ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច (ហៅកាត់ថា កម្មវិធី) រួមចំណែកអភិវឌ្ឍលើគ្រប់វិស័យនៅតំបន់ជនរួមជាតិខ្មែរ។
ផ្លូវគមនាគមន៍ជនបទតំបន់ជនរួមជាតិខ្មែរនៅស្រុកថាញ់ទ្រី ត្រូវបានវិនិយោគ
កសាងយ៉ាងសមរម្យ។
យោងតាមការិយាល័យជនជាតិស្រុកថាញ់ទ្រី ការអនុវត្តកម្មវិធីដំណាក់កាល២០២១ - ២០២៥ ស្រុកទទួលបានការបែងចែកប្រភពទុនជិត ៦០ ពាន់លានដុង។ តាមរយៈនោះ ឧបត្ថម្ភដីសង់ផ្ទះ និងសាងសង់ផ្ទះជូន ៣៣៧ គ្រួសារ ផ្លាស់ប្តូរមុខរបរដល់ ៤៧២ គ្រួសារ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់ដល់ប្រជាជនដែលរស់នៅរាយប៉ាយចំនួន ២៨៨ គ្រួសារ។ ទន្ទឹមនឹងនោះ វិនិយោគកសាងថ្មី ជួលជុល ថែទាំសំណង់គមនាគមន៍ជនបទចំនួន ៣៧ សំណង់ នៅឃុំ ភូមិលំបាកខ្លាំង; កសាងទម្រង់ឧបត្ថម្ភ ពិពិធកម្មប្រកបរបរចិញ្ចឹមជីវិត; រៀបចំបើកវគ្គ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករជាជនជាតិភាគតិច ។ល។ ឆ្លងតាមរយៈនោះ ឃើញថាជីវភាពរបស់ជនរួមជាតិខ្មែរត្រូវបានលើកស្ទួយ ធ្វើឱ្យមុខមាត់ជនបទមួយថ្ងៃកាន់តែរីកចម្រើន។
សាលារៀនបានវិនិយោគកសាងរឹងមាំ បង្កលក្ខណៈងាយស្រួលក្នុងការរៀនសូត្រដល់កូនចៅមាមីង ជនរួមជាតិខ្មែរនៅឃុំធ្វឹងទឹក ស្រុកថាញ់ទ្រី។
លោក ថាច់ចៀង នៅភូមិទ្រុងញ៉ឹក ឃុំឡឹមតឹង ឱ្យដឹង៖ “បច្ចុប្បន្ន ផ្លូវគមនាគមន៍ជនបទបានតភ្ជាប់ភូមិ ឃុំនិងភូមិភាគជិតខាង; ប្រព័ន្ធធារាសាស្ត្រវិនិយោគកសាងសម្រេចរួចរាល់ជួយមាមីងខ្មែរផលិតស្រូវបានមួយឆ្នាំ ៣ រដូវ អន្ទងអគ្គិសនីនិងតភ្ជាប់ប្រព័ន្ធទឹកស្អាតដល់ផ្ទះ។ល។ ដូច្នេះមាមីងមានភាពងាយស្រួលក្នុងការបង្កបង្កើនផល ដោះដូរទំនិញ ដើម្បីលើកស្ទួយជីវភាព។ ពិសេស កម្មវិធីនៅទាំងជួយឧបត្ថម្ភសាងសង់ផ្ទះឱ្យបុលទុនធ្វើការរកស៊ី ជំនួយពូជដំណាំ សត្វចិញ្ចឹម ។ល។ ដល់មាមីងខ្មែរមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច។ ហេតុនេះ គ្រួសារអ្នកណាក៏ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការរកស៊ី ទើបជីវភាពកាន់តែរីកចម្រើន តំបន់ជនបទអភិវឌ្ឍន៍លឿនមិនខុសអ្វីនឹងទីក្រុងឡើយ”។ ចំណែកលោកថាច់តឹម នៅឃុំធ្វឹងទឹក ឱ្យដឹង៖ “កម្មវិធី វិនិយោគបានធ្វើឱ្យតំបន់ជនបទជនរួមជាតិខ្មែរ មានការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្ន លេចធ្លោបំផុតគឺសាលារៀនត្រូវបានសាងសង់មានភាពសមរម្យសម្រេចបទដ្ឋាន ម៉្លោះហើយ កូនចៅមាមីងខ្មែរបានទៅរៀនសូត្រ ដូច្នេះកម្រិតប្រជាបញ្ញាត្រូវបានកើនឡើង; ឃុំជាសារវន្តបំបាត់ផ្ទះស្លឹក; បេតិកភណ្ឌវប្បធម៌របស់ជនជាតិត្រូវបានយកចិត្តទុកដាក់អភិរក្ស; ផ្លូវជនបទភូមិតភ្ជាប់ឃុំ ស្រុករាបរលូន ព្រមទាំងបានរដ្ឋបង្កលក្ខណសម្បត្តិឱ្យបុនទុនអាទិភាពសម្រាប់ការផលិត ធ្វើអាជីវកម្ម ទើមតំបន់ជនបទធ្វឹងទឹក បច្ចុប្បន្ន មានអាជីវកម្មឯកជនលក់សម្ភារៈកសិកម្ម សម្ភារៈ សាងសង់ គ្រឿងតុបតែងលម្អផ្ទះ។ល។ ដែលធ្វើម្ចាស់អាជីវកម្មជាជនជាតិខ្មែរ”។
តាមប្រសាសន៍លោក លីវទ្រិញហ្វី ប្រធានការិយាល័យជនជាតិស្រុកថាញ់ទ្រី កម្មវិធីផ្សព្វផ្សាយលើភូមិសាស្ត្រស្រុកបានបង្កភាពរីកចម្រើនយ៉ាងច្បាស់ក្នុងជីវភាពជនរួមជាតិខ្មែរ ធ្វើឱ្យផ្លាស់ប្តូរមុខមាត់ជនបទតំបន់ជនរួមជាតិខ្មែរតាមទិសដៅវិជ្ជមាន។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចរបស់ស្រុក កាត់បន្ថយមធ្យមភាគជារៀងរាល់ឆ្នាំជាង ២% នៅ ២០២៤ គ្រួសារខ្មែរក្រីក្រទូទាំងស្រុកថយចុះនៅត្រឹម ៣,៨%៕
យ្វីអាញ-មុនី