បណ្ឌិត វេជ្ជបណ្ឌិត ឡេវ៉ាន់មិញ ប្រធានផ្នែកវេជ្ជសាស្ត្រមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ ផ្តល់អនុសាសន៍៖ ថ្នាំបំប៉នខួរក្បាលមិនមែនជា “ថ្នាំទិព្វ” សម្រាប់ព្យាបាលអាការៈវិលមុខនោះទេ។ អ្នកជំងឺត្រូវប្រុងប្រយ័ត្នជៀសវាងប្រាក់ក៏បង់ ហើយនាំជំងឺដល់ខ្លួន ព្រោះអាចនឹងមានអាការៈប្រែប្រួលចុះខ្សោយមុខងារថ្លើមនិងតម្រងនោមនៅពេលដែលប្រើប្រាស់ថ្នាំនេះ។
សម្ពាធការងារនិងជីវភាពរស់នៅ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន
ដែលបណ្ដាលឱ្យវិលមុខ។ រូបថតជាឧទាហរណ៍
បណ្ឌិត វេជ្ជបណ្ឌិត ឡេវ៉ាន់មិញ ឱ្យដឹង៖ វិលមុខគឺជាជំងឺទូទាំងមួយក្នុងសហគមន៍។ មនុស្សជាច្រើនយល់ថា វិលមុខគឺជាស្ថានភាពខ្វះឈាមលំហូរទៅខួរក្បាលប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះហើយ អ្នកជំងឺបានម្ចាស់ការប្រើផលិតផលជួយបង្កើនចរន្តឈាមទៅកាន់កោសិកាខួរក្បាល ដើម្បីបង្ការនិងព្យាបាលអាការៈវិលមុខក៏ដូចជាបង្ការ ទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាលដែលវេជ្ជបណ្ឌិតឯកទេសមិនទាន់បានចេញវេជ្ជបញ្ជា។ យោងតាមលទ្ធផលនៃការធ្វើស្ថិតិរបស់ក្រុមសិក្សាស្រាវជ្រាវផ្នែកឯកទេស បង្ហាញថា មានប្រហែល៨០%ករណីវិលមុខ ដែលមូលហេតុមកពី Vestibular ខាងក្រៅ មិនពាក់ព័ន្ធដល់ការខ្វះឈាមលំហូរទៅខួរក្បាល ឬប៉ះពាល់ខួរក្បាលដែលហៅថា វិលមុខប្រភពក្រៅមណ្ឌល។
តាមប្រសាសន៍បណ្ឌិត វេជ្ជបណ្ឌិត ឡេវ៉ាន់មិញ ជំនាញផ្នែកសរសៃប្រសាទជំងឺវិលមុខ ចែកចេញជាច្រើនប្រភេទ៖ វិលមុខប្រភេទវិលជុំ ធេងធោង វិលមុខចង់សន្លប់ ជាពិសេសជំងឺវិលមុខមួយប្រភេទតែងជួបប្រទះ នោះគឺវិលមុខបណ្តាមកពីផ្លូវចិត្តស្មុគស្មាញ តានតឹង គេងមិនលក់។
អ្នកវិលមុខជាច្រើនមានអារម្មណ៍ដូចជា ជិតប្រឈមនឹងវិបត្តិសរសៃឈាមខួរក្បាល ឈឺក្បាល វិលមុខ ចង់ក្អួតចង្អោរ ងើបអង្គុយមិនបាន។ រោគសញ្ញាតែងកើតឡើងជាចៃដន្យនៅពេលទៀបភ្លឺ ឬពេលផ្លាស់ប្តូរឥរិយាបទចលនា។ នេះ គឺជាការវិលមុខកើតមានឡើងព្រោះការចលនាដោយចៃដន្យណាមួយ ជាប្រភេទធម្មតាមកពីការចុះខ្សោយ Vestibular។ ភាគច្រើនរោគសញ្ញាវិលមុខប្រភេទនេះ វេជ្ជបណ្ឌិត ពិនិត្យរកឃើញរោគសញ្ញានិងចេញវេជ្ជបញ្ជាឱ្យអ្នកជំងឺព្យាបាលប្រើថ្នាំ។ ចំណែករោគសញ្ញាវិលមុខខុសប្រក្រតី ពាក់ព័ន្ធដល់ជំងឺដាច់សរសៃឈាមខួរក្បាល តែងភ្ជាប់ជាមួយរោគសញ្ញានិយាយមិនច្បាស់ឬផ្លាស់ប្តូរសំឡេងទន់ដៃទន់ជើង។ អ្នកជំងឺប្រឈមនឹងបញ្ហាច្របូកច្របូលស្មារតី មានសញ្ញាផ្លាស់ប្តូរការចងចាំ។ ករណីទាំងនេះ ក្រៅពីទៅពិនិត្យសុខភាព គួរតែគួបផ្សំវិធានការធ្វើតេស្តដើម្បីពិនិត្យមើលសរសៃឈាមខួរក្បាល ឆាប់រកឃើញជំងឺស្រួចស្រាវ ព្យាបាលបានទាន់ពេល។
វិលមុខក៏ជាជំងឺតែងជួបប្រទះលើមនុស្សវ័យក្មេង ក្នុងវ័យពលកម្ម ដោយសារបញ្ហាផ្លូវចិត្ត ព្រួយបារម្ភ គេងមិនលក់ ផ្តើមពីសម្ពាធការងារនិងជីវភាពការរស់នៅសម័យទំនើប។ តាមប្រសាសន៍បណ្ឌិត វេជ្ជបណ្ឌិត ឡេវ៉ាន់មិញ អ្នកជំងឺអាចផ្លាស់ប្តូររបៀបរស់នៅដើម្បីកែលម្អស្ថានភាពជំងឺ។ អ្នកជំងឺត្រូវរៀបចំការងារឱ្យបានសមស្រប ស្វែងរកដំណោះស្រាយដើម្បីបន្ធូរអារម្មណ៍។ ក្នុងដំណាក់ការចលនា គប្បីយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរឥរិយាបទភ្លាមៗ ដើម្បីជៀសវាងការវិលមុខរើឡើងវិញ។
បណ្ឌិត វេជ្ជបណ្ឌិត ឡេវ៉ាន់មិញ ឱ្យដឹង៖ ការវិលមុខបណ្តាលមកពីមូលហេតុជាច្រើន ដូច្នេះ គ្មានប្រភេទថ្នាំណាមួយដើម្បីបង្ការមានប្រសិទ្ធភាពឡើយ។ សម្រាប់ករណីវិលមុខបណ្តាលមកពីការគាបសរសៃឈាមខួរក្បាល កកខ្លាញ់សរសៃឈាម ទើបបានវេជ្ជបណ្ឌិតឯកទេសចេញ វេជ្ជបញ្ជាឱ្យអ្នកជំងឺបង្ការទប់ស្កាត់ជំងឺដាច់សរសៃឈាម បង្ការស្ថានភាពស្ទះសរសៃឈាមខួរក្បាលដោយប្រភេទថ្នាំប្រឆាំងកំណកឈាម។ ចំពោះករណីនេះ អាចប្រើថ្នាំយូរអង្វែង ត្រូវពិនិត្យតាមដានវាយតម្លៃប្រសិទ្ធភាពថ្នាំនិងអាការៈប្រែប្រួលនៃជំងឺ។
នៅលើទីផ្សារ មានផលិតផលជាច្រើនបានផ្សាយពាណិជ្ជកម្មថា មានប្រសិទ្ធភាពជួយដល់ប្រពន្ធលំហូរឈាមខួរក្បាល ជួយព្យាបាលជំងឺវិលមុខបណ្តាលមកពីខ្វះឈាមលំហូរទៅខួរក្បាល។ ដូច្នេះហើយ មុននឹងទៅជួបវេជ្ជបណ្ឌិត ឯកទេស អ្នកជំងឺភាគច្រើនបានប្រើថ្នាំ មិនឆ្លើយតបទៅនឹងការព្យាបាល។ តាមប្រសាសន៍វេជ្ជបណ្ឌិត មិញ ក្រៅពីការខាតបង់ប្រាក់ទិញផលិតផលមិនសមស្រប ការប្រើថ្នាំក្នុងរយៈពេលយូរអង្វែង ថែមទាំងរាំងស្ទះការពិនិត្យឃើញនិងព្យាបាលជាបន្ទាន់នូវអាការៈជំងឺមួយចំនួនក្នុងដំណាក់កាលដំបូង៕
ធូសឿង-មុនី