27/08/2024 - 08:51

អប់រំ​ខេត្ត​ហូវ​យ៉ាង​បន្ត​បង្កើន​គុណ​ភាព​

អប់រំ​ខេត្ត​ហូវ​យ៉ាង​ មាន​ការ​អភិវឌ្ឍ​លេច​ធ្លោ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង។​ ប្រ​សិន​បើ​ក្នុង​ឆ្នាំ​២០០៤ ទូទាំង​ខេត្ត​មាន​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ត្រឹម​តែ​ពីរ​បី​ប៉ុណ្ណោះ​ អត្រា​គ្រូ​បង្រៀន​សម្រេច​បទ​ដ្ឋាន​នៅ​ទាប​បើ​ប្រៀប​ធៀប​នឹង​សេចក្ដី​កំ​ណត់​មក​ទល់​បច្ចុប្បន្ន​ អត្រា​នេះ​ក៏​បាន​សម្រេច​និង​សម្រេច​លើ​សភាគ​កម្រិត​ បើ​ប្រៀប​ធៀប​នឹង​បណ្តា​ខេត្ត​ ក្រុង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​

ភាគ​ច្រើន​សា​លា​រៀន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៃ​ខេត្ត​ហូវ​យ៉ាង​
សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ជាតិ។​

ជាក់​ស្ដែង​ ឆ្នាំ​២០០៤​នៅ​ខេត្ត​ហូវ​យ៉ាង៖ មត្តេយ្យ​សិក្សា​មាន​៥៤,១២% បឋម​សិក្សា​មាន​៣៦,៨៥% អនុវិទ្យា​ល័យ​មាន​៩៥,៩២%​និង​វិទ្យា​ល័យ​មាន​៩៦,៤៦% គ្រូ​បង្រៀន​សម្រេច​បទ​ដ្ឋាន​ ទូទាំង​ផ្នែក​អប់រំ​មាន​អនុ​បណ្ឌិត​២​នាក់។​ ក្រោយ​រយៈ​ពេល​២០​ឆ្នាំ​ ផ្នែក​អប់រំ​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​៩.៧៨០​នាក់ ក្នុង​នោះ​ អត្រា​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​មត្តេយ្យ​សម្រេច​បទ​ដ្ឋាន​៩៦,៥៥% សម្រេច​លើស​បទ​ដ្ឋាន​៧១,២៣%; កម្រិត​បឋម​សិក្សា​សម្រេច​បទ​ដ្ឋាន​៨២,៣០% សម្រេច​លើស​បទ​ដ្ឋាន​ ០,២៥%; កម្រិត​អនុ​វិទ្យា​ល័យ​សម្រេច​បទ​ដ្ឋាន​៩១,០៦% សម្រេច​លើស​បទ​ដ្ឋាន​០,៩៨%; កម្រិត​វិទ្យា​ល័យ​សម្រេច​បទ​ដ្ឋាន​១០០%​សម្រេច​ លើស​បទ​ដ្ឋាន​២០,៦១%; មជ្ឈ​មណ្ឌល​អប់រំ​ជា​ប្រ​ចាំ​ថ្នាក់​ខេត្ត​សម្រេច​បទ​ដ្ឋាន​១០០%​សម្រេច​លើស​បទ​ដ្ឋាន​១៣,៣៣%។​ បច្ចុប្បន្ន​ ទូទាំង​ផ្នែក​ អប់រំ​មាន​អនុ​បណ្ឌិត​២៨៣​នាក់ គ្រូ​បង្រៀន​ឆ្នើម​ ១២៥​នាក់។ល។​ អ្នក​គ្រូ​ត្រឹង​ធីជិញ នា​យិកា​សាលា​បឋម​សិក្សា​ទី​ប្រ​ជុំ​ជន​កៃ​តាក់​ ស្រុក​ចូវ​ថាញ់ A ឱ្យ​ដឹង៖  “ប្រ​សិន​បើ​ក្នុង​ឆ្នាំ​២០០០ ចំ​ណេះ​ដឹង​របស់​គ្រូ​បង្រៀន​ភាគ​ច្រើន​គឺ​មធ្យម​សិក្សា​ មក​ទល់​បច្ចុប្បន្ន​ គ្រូ​បង្រៀន​ទាំង​អស់​របស់​សា​លា​សុទ្ធ​តែ​សម្រេច​និង​សម្រេច​លើស​បទ​ដ្ឋាន”។​

