ក្រុមអ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យកឹងធើ រួមជាមួយនឹងសាស្រ្ដាចារ្យរង បណ្ឌិត វ៉ាន់ផាមដាងធ្វី មហាវិទ្យាល័យពហុបច្ចេកទេស - សាកលវិទ្យាល័យកឹងធើ ឱ្យដឹង ពួកគាត់បានធ្វើការសិក្សាស្រាវជ្រាវពីប្រភពវត្ថុធាតុដើមដ៏សម្បូរបែបនៃស្លឹកម្នាស់ ដើម្បីបញ្ចូលក្នុងសារធាតុ Polymer បង្កើតជាសម្ភារៈបឺតជាតិទឹកបានរហ័ស។ ភាពជោគជ័យនៃគម្រោងសិក្សាស្រាវជ្រាវថ្មីនេះ បង្ហាញពីលទ្ធភាពនៃការអនុវត្តក្នុងការផលិតខោទឹកនោមសម្រាប់កុមារ មនុស្សចាស់ រំពឹងថា នឹងជួយបម្រើក្នុងការផលិតកម្មឧស្សាហកម្ម។
រូបថតជាឧទាហរណ៍។
សម្រាប់គំនិតផ្ដួចផ្ដើមដំបូង គឺមានការហ្មត់ចត់ ក្នុងការសិក្សាជាទូទៅលើឯកសារដែលបានប្រកាស សាស្រ្ដាចារ្យរង បណ្ឌិត វ៉ាន់ផាមដាងធ្វី ឱ្យដឹង ពិភពលោកបានធ្វើការស្រាវជ្រាវជាច្រើនដើម្បីបង្កើតភាគល្អិតដែលអាចផ្ទុកទឹក ហើយក្រុមសិក្សាស្រាវជ្រាវក៏មិនមែនក្រុមមនុស្សដំបូងនោះដែរ។ ទោះបីយ៉ាងណាក៏ដោយ គម្រោងសិក្សាស្រាវជ្រាវ មុននោះ មិនបានជ្រើសរើសសារធាតុ Cellulose ប៉ុន្តែតាមលំនាំប្រើប្រាស់និស្សន្ទវត្ថុរបស់សារធាតុ Cellulose ដែលត្រូវបានធ្វើពាណិជ្ជកម្ម។ ការប្រៀបធៀបនៃការប្រើប្រាស់និស្សន្ទវត្ថុរបស់សារធាតុ Cellulose ដែលជួយដល់ដំណើរការនៃការផលិតសារធាតុ Polymer បឺតជាតិទឹកបានលឿន បង្ហាញថា វាមានភាពងាយស្រួលជាង ប៉ុន្តែប្រសិទ្ធភាពអំពីកម្រិតនៃការប៊ឺតទឹកក៏ដូចជាភាពធន់នៃរចនាសម្ព័ន្ធទាប។ ម្យ៉ាងទៀត គ្មានការសិក្សាស្រាវជ្រាវណាមួយបានប្រកាសដែលប្រើប្រាស់ប្រភពវត្ថុធាតុដើមអំពីស្លឹកម្នាស់ក្នុងការផលិតសម្ភារៈ ប៊ឺតជាតិទឹកបានលឿននោះទេ។
ខណៈដែលស្លឹកម្នាស់មានសារធាតុ Cellulose ខ្ពស់ ម្ល៉ោះហើយក្រុមអ្នកសិក្សាស្រាវជ្រាវបានកំណត់ទិសដៅប្រើប្រាស់ Cellulose របស់ស្លឹកម្នាស់។ សកម្មភាពសិក្សាស្រាវជ្រាវក្នុងទិសដៅនេះ ថែមទាំងមានអត្ថន័យធំសម្រាប់កសិករដាំម្នាស់នៅវាលរាបទន្លេគឺវឡុង ពោលគឺស្វែងរកដំណោះស្រាយក្នុងការវិនិច្ឆ័យស្លឹកម្នាស់។ ប្រសិនបើប្រៀបធៀបផលិតផល Cellulose ធ្វើអាជីវកម្មគឺមានតម្លៃខ្ពស់ជាង។ អាស្រ័យហេតុនោះ ការជ្រើសយកCellulose ពីស្លឹកម្នាស់។ ទន្ទឹមនឹងនោះ បង្កើតដំណើរការពីស្លឹកម្នាស់ដើម្បីច្នៃបានជាសារធាតុ Cellulose។ បន្ទាប់មកដាក់ចូលក្នុងប្រព័ន្ធដើម្បីសំយោគសារធាតុ Polymer ប៊ឺតជាតិទឹកបានលឿន រួមចំណែកនាំមកនូវដំណោះស្រាយទាញយកអនុផលស្លឹកម្នាស់ ដើម្បីបង្កើតផលិតផល បច្ចេកវិទ្យាខ្ពស់។ ចំណុចលេចធ្លោរបស់ផលិតផល គឺសម្ភារៈតែងរក្សារចនាសម្ព័ន្ធរបស់វារហូតដល់ ២១ ថ្ងៃនៅក្នុងទឹកនិងកម្រិតការប៊ឺតជាតិទឹករហូតដល់ ១.៩០០ ដង បើប្រៀបធៀបនឹងទម្ងន់របស់វា។
គម្រោងសិក្សាស្រាវជ្រាវបានចាប់ផ្ដើមនៅឆ្នាំ ២០១៨ ។ ក្នុងដំណើរការសិក្សាស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ផលិតផលបង្កើតបានមិនទាន់រលួយ ១០០% នោះទេ។ ព្រោះហេតុនោះ ក្រុមអ្នកសិក្សាស្រាវជ្រាវកំពុងបន្តអភិវឌ្ឍផលិតផលមានលទ្ធភាពរលួយបានល្អ។
បន្ទាប់ពីទទួលបានលទ្ធផល ក្រុមអ្នកសិក្សាស្រាវជ្រាវបានដាក់ពាក្យស្នើសុំទៅកាន់នាយកដ្ឋាន កម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា) និងកំពុងរង់ចាំលទ្ធផលនៃការវាយតម្លៃ។ គម្រោងសិក្សាស្រាវជ្រាវបានប្រើប្រាស់សារធាតុ Cellulose អំពីស្លឹកម្នាស់ដើម្បីសំយោគសម្ភារៈប៊ឺតជាតិទឹកបានរហ័ស បង្ហាញពីលទ្ធភាពនៃការអនុវត្តក្នុងជីវភាពនិងយកវាបម្រើការឡើងវិញក្នុងការផលិតកសិកម្ម។ ក្នុងកសិកម្មផលិតផលដែលមានលក្ខណសម្បត្តិប៊ឺតទឹកបានល្អ អាចនាំយកផលិតផលចូលក្នុងផើងបន្លែ ផើងផ្កាលម្អ។ ទោះបីស្រោចបរិមាណទឹកលើសក៏ដោយ កម្រិតនៃការប៊ឺតជាតិទឹកនឹងរក្សាទុកវា ហើយ “បញ្ចេញ” ជាសន្សឹមៗសម្រាប់រុក្ខជាតិប្រើប្រាស់។
ដោយសារនេះគឺជាដំណោះស្រាយថ្មីមួយក្នុងការអនុវត្តសារធាតុ Cellulose ពីស្លឹកម្នាស់ទៅជាសម្ភារៈដែលប៊ឺតជាតិទឹកបានលឿន ក្រុមអ្នកសិក្សាស្រាវជ្រាវបានឈ្នះលើសាកល្បងជាច្រើនពីបច្ចេកទេស។ ផលិតផលនេះបានបង្កើតឡើង ក្រោយរយៈពេល ៣ ឆ្នាំកសាងនិងកែលម្អ។ បច្ចុប្បន្ន ក្រុមអ្នកសិក្សាស្រាវជ្រាវក៏បានសាកល្បង លទ្ធភាពនៃការអនុវត្តក្នុងការប៊ឺតទឹកប្រៃ ដើម្បីពង្រីកលទ្ធភាពអនុវត្តក្នុងតំបន់ជ្រាបជាតិប្រៃ៕
កាសែតកឹងធើ - ប្រែសម្រួល៖ ថាច់ធី