មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/09/2024 - 09:14

គ្រួ​សារ​ទាំង​មូល​រួម​គ្នា​ឈាន​ឡើង

ដោយ​យល់​ថា គ្រួ​សារ​គឺ​ជា​កោ​សិកា​សង្គម កាល​ណា​កោ​សិកា​ល្អ​គឺ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សង្គម​ល្អ ផ្ដើម​ពី​នោះ សមា​ជិក​ក្នុង​គ្រួ​សារ​វរ​សេនីយ៍​ឯក​បម្រុង ក្វាច់​មិញ​ល្វឹង (ជន​ជាតិ​ខ្មែរ) អនុ​ប្រ​ធាន​កា​រិយា​ល័យ​សន្ដិ​សុខ​លើ​ផ្ទៃ​ប្រ​ទេស នគរ​បាល​ខេត្ត​កា​ម៉ាវ តែង​មាន​ស្មារតី​អនុវត្ត​សម្រេច​ភារ​កិច្ច​ក្នុង​ការ​ងារ​រៀន​សូត្រ រួម​គ្នា​កសាង​គ្រួ​សារ​ជឿន​លឿន សុភ​មង្គល។

សមា​ជិក​ក្នុង​គ្រួ​សារ​បង​ក្វាច់​មិញ​ល្វឹង សុទ្ធ​តែ​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​ស្នា​ដៃ​ល្អ​ក្នុង​ការ​ងារ​រៀន​សូត្រ និង​កសាង​គ្រួសារ​សុភមង្គល។

ចូល​បម្រើ​ការ​ងារ​ចាប់​តាំង​ពី​ឆ្នាំ ២០០១ មក​ទល់​បច្ចុប្បន្ន បង​ល្វឹង បាន​ផ្ដល់​ទំនុក​ចិត្ត​កាន់​តំ​ណែង​ជា​អនុ​ប្រ​ធាន​កា​រិយា​ល័យ​សន្ដិ​សុខ​លើ​ផ្ទៃ​ប្រ​ទេស នគរ​បាល​ខេត្ត។ ក្នុង​មុខ​តំ​ណែង​តួនាទី​របស់​ខ្លួន បង​ល្វឹង បាន​រួម​ជា​មួយ​នឹង​សមូហ​ភាព​ក្នុង​កា​រិយា​ល័យ ម្ចាស់​ការ សកម្ម ក្ដាប់​ស្ថាន​ភាព ធ្វើ​សេនា​ធិការ​ជូន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស ថ្នាក់​ដឹក​នាំ​នគរ​បាល​ខេត្ត ចង្អុល​ការ​និង​អនុ​វត្ត​រាល់​វិធាន​ការ ដើម្បី​ម្ចាស់​ការ​បង្ការ ប្រ​ទះ​ឃើញ តស៊ូ​ប្រ​ឆាំង​ឧបាយ​កល សកម្ម​ភាព​បំ​ផ្លិច​បំផ្លាញ​របស់​មុខ​សញ្ញា​ប្រតិ​កិរិ​យា ភេរ​វកម្ម​នៅ​ភូមិ​ភាគ ធានា​សន្ដិ​សុខ​សា​សនា សន្ដិ​សុខ​សង្គម (ការ​ជំ​ទាស់ ប្ដឹង​តវ៉ា ចំ​ណុច​ក្ដៅ ផ្ដុំ​គ្នា​ច្រើន​បង្ក​ឱ្យ​ខូច​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់។ល។) ផ្ដើម​ពី​នោះ បង្កើត​បាន​ស្នា​ដៃ​ជា​ច្រើន​សម្រាប់​បុគ្គល​និង​សមូហ​ភាព​ក្នុង​អង្គ​ភាព បង​ល្វឹង ទើប​តែ​បាន​ស្នើ​ឱ្យ​ទទួល​គ្រឿង​ឥស្ស​រិយ​យស ព្រោះ​បុព្វ​ហេតុ​ការ​ងារ​សាសនា ជន​ជាតិ ឆ្នាំ​២០២៤។

