គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង បានសហការជាមួយមន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍និងវត្តនានា មានវត្តដើមផ្អោក (ឃុំអាងកឺ) វត្តប្រឡាយមាស (ឃុំណូយវ៉យ) រៀបចំបើកថ្នាក់បង្រៀនភ្លេងពិណពាទ្យ និងសិល្បៈចារសាស្រ្តាស្លឹករឹតសម្រាប់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តទីរួមខេត្តទិញបៀង។
គណៈកម្មការរៀបចំជូនចាច់ផ្កាដល់គណៈគ្រប់គ្រងថ្នាក់រៀន។
តាមនោះ ថ្នាក់បង្រៀនប្រគំភ្លេងពិណពាទ្យមានសិក្ខាកាម ២៨ នាក់ សុទ្ធតែជាយុវវ័យនៅចំណុះជើងវត្តដើមផ្អោក។ ថ្នាក់បង្រៀនសិល្បៈចារសាស្រ្តាស្លឹករឹត មានសមណសិស្ស ២៤ អង្គមកពីវត្តនានានៅលើភូមិសាស្រ្ត។ វគ្គសិក្សាមានរយៈពេលពី ២ - ៣ ខែ រៀនទាំងទ្រឹស្តីនិងអនុវត្ត។ ត្រូវបានបង្រៀននិងផ្តល់ចំណេះដឹងចាប់ពីកម្រិតមូលដ្ឋានដល់កម្រិតខ្ពស់អំពីប្រភពនៃការកកើត ដំណើរការអភិវឌ្ឍន៍និងអត្ថន័យនៃឧបករណ៍ភ្លេងពិណពាទ្យ សាស្ត្រាស្លឹករឹតក្នុងវប្បធម៌ ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរ។ ផ្ដើមពីនោះ ជាជំហានៗលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ជនជាតិ។ ជំរុញទឹកចិត្តចំពោះការស្រឡាញ់ចូលចិត្ត និងក្តីមោទនៈអំពីបេតិកភណ្ឌរបស់ជនជាតិសម្រាប់បច្ឆាជនជាជនរួមជាតិខ្មែរនិងព្រះសង្ឃ អាចារ្យផង...៕
យោងតាមកាសែតអាងយ៉ាង-ត្រឹងរ៉ូន