ជាក់​ស្ដែង​ស​ឱ្យ​ឃើញ​ សមិទ្ធ​ផល​លេច​ធ្លោ​របស់​ផ្នែក​អប់រំ​ខេត្ត​ហូវ​យ៉ាង​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ គឺ​ការ​អភិវឌ្ឍ​នៃ​កង​ជួរ​គ្រូ​បង្រៀន​ទាំង​បរិមាណ​និង​គុណ​ភាព។​ តាម​ប្រ​សាសន៍​លោក​ស្រី​ត្រឹង​ធីមិញ​ត្រា​ង អនុប្រ​ធាន​ការិ​យាល័យ​មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​ហូវ​យ៉ាង​ សមិទ្ធ​ផល​នេះ​ មួយ​ផ្នែក​គឺ​អា​ស្រ័យ​ឆ្នាំ​២០២៣ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បាន​ដាក់​ចេញ​ផែន​ការ​អនុវត្ត​គម្រោង​លេខ​០៧​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ខេត្ត​អំ​ពី​ការ​ “កសាង​កង​ជួរ​គ្រូ​បង្រៀន​និង​កម្មា​ភិបាល​គ្រប់​គ្រង​អប់រំ​ប្រ​កប​ដោយ​គុណ​សម្បត្តិ​និង​សមត្ថ​ភាព​សក្ដិ​សម​នឹង​ភារ​កិច្ច​ ដំ​ណាក់​កាល​២០២៣​-២០២៥ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៣០” គម្រោង​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍន៍​អប់រំ​របស់​ខេត្ត​ហូវ​យ៉ាង​បន្ទាប់​ពី​បាន​បង្កើត​ថ្មី​ ម្ល៉ោះ​ហើយ​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ឆ្លើយ​តប​បាន​ក្តី​រំពឹង​អភិវឌ្ឍន៍​អប់រំ​ទូទាំង​ខេត្ត។​

សាលា​បាន​កសាង​សម​រម្យ​ គ្រូ​បង្រៀន​បាន​បង្កើន​គុណ​ភាព​ ម្ល៉ោះ​ហើយ​អត្រា​សិស្ស​ប្រ​ឡង​បញ្ចប់​កម្ម​វិធី​បឋម​សិក្សា​ បញ្ចប់​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​រៀង​រាល់​ឆ្នាំ​តែង​សម្រេច​និង​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ។​ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២៣ អត្រា​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ​សម្រេច​៩៨,៧៧% កើន​០,៤២%​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២២។​ ប្រ​ការ​គួរ​ឱ្យ​រីក​រាយ​គឺចាប់​តាំង​ពី​ឆ្នាំ​២០១៣​-២០១៤ មក​ទល់​បច្ចុប្បន្ន​ ខេត្ត​ហូវ​យ៉ាង​បាន​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ចលនា​សិក្សា​ស្រាវ​ជ្រាវ​និង​ច្នៃ​ប្រ​តិដ្ឋ​ ជា​មួយ​នឹង​ផលិត​ផល​ជា​ច្រើន​ដែល​សម្រេច​រង្វាន់​ខ្ពស់​ មាន​ដូច៖ ការ​ប្រ​ឡង​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​សម្រាប់​សិស្ស​វិទ្យា​ល័យ​សម្រេច​បាន​២០​រង្វាន់​; ការ​ប្រ​ឡង​បច្ចេក​វិទ្យា​ព័ត៌​មាន​យុវ​វ័យ​សម្រេច​បាន​៣២​រង្វាន់​ថ្នាក់​ជាតិ។ល។​ ជា​សា​លា​មួយ​ក្នុង​ចំ​ណោម​សា​លា​ដែល​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​ក្នុង​វិស័យ​នេះ​គឺ​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ៊ីម​ឡាម។​ លោក​គ្រូ​ ឡឺ​ស្វឹង​ហ្វាង​ នា​យក​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ៊ីម​ឡាម ឱ្យ​ដឹង៖ “គ្រូ​បង្រៀន​បាន​ប្រើ​ប្រាស់​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​ឧបករណ៍​បរិក្ខារ​ដែល​បាន​បំ​ពាក់​ ដើម្បី​ណែ​នាំ​សិស្ស​សម្រេច​កម្ម​វិធី​ស្រាវ​ជ្រាវ​នា​នា​ និង​សម្រេច​បាន​រង្វាន់​ជា​ច្រើន​ក្នុង​ឆ្នាំ​កន្លង”៕​

                                           ហា​ថាញ -ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