ កសាង​និង​ពង្រឹង​អង្គ​ការ​សមា​គម​រឹង​មាំ​អំ​ពី​ឧត្តម​គតិ នយោ​បាយ ចាត់​តាំង​និង​សកម្ម​ភាព៕

               យោង៖ កាសែត​អាង​យ៉ាង-វិមាន

ចែករំលែកអត្ថបទ