ប្រ​ពន្ធ​បង​ល្វឹង គឺ​បង​ស្រី ង្វៀង​ធី​ហ្វាង​យីវ បច្ចុប្បន្ន​ជា​គ្រូ​បង្រៀន​សា​លា​អនុ​វិទ្យា​ល័យ​ង៉ោ​គ្វៀង ជា​គ្រូ​បង្រៀន​ពូកែ​ថ្នាក់​ក្រុង​ឆ្នាំ​សិក្សា ២០១២  - ២០១៣ ឆ្នាំ​សិក្សា ២០១៣ - ២០១៤; បង​ស្រី​គឺ​ជា​សមរ​ភូមិ​ក្រោយ​ដ៏រឹង​មាំ​សម្រាប់​បង​ល្វឹង លំ​នឹង​ចិត្ត​បំ​ពេញ​ការ​ងារ។ កូន​ទាំង​ពីរ​នាក់​របស់​បង​ល្វឹង​គឺ ក្វាច់​មិញ​អាញ ទើប​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ; ក្វាច់​ថាយ​អាញ គឺ​ជា​សិស្ស​ពូកែ​របស់​អនុ​វិទ្យា​ល័យ​ង៉ោ​គ្វៀង ៤ ឆ្នាំ​បន្ត​បន្ទាប់។

ពិសេស​គឺ ប្អូន​ក្វាច់​មិញ​អាញ សិស្ស​ថ្នាក់ ១២ C៣ សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ខេត្ត ជា​សិស្ស​ឈាន​មុខ​ប្លុក​ថ្នាក់​ទី ១២  របស់​សា​លា​ទទួល​បាន​ជ័យ​លាភី​លេខ ៣ វិញ្ញា​សា​ភូមិ​វិទ្យា​សម្រាប់​សិស្ស​ពូកែ​ថ្នាក់​ខេត្ត; មាន​កិត្តិ​យស​បាន​រដ្ឋ​មន្រ្តី - ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ជូន​ប័ណ្ណ​ស្ងើច​សរ​សើរ​សិស្ស និស្សិត​យុវ​ជន​ជន​ជាតិ​ភាគ​តិច​ឆ្នើម លេច​ធ្លោ​លើក​ទី ១០ ឆ្នាំ​២០២៣។ មិញ​អាញ ចែក​រំលែក ប្អូន​ធ្លាប់​មាន​បំ​ណង​ដើរ​តាម​អា​ជីព​របស់​ឪពុក ប៉ុន្តែ​សោក​ស្ដាយ​ប្អូន​មិន​គ្រប់​កម្ពស់ ទើប​ប្អូន​សម្រេច​ជ្រើស​រើស​មុខ​របរ​ផ្សេង។ បច្ចុប្បន្ន ផ្ដើម​ពី​លទ្ធ​ផល​រៀន​សូត្រ​និង​ប្រ​ឡងសញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ប្អូន​ជាប់​ជម្រើស​នៅ​មហា​វិទ្យា​ល័យ​ចំនួន​៥៖ មហា​វិទ្យា​ល័យ​សេដ្ឋ​កិច្ច​ក្រុង​ហូ​ជី​មិញ មហា​វិទ្យា​ល័យ​គមនា​គមន៍​និង​ដឹក​ជញ្ជូន​ក្រុង​ហូជី​មិញ មហា​វិទ្យា​ល័យ​ហិរញ្ញ​វត្ថុ -  Marketing មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ក្រុង​ហូជី​មិញ។ ប្អូន​នឹង​បម្រុង​ទៅ​រៀន​នៅ​មហា​វិទ្យា​ល័យ​គមនា​គមន៍​និង​ដឹក​ជញ្ជូន​ក្រុង​ហូជី​មិញ៕

យោង៖ កាសែត​កា​ម៉ាវ - ប្រែ​សម្រួល៖ ថាច់​ធី

 

ចែករំលែកអត្ថបទ